ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនហាយ​ហ្គ្រេដ​បើក​សាខា​ថ្មី​លក់​បញ្ចុះ​តំលៃ​10%

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ហាយ​ហ្គ្រេដ​ជា​ក្រុម​ហ៊ុន​​នាំ​ចូល​ផលិត​ផល​ពី​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​។ កាល​ពី​ថ្ងៃ​ទី​១៥ មីនា ​ក្រុម​ហ៊ុន​ហាយ​ហ្គ្រេដ​ បាន​បើក​សម្ពោធ​សាខា​ថ្មី​​មាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ​២២២​ ផ្លូវ​លេខ​១៣០ ខាង​កើត​ផ្សារ​ធំ​ថ្មី​ប្រហែល​៥០​ម៉ែត្រ​។ ក្នុង​ឱកាស​នោះ ក្រុម​ហ៊ុន បានលក់​​បញ្ចុះ​តំលៃ​ពិសេស​១០​ភាគ​រយ​។
លោកស្រី​សែ សុខ​នាង នាយិកា​ក្រុម​ហ៊ុន​ហាយ​ហ្គ្រេដ​មាន​ប្រសាសន៍​ថា ហាយ​ហ្គ្រេដ​ជា​​ក្រុម​ហ៊ុន​ដែល​បាន​នាំ​ចូល​ផលិត​ផល​ម៉ាក​ BONIA និង​ម៉ាក Blay Concept ជា​ម៉ាក​ល្បី​នៅ​ប្រទេសសិង្ហ​បុរី​ និង​ម៉ា​ឡេស៊ី។ ចំពោះ​​ម៉ាក BONIA ជា​ម៉ាក​សុទ្ធ​ ក្នុង​នោះ​មាន​ស្បែក​ជើង​ កាបូប​ ស្ពាយ​កាបូប​យួរ​ដៃ​ ទឹក​អប់​ សំរាប់​បុរស​ នារី​គ្រប់​វ័យ​ ។ ​ផលិត​ផល​ទាំង​អស់​នេះ​ពិត​ជា​មាន​គុណ​ភាព​ល្អ​ពិតៗ មិន​ក្លែង​ក្លាយ​។ រី​ឯ​ម៉ាក​ Blay Concept វិញ ជា​ផលិត​ផល​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជា​ម៉ាក​ដែល​ទទួល​បាន​ពាន​រង្វាន់ The Best Brands 2007-2008 នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ផ្នែក​គុណ​ភាព​ និង​ការ​រចនា​ម៉ូដ​ ​។

ហាយ​ហ្គ្រេដ​ មាន​ទី​តាំង​២​កន្លែង​ ទី​១ ស្ថិត​នៅ​អគារ​វិមាន​កាណា​ឌី​យ៉ា​ជាន់​ទី​៣ និង​ទី​២ ស្ថិត​នៅ​ខាង​កើត​ផ្សារ​​ធំ​ថ្មី​ដែល​បាន​បើក​បំរើ​អតិ​ថិជ​ន​នា​ពេល​ថ្មីៗ​នេះ​។ ហាយ​ហ្គ្រេដ​ពិត​ជា​មិន​ធ្វើ​ឱ្យ​​អតិ​ថិ​ជន​ខក​បំណង​ទេ ទាំង​គុណ​ភាព​ និង​តំលៃ។ សំរាប់​ភាព​ស៊ី​វិ​ល័យ​របស់​បុរស នារី​នាសម័យ​កាល​នេះ​មាន​តែ​ហាយ​ហ្គ្រេដ​ដែល​បាន​បំពេញ​បំណង​១០០​ភាគរយ​។
ទូរ​ស័ព្ទ​លេខ ០១១ ៥៥៧ ៧៩៩ www.highgradeshop.com ៕