ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹក​សំពីងសំពោង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បញ្ជារ​របស់​លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម 2A-6223 បាន​ដឹក​សំពីងសំពោង ដោយ​ផ្នែក​ខាងក្រោយ ស្ទើរ​កោស…

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បញ្ជារ​របស់​លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម 2A-6223 បាន​ដឹក​សំពីងសំពោង ដោយ​ផ្នែក​ខាងក្រោយ ស្ទើរ​កោស និង​ថ្នល់​ត្រង់​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ២០១៨ ត្រង់​ចំណុច​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់
ថា រថយន្ត​ខាងលើ​បើកបរ​ដោយ​ឈ្មោះ​ប៉ែន សុខ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អូរ​ដូន​អាម
ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោ​ទ៏ ខេត្តស្វាយរៀង​បាន​ផ្ទុក​ខ្យង​ជា​ច្រើន​បាវ​ចង​នឹង​ចង្អើរ​ខាងក្រោយ​ឡើង
បាស​រថយន្ត​ខាង​មុខ​ផង​ដែរ ។ ដែល​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ក្នុង​គោលបំណង​យក​ខ្យង​ទៅ​ចែកចាយ​នៅ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ដែល​មិន​ទាន់​ទៅ​ដល់​ផង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត ។

អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​រូប​នេះ​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​រថយន្ត​បើក​មក​កាន់​អធិការដ្ឋាន
នោះ​បាន​ធ្វើ​ឲ្យ​បាវ​ខ្យង​កកិត​នឹង​ថ្នល់​ធ្លាក់​ខ្យង​ជ្រុះ​រាយ ។ រថយន្ត​នេះ​ត្រូវ​បាន​ចាប់​ផាកពិន័យ​តាម​ច្បា
ប់ ដោយ​តម្រូវ​ឲ្យ​សាង​ខ្យង​ដាក់​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ជា​ប្រភេទ​សាំង​យ៉ុ​ង​៥​បាំង រថយន្ត​ល្មើសច្បាប់​ចរាចរណ៍​ត្រូវ​បាន​ចាប់ដក​ហូត​យក​ចង្អើរ​ដែក ដែល​ផ្សា​រត​ភ្ជាប់​រថយន្ត​ប៉ែក​ខាងក្រោយ អ្នកបើកបរ​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​មិន​ឲ្យ​មាន​លើក​ក្រោយ​ទៀត​ទេ ។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​បញ្ជាក់​ថា រថយន្ត​នេះ​ត្រូវ​បាន
ផ្ទុកទំនិញ​ខុស​បច្ចេកទេស​ដោយ​ត​ចង្អើរ​ក្រោយ ជាមួយ​នោះ​រូប​លោក​សូម​ផ្តាំផ្ញើ​ទៅ​ដល់​អ្នកបើកបរ
រថយន្ត​ផ្សេង​ៗ​ទៀត ធ្វើ​យ៉ាងណា​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ដែល​កើត
ឡើងជា​យថាហេតុ​នោះ ។

សូម​បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង​ដឹក​ដើម​ដំឡូង​មី ចេញពី​ត្រើយ​ខាងកើត
មក​ខាងលិច​លុះ​ពេល​ដែល​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ក៏​ស្រាប់តែ​ចៃដន្យ​រថយន្ត​ដាច់​ហ្វ្រាំង​មក​បុក​រះ
បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​របួស​មនុស្ស​២​នាក់ និង​ខូច​រថយន្ត​១​គ្រឿង ។

អ្នកបើកបរ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បើកបរ​ធ្វេសប្រហែស​ខ្ជីខ្ជារ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​របួស​អ្នក​ដទៃ និង​បើកបរ​ក្រោម​ឥ​ទ្ធិ​ពល​សារធាតុ​ញៀន​កំពុង​តែ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ