ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេច​មួយ​តែ​ភ្លែត ត្រូវ​ចោរ​ស៊ីដាច់​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​ចេញ​មក​ពី​ផឹកស៊ី​នៅ​ម្តុំ​ទួល​សង្កែ​​ បាន​ឈប់​ម៉ូតូ​ទិញ​បារី​មួយ​ពាន់​រៀល​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០ ហើយ​ភ្លេច​ដក​សោ​ម៉ូតូ​ដែល​នៅ​ជាប់​ម៉ូតូ ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​ម៉ូតូ​បាន​សម្រេច​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​ចេញ​មក​ពី​ផឹកស៊ី​នៅ​ម្តុំ​ទួល​សង្កែ​​ បាន​ឈប់​ម៉ូតូ​ទិញ​បារី​មួយ​ពាន់​រៀល​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០ ហើយ​ភ្លេច​ដក​សោ​ម៉ូតូ​ដែល​នៅ​ជាប់​ម៉ូតូ ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​ម៉ូតូ​បាន​សម្រេច​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០​កែង​ផ្លូវ​រ៉ា​រថភ្លើង នៅ​ចំណុច​មុខ​តូប​លក់​ចាប់ហួយ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌ​ឬ​ស្សី​កែវ ។

 តាម​ប្រភព​ព័​ត៌​មាន​ពី​បុរស​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ចាម វិបុល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​បរ​ជាងភ្លើង ស្នាក់​នៅ​ការដ្ឋាន​សំណង់​ម្តុំ​បឹង​កក់ មានស្រុក​កំណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​រួម​ជាមួយ​ប្អូនប្រុស​បង្កើត​របស់​គាត់​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ម្តុំ​ទួល​សង្កែ​គោលបំណង​ត្រឡប់​ទៅ​ដេក​នៅ​កន្លែងធ្វើការ​នៅ​ម្តុំ​បឹង​កក់ ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ តាកែវ ១M-៦៩១៧ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ បុរស​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​បាន​ឈប់​ម៉ូតូ​នៅ​កន្លែង​លក់​ចាប់ហួយ​មួយ​កន្លែង​ក្បែរ​នឹង​រ៉ា​រថភ្លើង រួច​ទុក​អោយ​ប្អូន​នៅ​ចាំ​ម៉ូតូ ហើយ​គាត់​បាន​ដើរ​ចូល​ទៅ​ទិញ​បារី​ចំនួន​១០០០​រៀល ប៉ុន្តែ​គាត់​ភ្លេច​ដក​សោ​ម៉ូតូ​នៅ​ជាប់​ម៉ូតូ​នោះ ចំណែក​ប្អូនប្រុស​បង្កើត​របស់​គាត់​ក៏​បាន​ដើរ​តាម​ក្រោយ​គាត់ផងដែរ​ ភ្លាម​ៗ​នោះ​​ក៏​មាន​ជន​ឆ្លៀតឱកាស​បាន​លួច​ម៉ូតូ​របស់គាត់​ជិះ​គេចខ្លួន​បាត់​ស្រមោល ចំណែក​គាត់​និង​ប្អូនប្រុស​បាន​រត់​ដេញ​តាម ហើយ​ស្រែក​ចោរ​ៗ ទើប​បង្កការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ជិះ​គេចខ្លួន​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​១​ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ