ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! លោកតា​អាយុ​៩៤​ឆ្នាំ​ម្នាក់​ត្រូវ​ស្លា.ប់​ដោយសារ​ឆ្លងថ្នល់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​កាម​រី​គូ​ត​ស្វិត​ពន្លះ​លោកតា​អាយុ​៩៤​ឆ្នាំ ជិះ​កង់​ឆ្លងថ្នល់​ស្លាប់ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​បង្ក​ឡើង​រវាង​រថយន្ត​កាម​រី​គូ​ត​ស្វិត​បុក​លោកតា​ជិះ​កង់​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​០៣​និង​៣៣​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦…

ខេត្តកំពង់ធំ ៖ រថយន្ត​កាម​រី​គូ​ត​ស្វិត​ពន្លះ​លោកតា​អាយុ​៩៤​ឆ្នាំ ជិះ​កង់​ឆ្លងថ្នល់​ស្លាប់ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​បង្ក​ឡើង​រវាង​រថយន្ត​កាម​រី​គូ​ត​ស្វិត​បុក​លោកតា​ជិះ​កង់​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​០៣​និង​៣៣​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨-១៣៩ ក្នុងភូមិ​សំពង់ ឃុំ​ប្រសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​លោកតា​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ម៉​ម ញិ​ល អាយុ​៩៤​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ជិះ​កង់​ឆ្លងកាត់​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត គាប់​ជួន​ក៏​មាន​រថយន្ត​ខាងលើ ពណ៌​ស​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ង​.៥៧៩៦ បើកបរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ឈ្មោះ ពេ​ជ ដា​ណា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​មេភ្លើង ឃុំ​ស្វាយ​រៀង ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​បុក​កង់​ពេញទំហឹង បណ្តាល​ឲ្យ​លោកតា​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ តែ​ដោយសារ​តែ​អាការ​របួស​ធ្ងន់ធ្ងរ​ពេក លោកតា​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ ។

ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។
សមត្ថកិច្ច​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មូលហេតុ​បង្ក​ឡើង​ដោយ​អ្នក​ជិះ​កង់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រួម​ផ្សំ​នឹង​រថយន្ត​បើកបរ​មាន​ល្បឿន​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ