ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​​មួយ​ បង្ក្រាបប្រុស-ស្រីច្រើននាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​លោក​វរសេនីយ៍ឯក​តេ​ង ស៊ី​ណូ អធិការ​នគរបាល​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​លោក​វរសេនីយ៍ឯក​តេ​ង ស៊ី​ណូ អធិការ​នគរបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា នេះ
នៅ​ចំណុច​សំណង់​មិន​រៀបរយ លើ​ផ្លូវ​៦០​ម៉ែត្រ ក្រោយ​រោងចក្រ​តាក់​ហ្វា​ត ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់
ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដែល​ជា​តំបន់​ស្មុគស្មាញ និង​ប្រមូលផ្តុំ​ដោយ​បណ្តំ​ុ​ប្រើប្រាស់ និង​ចែកចាយ
ថ្នាំ​ញៀន ។

ជា​លទ្ធផល ក្នុង​ការ​ចុះ​ពិនិត្យ​រដ្ឋបាល​ខាងលើ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​ឃាត់ខ្លួន​មនុស្ស​១០​នាក់ ក្នុង​នោះ ស្រី​៣​នាក់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ រួម​ជាមួយ​វត្ថុ​តាង រួម​ជាមួយ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ។ ក្នុង​នេ​ាះ​ដែរ អាជ្ញាធរ​រុះរើ​ផ្ទះ​ខ្ទម​តូច​ៗ​ចំនួន​៤​ខ្ទម និង​ផ្ទះ​១​ខ្នង​ទៀត ត្រូវធ្វើ​កំណត់ហេតុ​បិទទ្វារ​ប​ណ្តេ​ាះ​អាសន្ន​សិន ។

ការ​សម្រេច​ឱ្យធ្វើ​ការ​វាយ​កម្ទេច និង​បិទទ្វារ​ផ្ទះ​បណ្តោះអាសន្ន​ខាងលើ​នេះ ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​អ៊ំ​ុ សុភ​ក្តី ផង​ដែរ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ