ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​…​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​តម្លៃ​ជាង​៤០​ម៉ឺន​ដុល្លារ​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ទំនងជា​សុទ្ធតែ​ជា​កូន​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ​នោះ បាន​បោះពួយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Bentley ពណ៌​ស ថ្មី​សឡាង​មួយ​គ្រឿង ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ជាង ៤០​ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ ឡើង​លើ​ខឿន​ពុះ​​​ចែក​ទ្រូ​ង​​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ទំនងជា​សុទ្ធតែ​ជា​កូន​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ​នោះ បាន​បោះពួយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Bentley ពណ៌​ស ថ្មី​សឡាង​មួយ​គ្រឿង ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ជាង ៤០​ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ ឡើង​លើ​ខឿន​ពុះ​​​ចែក​ទ្រូ​ង​​ផ្លូវ ខណៈ​ពេល​ដែល​ពួក​គេ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​ដល់​ចំណុច​ផ្លូវ​កោង​ហើយ​កាច់ចង្កូត​បត់​មិន​ទាន់​នោះ ដោយ​បានឱ្យ​រង​ការ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ និង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​អស់​ជាង​១០​ម៉ែត្រ​ផង​ដែរ​។

 ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ចំណុច​លើ ផ្លូវ​ថ្មី R 6 (​ផ្លូវ​លើ​វាល​ខ្សាច់​បឹង​កក់​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក Bentley ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ ២Y-៩១៣៨ មួយ​គ្រឿង បើកបរ​ដោយ​យុវជន​ចំនួន​២​នាក់ បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​តាម​បណ្តោយ​ផ្លូវ​ថ្មី​មួយ​ខ្សែ​នៅ​លើ​វាល​ខ្សាច់​បឹង​កក់ ។ លុះ​មក​ដល់​ចំណុចកើតហេតុ​​ខាងលើ​ដែល​ជា​ចំណុច​ផ្លូវ​កោង​ ទំនង​អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ពេក​មិន​អាច​គ្រប់គ្រង​បាន​នោះ ក៏​ជ្រុល​ចង្កូត​បុក​ឡើង​ទៅ​លើ​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អូស​ចម្ងាយ​ជាង​១០​ម៉ែត្រ ទើប​រថយន្ត​អស់​ល្បឿន និង​ឈប់​បន្ត​លែង​ទៅ​មុខ​ទៀត​បាន ។  តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Bentley ព៌​ណ​ស មួយ​គ្រឿង​ខាងលើ​បើក​ឡើង​ទៅ​លើ​ខឿន​ថ្ម​ពុះ​ចែក​ទ្រូ​ង​​ផ្លូវ​រួច​ហើយ ភ្លាម​នោះ​គេ​ក៏​បានឃើញ​ក្មេង​ប្រុស​ចំនួន ២​នាក់ ដែល​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា​បាននាំ​គ្នា​រត់​ចុះ​ពី​រថយន្ត​យ៉ាង​តក់ក្រហល់ និង​នាំ​គ្នា​មក​ឈរ​នៅ​ម្ខាង​នៃ​ផ្លូវ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត​មក​ដឹក​យក​ទៅ​បាត់​ភ្លាម​ៗ​ពី​កន្លែង​កើត ហេតុ​ផង​ដែរ​។

ក្នុង​ករណី​នេះ​ដែរ គឺ​បាន​កើតឡើង​ដោយសារ​តែ​ក្រុម​យុវជន​ទាំង​ពីរ​នាក់​បាន​បើកបរ​រថ​យ​ន​្ត​ក្នុង​ល្បឿន លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឱ្យ​ឡើង​​លើ​ខឿន​ពុះ​ចែក​ទ្រូ​ង​​ផ្លូវ​បែប​នេះ តែ​មិន​បង្ក​អោយ នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​អោយ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ង​ន់​ធ្ង​រ ហើយ​ទ្រូង​ថ្ម​ពុះ​ចែក​ផ្លូវ​រង​ការ​ខូច ខាត​អស់​ប្រវែង​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ ។ បុរស​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា រថយន្ត​ស៊េរី​ទំនើប​ម៉ាក Bentley មួយ​គ្រឿង​ខាងលើ​នេះ វា​គឺជា​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​រហូត​ទៅ​ដល់​ជាង ៤០​ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ មិន​គួរ​ណា​បើក​យក​មក​ធ្វើ​អោយ​ខូចខាត​បែប​នេះ​ឡើយ​។

ក្រោយ​កើតហេតុ​ តំណាង​​ខាង​រថយន្ត​បង្ក​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​ម្ចាស់​ផ្លូវ​ខាងលើ ដោយ​យល់ព្រម​ចេញ​ថ្លៃ​ជួសជុល​ខឿន​ពុះ​ចែក​ទ្រូងផ្លូវនេះ​ដើម្បី​​បញ្ចប់រឿង ទើប​អាច​ហៅ​រថយន្ត ស្ទូច​មក​ស្ទូច​យក​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​ទៅ​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ