ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ឆ្ងល់​ថា បុរស​ម្នាក់​នេះ​សម្បូរ​លុយ​ចាយ​ម្ល៉េះ ទើប​ពិត​ចឹ​ង​សោះ​!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​គ្មាន​មុខរបរ​ច្បាស់លាស់​ពិតប្រាកដ​នោះ ប៉ុន្តែ​មាន​លុយ​ចាយវាយ​គ្រាន់បើ​ជាង​អ្នក​ភូមិ​ដែល​ខំ​រកស៊ី​បែកញើស​ហូរ​ញើស​ទៅ​ទៀត ។ ដោយ​មានការ​ងឿងឆ្ងល់ និង​សង្ស័យ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​តាមដាន​ទើប​ដឹង​ថា យុវជន​នេះ​មាន​លុយ​ចាយ​ដោយសារ​តែ​ការ​ជួញដូរ​គ្រឿងញៀន​។ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ចុះ​ធ្វើការ​ចាប់ខ្លួន ។…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​គ្មាន​មុខរបរ​ច្បាស់លាស់​ពិតប្រាកដ​នោះ ប៉ុន្តែ​មាន​លុយ​ចាយវាយ​គ្រាន់បើ​ជាង​អ្នក​ភូមិ​ដែល​ខំ​រកស៊ី​បែកញើស​ហូរ​ញើស​ទៅ​ទៀត ។ ដោយ​មានការ​ងឿងឆ្ងល់ និង​សង្ស័យ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​តាមដាន​ទើប​ដឹង​ថា យុវជន​នេះ​មាន​លុយ​ចាយ​ដោយសារ​តែ​ការ​ជួញដូរ​គ្រឿងញៀន​។ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ចុះ​ធ្វើការ​ចាប់ខ្លួន ។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បែរ​ត្រពាំង​ទឹក ស្ថិត​នៅ​ក្នុងភូមិ​រកា​ធំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ អាត ពិ​ទូ អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។
នៅ​ក្នុង​ខណៈនោះ​នគរបាល​បាន​រក​ឃើញ​គ្រឿងញៀន​ចំនួន​៦៤​កញ្ចប់ ក្នុង​នោះ​មាន​កញ្ចប់​មធ្យម​០១​កញ្ចប់ និង​កញ្ចប់​តូច​ចំនួន​៦៣​កញ្ចប់ ហើយ​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង ម៉ាក​ណូ​ក​គា​ចុច​ពិល​១​គ្រឿង ,​ម៉ាក​iphone6 មួយ​គ្រឿង ,​ម៉ាក​iphone5​មួយ​គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ដែកកេះ​ចំនួន​០២​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ភ្លាម​ៗ​ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ខាងលើ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។ ក្នុង​តម្លៃ​ជាង​២០០​ដុល្លារ ហើយ​យក​មក​ច្រក​ថង់​តូច​ៗ​លក់​យកចំណេញ ដែល​ក្នុង​១​កញ្ចប់​តូច​ថ្លៃ​២​ម៉ឺន​រៀល ហើយ​ត្រឹមតែ​៤​ទៅ​៥​ថ្ងៃ​លក់​អស់ហើយ បន្ទាប់​មក​បាន​ទៅ​ទិញ​យក​មក​លក់​បន្ត​ទៀត ។

ក្រោយ​ពី​ការ​សាកសួរ និង​កសាង​សំណុំរឿង​រួចរាល់ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ