ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ខ្សែលួស​ឆក់​កណ្តុ​រហើយ ស្រាប់តែ​ត្រូវ​ខ្លួនឯង​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជា​រឿង​ដដែល​ៗ​កើត​មាន​ស្ទើរ​គ្រប់​ស្រុក និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៥​ទៅ​៦​នាក់​ក្នុង​មួយ​ខែ​ដោយសារ តែ​ឆក់ និង​ចរន្ត​ភ្លើង​ដែល​ត​ដាក់​ឆក់​កណ្តុរ​នៅ​តាម​វាលស្រែ ដោយ​ខ្លះ​ដាក់​ខ្លួនឯង​ឆក់​ខ្លួនឯង និង​ខ្លះ​ឆក់​អ្នកស្រុក​ដែល​មិនដឹង​ហើយ​ដើរទៅ​ជាន់ ។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២៤…

ខេត្តព្រៃវែង ៖ ជា​រឿង​ដដែល​ៗ​កើត​មាន​ស្ទើរ​គ្រប់​ស្រុក និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៥​ទៅ​៦​នាក់​ក្នុង​មួយ​ខែ​ដោយសារ តែ​ឆក់ និង​ចរន្ត​ភ្លើង​ដែល​ត​ដាក់​ឆក់​កណ្តុរ​នៅ​តាម​វាលស្រែ ដោយ​ខ្លះ​ដាក់​ខ្លួនឯង​ឆក់​ខ្លួនឯង និង​ខ្លះ​ឆក់​អ្នកស្រុក​ដែល​មិនដឹង​ហើយ​ដើរទៅ​ជាន់ ។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ តែ​ដួល​សង្កត់​ទៅ​លើ​ខ្សែលួស​ដែល​ត​ភ្ជាប់​ចរន្ត​ភ្លើង​ឆក់​កណ្តុរ​នៅ​ចំណុច​បឹង​លលា ខាងលិច​ព្រែក​ទោល​ចំងាយ​២​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​តាសរ ស្រុក​ពោ​ធ៌​រៀង ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​មានឈ្មោះ ត្រិះ សៀង​ហេង អាយុ​២១​ឆ្នាំ មុខរបរ​កសិករ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។
សមត្ថកិច្ច​នគរបាល​ឃុំ​ព្រែក​តាសរ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​មុន​ពេល​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​យក​ខ្សែលួស​ទៅ​ដាក់​រាយ​ឆក់​កណ្តុរ​នៅ​ចំណុច​កើតហេតុ​ខាងលើ លុះដល់​មេឃ​ជិត​ភ្លឺ​ពេល​កើតហេតុ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​រើស​ប្រមូល​សត្វ​កណ្តុរ​ដែល​ឆក់​បាន ដើម្បី​យក​ទៅ​លក់ ប៉ុន្តែ​ក្នុង​ពេល​កំពុង​ដើរ​ប្រមូល​កណ្តុរ​នោះ ស្រាប់តែ​រអិល​ជើង​ដួល​សង្កត់​ទៅ​លើ​ខ្សែលួស​ដែល​ជន​រង​គ្រោះ​ដាក់​ឆក់​កណ្តុរ​នោះ​បណ្តាល​ឲ្យ​ឆក់​ទាំង​ខ្លួនឯង ស្លាប់​នៅ​ហ្នឹង​កន្លែង​ជាមួយ​សត្វ​កណ្តុរ​នោះ​តែ​ម្តង ។

លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ក៏​មាន​អ្នកស្រុក​ដើរទៅ​ឃើញ​ទើប​មានការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ រក​ឃើញ​ថា ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែលួស​ឆក់​កណ្តុរ​ពិតមែន​ទើប​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សំរាប់​ខែឧសភា​នេះ​មាន​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ឆក់ និង​ខ្សែលួស​ឆក់​កណ្តុរ​នេះ​ចំនួន​៣​នាក់​រួច​មក​ហើយ ក្នុង​នោះ​នៅ​ស្រុក​ពាម​ជរ​២​នាក់ និង​ស្រុក​ពោ​ធ៌​រៀង​ម្នាក់ ហើយ​កាលពី​ខែ​មុន​ៗ​ក៏​មាន​អ្នក​ស្លាប់​ដោយសារ​ឆក់​ខ្សែលួស​ឆក់​កណ្តុរ​នេះ​ជា​ច្រើន​នាក់​រួច​មក​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ