ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មាន​អាង​ស្តុ​ក​​ទឹក និង​ការ​បង្ហូរ​ធាតុគីមី​​ចូល​ព្រែក​​​ទេរ​មែន…!

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងទៀតថា គិតត្រឹមម៉ោងជិត៣រសៀលថ្ងៃទី​២៤ ឧសភា នេះ ​កម្លាំងមន្ត្រី​ជំនាញ​ដែល​បាន​ចូលទៅ​​ដល់ទីតាំង​​រែង​​មាស​ នៅ​ជាប់​ក្រុមហ៊ុន​រ៉ុ​ង​ឆេ​ង ស្ថិតក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់…

ខេត្ត​មណ្ឌលគិរី ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងទៀតថា គិតត្រឹមម៉ោងជិត៣រសៀលថ្ងៃទី​២៤ ឧសភា នេះ ​កម្លាំងមន្ត្រី​ជំនាញ​ដែល​បាន​ចូលទៅ​​ដល់ទីតាំង​​រែង​​មាស​ នៅ​ជាប់​ក្រុមហ៊ុន​រ៉ុ​ង​ឆេ​ង ស្ថិតក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បានឱ្យ​​ដឹង​ក្រៅផ្លូវការ​ថា អាច​មាន​សមាស​ធាតុ​គីមី​ជា​ច្រើន​ប្រភេទ ​ដែល​បាន​ប្រើ​ប្រាស់ ​ដើម្បី​ចាប់​យក​​​មាសនោះ​ ។​ ​តាមការ​អះអាង​ជំហាន​ដំបូង​របស់​ក្រុមការងារ​​ដែលកំពុង​ស្ថិត​នៅទីតាំង​ផ្ទាល់​​​ខាងលើ​បាន​និយាយ​ទៀត​ថា គឺ​ឃើញ​មាន​អាង​ស្តុ​ក​​ទឹក និង​ការ​បង្ហូរ​ធាតុគីមី​​ចូល​ព្រែក​​ទេរ​ទៀតផង​ ។

សេចក្តីរាយការណ៍បន្តថា គ្រាន់តែ​​ក្រុមការងារ​ចុះ​ទៅ​ដល់ទី​តាំង​នោះ​ភ្លាម ក៏ត្រូវ​​ម្ចាស់​បាន​រត់គេច​ខ្លួន​​បាត់​​អស់ ។ មិនតែ​ប៉ុណ្ណោះ ​នៅក្នុង​ទីតាំងនោះ​ គឺ​​​ពិបាកក្នុង​ការ​ដក​​ដង្ហើម​ជា​ខ្លាំង ដោយ​មាន​​ក្លិន​អាស៊ីត​ជះ​មក​កម្រិត​​ខ្ពស់ ​។

​គួររំលឹកថា ក្រុមការងារ​អន្តរក្រសួង​មាន​ក្រសួង​រ៉ែ នឹង​ថាមពល ក្រសួងបរិស្ថាន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​សរុប​ប្រមាណ​២០០​នាក់ ចុះ​ត្រួតពិនិត្យ​នៅ​តំបន់​រ៉ែ​មាស​ចុង​ផ្លាស់ ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ​នៅ​​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៤ ឧសភា បានទៅ​​ដល់ទី​តាំង​និង​ធ្វើការ​បែក​​ចែក​កម្លាំង​ជា​៣​ក្រុម​ដោយ ក្រុម​ទី​១-​ចុះ​ទៅ​ពិនិត្យ​ទឹកអូរ​ក្លរ​, ក្រុម​ទី​២-​ចូល​ពិនិត្យ​ក្នុង​ក្រុមហ៊ុន​រ៉ុ​ង​
ឆេ​ង និង​ក្រុម​ទី​៣-​ចុះ​ទៅ​ពិនិត្យ​អូរ​ទេ ។

​ក្បួន​រថយន្ត​ក្រុមការងារ​ជំនាញ​ប្រមាណ​ជិត​១០០​គ្រឿង ត្រូវ​បាន​​​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​មណ្ឌលគិរី តាំងពី​ព្រលឹម​ស្រាង​ៗរហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ដដែល ទើប​ទៅ​ដល់​គោលដៅ​ក្រុមហ៊ុន​រ៉ុ​ង ឆេ​ង ដែល​សង្ស័យ​​បាន​បង្ហូរ​កាក​សំណល់​គីមី​ពុល​ចូល​ប្រភព​ទឹកធម្មជាតិ ដែល​អ្នក​ភូមិ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ទើប​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​គ្រោះ កាលពី​ពេល​កន្លង​មក ។

ព័ត៌មានលម្អឹត​នឹងមាន​ផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ