ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​ក្រុង​ដូន​កែវ​នាំ​គ្នា​រិះគន់​ទៅ​ម្ចាស់​អេ​ត​ចាយ​មួយ​កន្លែង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡូ​រី​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​បាន​នាំ​គ្នា​រិះគន់​ទៅ​ដល់​ម្ចាស់​ទីតាំង​អេ​ត​ចាយ​មួយ​កន្លែង កំពង់​តែ​យក​ផ្លូវ​ក្រាល​កៅស៊ូ​ដាក់​អេ​ត​ចាយ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​រាងរាល់ថ្ងៃ ហើយ​ទីតាំង​នេះ​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយដោយ​មិន​បាន​រំខាន​ដល់​អាជ្ញាធរ​ក្រុង​និង​មេ​ប៉ូលិស​ក្រុង​ឡើយ ។ ប្រជាពលរដ្ឋ​រស់​កន្លែង​ទីតាំង​អេ​ត​ចាយ​នោះ​បាន​នាំ​គ្នា​និយាយ​ថា នា​ពេល​បច្ចុប្បន្ន​យើង​ពិបាក​រស់នៅ​ណាស់ ដោយសារ​នៅ​ពីមុខ​ផ្ទះ​លើ​ផ្លូវត្រូវ​បាន​បុគ្គល់​ម្នាក់​បាន​យក​ធ្វើ​ជាទី​តាំង​សម្រាប់​ដាក់​អេ​ត​ចាយ​ទៅ​វិញ ដោយ​រំខាន​ទាំង​ការ​ថ្លង់​សម្លេង​លើកដាក់​ដែក​កងរំពង​មិន​ថា…

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡូ​រី​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​បាន​នាំ​គ្នា​រិះគន់​ទៅ​ដល់​ម្ចាស់​ទីតាំង​អេ​ត​ចាយ​មួយ​កន្លែង កំពង់​តែ​យក​ផ្លូវ​ក្រាល​កៅស៊ូ​ដាក់​អេ​ត​ចាយ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​រាងរាល់ថ្ងៃ ហើយ​ទីតាំង​នេះ​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយដោយ​មិន​បាន​រំខាន​ដល់​អាជ្ញាធរ​ក្រុង​និង​មេ​ប៉ូលិស​ក្រុង​ឡើយ ។

ប្រជាពលរដ្ឋ​រស់​កន្លែង​ទីតាំង​អេ​ត​ចាយ​នោះ​បាន​នាំ​គ្នា​និយាយ​ថា នា​ពេល​បច្ចុប្បន្ន​យើង​ពិបាក​រស់នៅ​ណាស់ ដោយសារ​នៅ​ពីមុខ​ផ្ទះ​លើ​ផ្លូវត្រូវ​បាន​បុគ្គល់​ម្នាក់​បាន​យក​ធ្វើ​ជាទី​តាំង​សម្រាប់​ដាក់​អេ​ត​ចាយ​ទៅ​វិញ ដោយ​រំខាន​ទាំង​ការ​ថ្លង់​សម្លេង​លើកដាក់​ដែក​កងរំពង​មិន​ថា ថ្ងៃ​ឬ​យប់​ឡើយ ហើយ​ពេល​យប់​វិញ គឺ​ថ្លង់​សម្លេង​ម៉ាស៊ីន​គ្រីប​អេ​ត​ចាយ​ធ្វើ​ឲ្យ​ក្មេង​ៗ​ដេក និង​រៀន​មិន​បាន​ឡើយ ហើយ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​បាន​ទៅ​ប្តឹង​ប៉ូលិស​ក្រុង​ច្រើន​លើក​មក​ហើយ តែ​មិន​ដែល​ឃើញ​មាន​ប៉ូលិស​ក្រុង​ចុះ​ទៅ​ម្តងណា​ឡើយ យើង​មានការ​លំបាក​ក្នុង​ការ​រស់នៅ​ណាស់ ហើយ​ក៏​មិនដឹង​ជា​ទៅ​ប្តឹង​នរណា​ឡើយ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ចំពោះ​ម្ចាស់​ទីតាំង​នេះ​មានឈ្មោះ​ម៉ៅ ឡ​យ ជា​ថៅកែ​ទឹ​ញ​លក់​អេ​ត​ចាយ​នេះ​គេ​មាន​លុយ​ច្រើន​នឹង​ចេះ​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​ជាមួយ​មេ​ប៉ូលិស​ក្រុង​ទើប​បានជា​មិន​ដែល​ឃើញ​អាជ្ញាធរ​នឹង​ប៉ូលិស​ក្រុង ខេត្ត​ទៅ​ពិនិត្យ​នឹង​ធ្វើការ​ណែនាំ​ដល់​ថៅកែ​អេ​ត​ចាយ​នេះ​ម្តងណា​ទេ ។

ក្នុង​នាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ​សូម​ឲ្យ​លោក​អ៊ូច ភា អភិបាល​ខេត្តតាកែវ មេត្តា​ជួយ​ដោះស្រាយ​ចំពោះ​ថៅកែ​អេ​ត​ចាយ​ខាងលើ​នេះ ព្រោះ​បាន​រំខាន​ការ​រស់នៅ​របស់​ពួក​គាត់​ខ្លាំង​ណាស់ ។ ដោយនៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​នេះ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំ​ភ្លី​ពី​លោក​ស​ក្ក័​៥ ឆាយ សា​វុ​ធ អធិការ​នគរបាល​ក្រុង​ដូន​កែវ​បាន​ទេ ។

ចំណែក​លោក​មូល វិចិត្រ អភិបាលក្រុង​ដូន​កែវ​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរ​ស័​ព្ឌ​ថា ចំពោះ​ទីតាំង​ដាក់​លក់ ឬ​ទិញ​អេ​ត​ចាយ​ខាងលើ​នេះ លោក​បាន​ហៅ​ម្ចាស់​ទីតាំង​អេ​ត​ចាយ​នេះ​មក​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​ណាស់​មក​ហើយ គឺ​និយាយ​ទៅ គឺ​ម្ចាស់​ទីតាំង​អេ​ត​ចាយ​នេះ​មិន​ស្តាប់ នៅ​តែ​យក​អេ​ត​ចាយ​មក​ដាក់​លើ​ផ្លូវ ហើយ​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដដែល​តែ​ពេល​នេះ​លោក​លែង​ហៅ​មក​ណែនាំ​បន្ត​ទៀត ហើយ​គឺ​លោក​នឹង​បណ្តេញ​អោយ​ម្ចាស់​អេ​ត​ចាយ​នេះ​រើ​ចេញ​មិន​អនុញាត​អោយ​ដាក់​អេ​ត​ចាយ​នៅ​ទីនោះ​បន្ត​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ