ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុទ្ធនាការដ៏ក្តៅគគុក​បន្ត​ព្រឹកនេះទៀត… នៅព្រែកទេរឃើញ​ប្រើ​គីមីច្រើន​ណាស់​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​​ឱ្យដឹង​នាព្រឹកថ្ងៃទី​២៥ ឧសភា ​នេះ គឺ​កម្លាំង​ចម្រុះជាច្រើននាក់​បាន និង​កំពុង​​បន្ត​​ចុះ​​ទៅ​តាមគោលដៅសំខាន់ៗមួយចំនួ​ន ស្ថិត​ក្នុងតំបន់​ចុងផ្លាស់ ដើម្បី​រុក​រក​​​សារធាតុគីមី​​​ ។…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​​ឱ្យដឹង​នាព្រឹកថ្ងៃទី​២៥ ឧសភា ​នេះ គឺ​កម្លាំង​ចម្រុះជាច្រើននាក់​បាន
និង​កំពុង​​បន្ត​​ចុះ​​ទៅ​តាមគោលដៅសំខាន់ៗមួយចំនួ​ន ស្ថិត​ក្នុងតំបន់​ចុងផ្លាស់ ដើម្បី​រុក​រក​​​សារធាតុគីមី​​​ ។ ការបែងចែក​នោះ គឺមាន២ក្រុមមួយ​ចេញទៅ​ពិនិត្យអូរទេរ និងមួយទៀត​ទៅ​ពិនិត្យ​តាម​សហគ​មន៍  ។ មន្ត្រី​ជំនាញ​ ក៏​បានរក​ឃើញទីតាំង​លួចធ្វើអាជីវ​កម្មរ៉ែ​មាស​ ​នៅ​ចំណុច​ដី​ក្រុម​​​​ហ៊ុនរ៉ុងឆេង​ (ចំណុច​អូរទេរ)​ គឺ​មាន​ការបង្ហូរកាកសំណល់សង្ស័យចូលទៅក្នុងទឹកអូរ ។  បច្ចុប្បន្ន មន្ត្រី​ជំនាញ​ កំពុង​យក​សំណាក​ដី និង​ទឹក​ទុក​ធ្វើការ​ពិសោធន៍ ។

សេចក្តីរាយការណ៍បន្តថា ទីតាំង​ខាងលើ​ត្រូវ​បាន​​ស្គាល់​​ម្ចាស់​ហើយ គឺ​មាន​ឈ្មោះវ៉ាង ដោយកំពុង​​រត់​គេច​បាត់ ​។ ប្រភពបន្តថា ទីតាំងនេះបាន​បើក​អស់​រយៈ​​ពេល​ជាង​១​ឆ្នាំមក​​ហើយ ។  ស្ថិតនៅទីតាំងព្រែកទេ​ គឺ​​មាន​ការសង្ស័យ​​​ប្រើសារធាតុ​គីមី​ច្រើនណាស់​ ដោយសារ​​ស្លាកស្នាមបន្សល់​ទុក​នៅ​លើ​ដីនោះ ។

គួររំលឹកថា គិត​ត្រឹម​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​២៤ ឧសភា ​កម្លាំង​មន្ត្រី​ជំនាញ​ដែល​បាន​ចូល​ទៅ​ដល់ទី​តាំង​រែង​មាស នៅ​ជាប់​ក្រុមហ៊ុន​រ៉ុ​ង​ឆេ​ង ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បានឱ្យ​ដឹង​ក្រៅផ្លូវការ​ថា អាច​មាន​សមាសធាតុ​គីមី​ជា​ច្រើន​ប្រភេទ ដែល​បាន​ប្រើប្រាស់ ដើម្បី​ចាប់​យក​មាស​នោះ ។ តាម​ការ​អះអាង​ជំហាន​ដំបូង​របស់​ក្រុមការងារ​ដែល​កំពុង​ស្ថិត​នៅ​ទីតាំង​ផ្ទាល់​ខាងលើ​បាន​និយាយ​ទៀត​ថា គឺ​ឃើញ​មាន​អាង​ស្តុក​ទឹក និង​ការ​បង្ហូរ​ធាតុគីមី​ចូល​ព្រែក​ទេរ​ទៀត​ផង ។ គួររំលឹកទៀតថា គ្រាន់តែ​ក្រុមការងារ​ចុះ​ទៅ​ដល់ទី​តាំង​នោះ​ភ្លាម ក៏​ត្រូវ​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​អស់ ។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​ទីតាំង​នោះ គឺ​ពិបាក​ក្នុង​ការ​ដកដង្ហើម​ជា​ខ្លាំង ដោយ​មាន​ក្លិន​អាស៊ីត​ជះ​មក​កម្រិត​ខ្ពស់ ។

ក្រុមការងារ​អន្តរក្រសួង​មាន​ក្រសួង​រ៉ែ នឹង​ថាមពល ក្រសួងបរិស្ថាន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាជ្
ញាធរ​ខេត្តមណ្ឌលគិរី​សរុប​ប្រមាណ​២០០​នាក់ ចុះ​ត្រួតពិនិត្យ​នៅ​តំបន់​រ៉ែ​មាស​ចុង​ផ្លាស់ ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ​នៅ​​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៤ ឧសភា បានទៅ​​ដល់ទី​តាំង​និង​ធ្វើការ​បែក​​ចែក​កម្លាំង​​ជា​៣​ក្រុម​ដោយ ក្រុម​ទី​១-​ចុះ​ទៅ​ពិនិត្យ​ទឹកអូរ​ក្លរ​, ក្រុម​ទី​២-​ចូល​ពិនិត្យ​ក្នុង​ក្រុមហ៊ុន​រ៉ុ​ង​ឆេ​ង និង​ក្រុម​ទី​៣-​ចុះ​ទៅ​ពិនិត្យ​អូរ​ទេ ។

ព័ត៌មាននឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

 

អត្ថបទសរសេរ ដោយ