ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​អន្តរាគមន៍​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​កុំ​ធ្វើ​តាម​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ស្នើ​ព្រះ​អង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍​ជម្រុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​ថ្ងៃ ២៩ កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ នេះ​បើ​តាម​លោ​កអេង…

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​កុំ​ធ្វើ​តាម​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ស្នើ​ព្រះ​អង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍​ជម្រុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​ថ្ងៃ ២៩ កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ នេះ​បើ​តាម​លោ​កអេង ឆៃ​អ៊ា​ង ។

លោ​កអេង ឆៃ​អ៊ា​ង​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១៨​ថា កាលពី​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១៨​លោក សម ង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​មុនី ដោយ​មាន​ខ្លឹមសារ​ដូច​ជា ព្រះករុណា​ជាទី​សក្ការ​ទូលព្រះបង្គំ សូម​ព្រះរាជា​នុ​ញ្ញាតិ​សរសេរ​លិខិត​នេះ​ថ្វាយ​ព្រះ​អង្គ ដើម្បី​សូម​ស្នើ​ព្រះ​អង្គ​កុំ​ធ្វើ​តាម​អ្វី​ដែល​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ស្នើ​ព្រះ​អង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍ ដើម្បី​ជម្រុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ខាង​មុខ​នេះ ។

លិខិត​របស់​លោក​សម រ​ង្ស៊ី​ក៏​បាន​លើក​ឡើង​ថា នរណា​ក៏​ដឹង​ដែរ​ថា ការ​បោះ​ឆ្នោត​នោះ​មិនមែន​ជា​ការ​បោះ​ឆ្នោត​មែនទែន​ទេ ដូច​អ្វី​ដែល​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោកស្រី​បណ្ឌិត រ៉ូ​ណា​ស្មី​ត (Rhona Smith) បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោ ក​ស្រី​ចុះ​ថ្ងៃ​ទី​៣០ មេ​សា ២០១៨ ៖ “​ការ​បោះ​ឆ្នោត​ណាមួយ​ដែល​មិន​មានការ​ចូលរួម​ពី​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ គឺ​មិនមែន​ជា​ការ​បោះ​ឆ្នោត​ពិតប្រាកដ​ទេ​” ។

លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ណា​ដែល​មិនមែន​ជា​ការ​បោះ​ឆ្នោត​ពិតប្រាកដ គឺជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ។ ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ខាង​មុខ​នេះ ប្រកបដោយ​ភាព​ចម្រូងចម្រាស់ និង​ភាព​គ្រោះថ្នាក់​ពីព្រោះ​វា​ជា​ការ​រៀបចំ​បន្ត​ពី​នយោបាយ​ផ្តាច់​ការ បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស ជា​ទូទៅ​ហើយ​វា​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​សង្គម​ជាតិ​ប្រេះស្រាំ គួរ​ឲ្យ​បារម្ភ ។
ក្នុង​កាលៈទេសៈ​បែប​នេះ​ព្រះមហាក្សត្រ​មាន​តួនាទី​ប្រមូលផ្តុំ និង​បង្រួបបង្រួម​កូនចៅ​ព្រះ​អង្គ​ឡើង​វិញ ដោយ​ឈរ​លើ​គុណ​តម្លៃ និង​គោលការណ៍​ប្រកបដោយ​គតិយុត្តិ​ធម៌ ដែល​កូនចៅ​ព្រះ​អង្គ​ទាំងអស់​គោរព ស្រឡាញ់ និង​ចង់បាន ។ ព្រះ​អង្គ​ច្បាស់​ជា​ចង​ចាំ​ថា ព្រះករុណា​ព្រះ​វររាជ​បិតា​តែងតែមាន​ព្រះរាជ​ហឫទ័យ បង្រួបបង្រួម​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ជុំវិញ​ព្រះ​អង្គ ។

ឧទាហរណ៍​ដូច​ជា នៅ​ឆ្នាំ​១៩៩៨ និង​២០០៣​ព្រះ​អង្គ​បាន​បដិសេធ​មិន​យាង​ទៅ​បើក​សម្ពោធ​រដ្ឋសភា​ថ្មី​ណាមួយ​ដែល​មិន​មាន​វត្តមាន​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​មក​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ជា​ពិសេស​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច និង​គណបក្ស​សម រ​ង្ស៊ី ។
លោក​បញ្ជាក់​ថា «​ថ្មី​ៗ​នេះ តំណាងរាស្ត្រ​ជាប់​ឆ្នោត​៥៥​រូប និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ជាប់​ឆ្នោត​៥០០៧​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​ដក​តំណែង ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ​ពីព្រោះ​គ្មាន​នរណា​អាច​ដក​តំណែង​របស់​តំណាង​ជាប់​ឆ្នោត​របស់​ប្រជារាស្ត្រ​បាន​ទេ ក្រៅពី​ប្រជារាស្ត្រ​ខ្លួនឯង តាម​រយៈ​ការ​បោះ​ឆ្នោត​ថ្មី​តែ​ប៉ុណ្ណោះ ។ ឥឡូវនេះ​ប្រជាពលរដ្ឋ​ពាក់កណ្តាល​នគរ​តំណាង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​ចងដៃ​ចងជើង និង​បំបិទមាត់​» ។

រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​មក​លើ​ប្រជា ពលរដ្ឋ ដើម្បី​ជម្រុញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​ភាព​ចម្រូងចម្រាស់​ពីព្រោះ​ការ​បោះ​ឆ្នោត​នោះ​កំពុង​តែ​ធ្វើ​ឡើង​ដោយ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ ដើម្បី​បម្រើ​តែ​ផលប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។
ព្រះមហាក្សត្រ​ដែល​ជាទី​គោរព​របស់​ប្រជាពលរដ្ឋ​ជា​ទូទៅ​មិន​ត្រូវ​ចូលរួម​ដាក់​សម្ពាធ​បែប​នេះ មក​លើ​ប្រជាពលរដ្ឋ​ទេ ។ សម្ពាធ​បែប​នេះ​កំពុង​តែ​ទទួល​ការ​ផ្តន្ទាទោស ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​តាំងចិត្ត​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ។

លោក​បាន​គូសបញ្ជាក់​ថា «​ទូលព្រះបង្គំ សូម​សម្តែង​កតញ្ញុតាធម៌ ចំពោះ​ព្រះករុណា ដែល​តែងតែ​អនុគ្រោះ​ដល់​ទូលព្រះបង្គំ ហើយ​ក៏​សូម​សម្តែង​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត ចំពោះ​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

សូម​ជម្រាប​ការ​ថ្វាយ​លិខិត​ដល់​ព្រះមហាក្សត្រ​នេះ ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ចំនួន​២០ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ