ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេកចៀនយ៉ាងម៉េច មន​ុស្សនេះដូចចឹង… ឱពុទ្ធោ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​​ម្នាក់​ត្រូវ​រថយន្ត​កិនខ្ទេចមួយកំណាត់​ខាងលើ​ដល់​​ក្បាលសំប៉ែតដូចចេកចៀន ដោយ​ត្រូវ​បាន​ប្រភព​ច្បាស់ការណ៍​​​ថា គាត់​ស្រវឹង​​ដើរ​រេរាំ​ពេញ​ផ្លូវ ​កើត​​ឡើង​កាលពីវេលាម៉ោង០៧ និង១០យប់​ថ្ងៃទី​​​២៤ ​ឧសភា ​ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​​ម្នាក់​ត្រូវ​រថយន្ត​កិនខ្ទេចមួយកំណាត់​ខាងលើ​ដល់​​ក្បាលសំប៉ែតដូចចេកចៀន ដោយ​ត្រូវ​បាន​ប្រភព​ច្បាស់ការណ៍​​​ថា គាត់​ស្រវឹង​​ដើរ​រេរាំ​ពេញ​ផ្លូវ ​កើត​​ឡើង​កាលពីវេលាម៉ោង០៧ និង១០យប់​ថ្ងៃទី​​​២៤ ​ឧសភា ​ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៩៥-​១៩៦ ​​ក្នុងភូមិ​បត់​គគីរ ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

សេចក្តីរាយការណ៍បន្តថា ​រថយន្តកិន​មនុស្សស្លាប់​ ម៉ាក HYUNDAI ពណ៌.ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3C-0572 ប្រភេទដឹក​ទំនិញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណទេ (រត់គេចបាត់​) ធ្វើ​​​ដំណើរ​ពី​ទិស​ដៅ​
​ភ្នំពេញ ឆ្ពោះ​​ទៅ​ខេត្ត​ព្រះ​សីហ​នុ ។ លុះដល់​ចំណុច​ខាងលើ​ ក៏​​កិន​អ្នក​ថ្មើរជើង​ខាងលើដែល​ស្រវឹងស្រា​ដើរ​រាំ​ពេញ​ផ្លូវ ឈ្មោះ​គឺ​ម សឿ​ន ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ មាន​​លំនៅ​ភូមិ​បឹង​តា​ស្រី​ឃំ​ុ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ ។ បច្ចុប្បន្ន រថយន្តត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ព្រៃ​នប់​។

ប្រភពបន្តថា ​​ក្រោយ​គ្នា​ប្រហែល​១​ម៉ោងវេលា​ម៉ោង​០៨ និង១៥​នាទី​យប់​​ថ្ងៃ​ដដែល ចន្លោះ​គីឡូម៉ែត្រ ២០៧-២០៨ ស្ថិត​នៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​កើតឡើង បង្ក​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​1E-1747 បើកបរ​ដោយ​ឈ្មោះ ហង្ស សុ​ផា​ន់​ណា​រ៉ា ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជាសិស្ស មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ លុះដល់​ចំណុច​ខាងលើ​ក៏​បុក​នឹង​អ្នក​ថ្មើរជើង​ម្នាក់​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ​ឈ្មោះ សាន ឃឺ​យ ភេទ ស្រី អាយុ ៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ក្រោយមក ក៏ស្លាប់ដូចគ្នា ។

អត្ថបទសរសេរ ដោយ