ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងមានមន្ទិលសង្ស័យករណីសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនបុរសម្នាក់ផ្អើលព្រោងព្រាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា មានរឿង​អី​នោះ​ទេ ត្រូវ​នគរបាល​ក្រសួងមហាផ្ទៃ​ដេញ​ឃាត់ខ្លួន​បាន​ហើយ​ប្រើ​អំពើ​ហិង្សា​នៅ​ចំពោះ​មុខ​មហាជន​រហូត​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​៣៦០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា មានរឿង​អី​នោះ​ទេ ត្រូវ​នគរបាល​ក្រសួងមហាផ្ទៃ​ដេញ​ឃាត់ខ្លួន​បាន​ហើយ​ប្រើ​អំពើ​ហិង្សា​នៅ​ចំពោះ​មុខ​មហាជន​រហូត​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។ បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ អឹង បញ្ញា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​សម្តី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​មិនដឹង​ថា មាន​ករណី​អ្វី​កើតឡើង​នោះ​ទេ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បុរស​​​រូប​នោះ​បាន​ផ្តួល​ម៉ូតូ​រត់​ចូល​ទៅ​ក្នុង​ហាង​លក់ ស៊ុប​ចង្កាក់ ឱ្យ​គេ​ជួយ​ពេល​នោះ​ដែរ​ពួក​គាត់​ក៏​បានឃើញ​សមត្ថកិច្ច​២​នាក់​ដោយ​ម្នាក់​មាន​ពាក់​ឯកសណ្ឋាន និង​ម្នាក់​ទៀត​អត់​មាន​ឯកសណ្ឋាន​បានរ​ត់ទៅ​ចាប់​បុរស​ខាងលើ​បាន រួច​ហើយ​ក៏​បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើ​បុរស​រូប​នោះ​នៅ​ចំពោះ​មុខ​មហាជន​ដែល​កំពុង​ចោមរោម​មើល​ព្រោងព្រាត ហើយ​ក៏​បាន​ដាក់​ខ្នោះ​បុរស​ម្នាក់​នោះ​ថែម​ទៀត​ផង ។ បន្ទាប់​ពី​ដាក់​ខ្នោះ​បុរស​ម្នាក់​នោះ​បាន​តែ​ដៃ​ម្ខាង​ហើយ​បុរស​រូប​នោះ​បាន​យក​ទូរស័ព្ទ​ខ​ល​ទៅ​ឪពុក​ម្តាយ​ឱ្យមក​ជួយ​ក៏​ត្រូវ​សមត្ថកិច្ច​ឆក់​យក​ទូរស័ព្ទ​ទៅ​បោក​ចោល​ថែម​ទៀត ។

បន្តិច​ក្រោយមក​បុរស​ខាងលើ​ខំប្រឹង​រើស​បំរាស់​មិន​ព្រមទៅ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ដោយ​ស្រែក​ឱ្យ​គេ​ជួយ​ផង​ហើយ​ថា រង​ចាំ​ឪពុក​ម្តាយ​គាត់​មក​សិន​ព្រោះ​គាត់​មិនមែន​ជា​ចោរ​នោះ​ទេ​តែ​ទោះបីជា​បុរស​រូប​នោះ​ខំ​ស្រែក និង​រើស​បម្រាស់​យ៉ាង​ក៏​ដោយ​សមត្ថកិច្ច​នៅ​តែ​ចាប់​អូស​បុរស​រូប​នោះ​ដាក់​ចូល​ម៉ូតូ​កង់​បី​ដឹក​ចេញ​ទៅ​បាត់​ទៅ ។

ចំពោះ​ករណី​នេះ​ដែរ​សមត្ថកិច្ច​មូលដ្ឋាន​គាត់​បាន​បញ្ជាក់​ប្រាប់​ថា ពួក​គាត់​មិនដឹង​ថា ជា​ករណី​អ្វី​នោះ​ទេ​គឺ​ខាង​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​គឺ​គេ​ជា​អ្នក​ធ្វើ​ដូចនេះ​ហើយ​កុំឱ្យ​បងប្អូន​យល់​ច្រឡំ​មក​លើ​សមត្ថកិច្ច​មូលដ្ឋាន ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​បាន​រយៈពេល​កន្លះ​ម៉ោង​ស្រាប់តែ​ខាង​សាច់ញាតិ​របស់​បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទៅ​ដល់​ក្រសួងមហាផ្ទៃ​ដើម្បី​រក​សាច់ញាតិ​របស់​ខ្លួន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មក​ថា​តើ​មានរឿង​អី តែ​ពេល​មក​ក៏​ស្រាប់តែ​ឃើញ​ប្អូនប្រុស​របស់​ពួក​គាត់​ដេក​នៅ​លើ​ម៉ូតូ​កង់​បី​ទាំង​ដៃ​ជាប់​ខ្នោះ និង​មាន​របួស​ស្នាម​ពេញ​ខ្លួន​ហើយ​នៅ​ពេល​ដែល​សួរនាំ​សមត្ថកិច្ច​ក៏​មិនដឹង​ថា មន​រឿង​អ្វី​ឱ្យ​ពិតប្រាកដ​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​ឃើញ​សភាព​បែប​នេះ​ពួក​គាត់​ជា​សាច់ញាតិ​ក៏​បាន​នាំ​ប្អូន​របស់​គាត់​មក​ធ្វើការ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន តែ​ដោយសារ​តែ​ស្ថានភាព​ធ្ងន់ បែកក្បាល បាក់​ក្តោងច្រមុះ​ផង និង​ខៀវ​ភ្នែក​ផង​ពួក​គាត់​ក៏​សំរេចចិត្ត​ប​ញ្ជួ​ន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ ។ ចំពោះ​ករណី​នេះ​ដែរ​បងប្អូន​សាច់ញាតិ​បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​ធ្វើ​ទារុណ​កម្ម​យ៉ាង​ចាស់ដៃ​ព្រមទាំង​មាន​របួស​ស្នាម​ពេញ​ខ្លួន ហើយ​មិន​មាន​ហេតុផល​ច្បាស់លាស់​ពួក​គាត់​សូម​ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួក​គាត់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ