ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងអ្វីកើតឡើង​ចំពោះនារីស្រស់​ស្អាតម្នាក់​នេះ បានជា​គេ​ចោមរោម​សួរនាំ​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មក​ពី​ញុំ​ា​អាហារ​ជាមួយ​មិត្តភក្តិ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្តុ​ប​ពី​បាន​ពាក់កណ្តាល​ផ្លូវត្រូវ​ជនសង្ស័យ​២​នាក់​ឆក់​កាបូប​អស់​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​លុយ​មួយ​ចំនួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០​កែង​ផ្លូវ​៦០៨ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​១…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មក​ពី​ញុំ​ា​អាហារ​ជាមួយ​មិត្តភក្តិ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្តុ​ប​ពី​បាន​ពាក់កណ្តាល​ផ្លូវត្រូវ​ជនសង្ស័យ​២​នាក់​ឆក់​កាបូប​អស់​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​លុយ​មួយ​ចំនួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០​កែង​ផ្លូវ​៦០៨ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ បានឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស្គូ​ពី ពណ៌​ខៀវ​លាយ​លឿង ទើបតែ​ចេញ​មក​ពី​ញុំ​ា​អាហារ​ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​ទួល​គោក ខណៈ​ពេល​ចេញ​មក​វិញ​គោលបំណង​ទៅ​ផ្ទះ​នៅ​ម្តុំ​ទួល​សង្កែ ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៨ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ជិត​រួច​អ្នក​អង្គុយ​ពីក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល បណ្តាល​អោយ​នារី​ជន​រង​គ្រោះ​ដួល ហើយ​រង​របួសស្រាល ចំណែក​នៅ​ក្នុង​កាបូបស្ពាយ​របស់​នារី​រង​គ្រោះ​នោះ​មាន​ទូរស័ព្ទ​ដៃ​២​គ្រឿង មួយ​គ្រឿង​ម៉ាក iPhone 6 មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំង​សុង ព្រមទាំង​លុយ​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​កក់​១​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ