ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាក់​ការ​តែង​តាំងងារ «​សម្តេច​» មិន​ពាក់ព័ន្ធ​រឿង​ជិះ​យន្តហោះ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​ថា ការ​តែង​តាំងងារ «​សម្តេច​» ដល់​សម្តេច​សង្ឃ​៣…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​ថា ការ​តែង​តាំងងារ «​សម្តេច​» ដល់​សម្តេច​សង្ឃ​៣ គឺ​ដោយសារ​តែ​ព្រះ​សាក្យមុនី រ័​ត្ន សា​រឿ​ន បាន​ជិះ​យន្តហោះ​ជាមួយនឹង​សម្តេច​តេ​ជោ​ពី​ប្រទេស​អូស្ត្រាលី​មក​ក្រុងភ្នំពេញ​កន្លង​មក​នោះ​ទេ ។

សម្តេច​តេ​ជោ​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​កិត្តិយស​៣​ព្រះ​អង្គ គឺ​ព្រះ​ឧត្តម​មុនី ជា សំអាង​, សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន និង​សម្តេចព្រះ​សាក្យមុនី រ័​ត្ន សា​រឿ​ន នៃ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី ២៤ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា សម្តេច​តេ​ជោ​សុំ​យក​ឱកាស​នេះ​អរគុណ និង​អរ​ព្រះ​គុណ​ក៏​ដូច​ជា ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ព្រះ​អង្គ​ទាំង​៣​បាន​ខិតខំ​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ដូច្នេះ​ការ​ផ្តល់​ងារ​ជាស​ម្តេច គឺ​ដោយសារ​តែ​ព្រះសង្ឃ​ទាំង​៣​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការងារ​ព្រះពុទ្ធ​សាសនា មិនមែន​ដោយសារ​តែ​មនោសញ្ចេតនា​ណាមួយ​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​សុំ​កុំ​មានការ​ចោទប្រកាន់​ថា ដោយសារ​តែ​ព្រះ ព្រះ​សាក្យមុនី រ័​ត្ន សា​រឿ​ន​បាន​ជិះ​យន្តហោះ​ជាមួយ​ខ្ញុំព្រះករុណា​ខ្ញុំ ពី​អូស្ត្រាលី​មក​កាន់​ទីក្រុង​ភ្នំពេញ​បាន​ឡើង​ងារ​ជាស​ម្តេច ។ ខ្ញុំព្រះករុណា​ខ្ញុំ​បាន​ប៉ុនប៉ង​រឿង​នេះ​យូរ​មក​ហើយ សម្រាប់​ការ​តែងតាំង​នេះ​ព្រម​ជាមួយ​ព្រះ​មេគុណ​ទាំង​២ ព្រះ​មេគុណ​នៅ​ក្រុងភ្នំពេញ និង​ព្រះ​មេគុណ​ខេត្តកណ្តាល​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ត្រូវ​តែងតាំង​នេះ​ក៏​ប៉ុន្តែ​ក៏​បាន​សង្កេត​ឃើញ អំពី​តួនាទី​របស់​ព្រះ អង្គ​ទាំង​៣ «​បាន​បំពេញ​តួនាទី​ដ៏​ល្អ​ប្រសើរ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​សមរម្យ ដើម្បី​ថ្វាយ​តាម​រយៈ​សំណើរ​សុំ​ព្រះរាជក្រឹត្យ​សម្រាប់​តែងតាំង​ជាស​ម្តេច​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ពុទ្ធចក្រ និង​អាណាចក្រ​ប្រៀប​ដូច​ជា កង់​២ មិន​អាច​ខ្វះ​បាន ដូច្នេះ​ហើយ​អាណាចក្រ​ប្រ​សិន​ដើរ​ខុសឆ្គង​ហើយ​នោះ​នឹង​នាំ​ទៅ​ដល់​វិនាសកម្ម​ដល់​ពុទ្ធចក្រ និយាយ​ជា​រួម គឺ​ប៉ះពាល់​សម្រាប់​សាសនា​ទាំងអស់​តែ​ម្តង ចំណុច​នេះ​យើង​បានឃើញ​រួច​មក​ហើយ នៅ​ក្នុង​អតីត​កាលដែល​ពេល​ដែល​ប្រទេស​ជាតិ​កើតសង្គ្រាម​នៅ​ពេល​នោះ​សាសនា​ក៏​ត្រូវ​បាន​បំផ្លាញ​ជាមួយ​គ្នា តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក គ្រាប់​ផ្លោង កាន់​ទី​អារាម​ព្រះ​វិហារ​សាសនា ព្រះពុទ្ធ​សាសនា​អ៊ី​ស្លា​ម និង​ព្រះ​វិហារ​សាសនា​គ្រឹ​ស្ត នៅ​ក្នុង​របប​ប៉ុ​ល ពត ។

សម្តេច​តេ​ជោ​ថ្លែង​បន្ថែម​ទៀត​ថា ដូច្នេះ​វា​ទាក់ទង​នឹង​តួនាទី​របស់​រដ្ឋ​នៅ​ទី​នេះ អំពី​ការ​កំណត់​គោលនយោបាយ​បាន​ទាក់ទង​ជាមួយនឹង​វិស័យ​សាសនា​ផង​ដែរ ជួនកាល​មានការ​រឹត​បណ្តឹង​បែប​នេះ​រឹត​បណ្តឹង​បែប​នោះ​តែ​ក្រប​ខណ្ឌ​របស់​ប្រទេស​កម្ពុជា​តាំងពី​១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ការងារ​យ៉ាង​ល្អ សម្រាប់​វិស័យ​សាសនា​នៅ​កម្ពុជា ។

បច្ចុប្បន្ន​មាន​ជាង​៦​ម៉ឺន​អង្គ ផ្តើម​ចេញពី​ព្រះសង្ឃ​មួយ​អង្គ​ពេល​បង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ ។ ប្រទេស​ខ្លះ​ពេល​ឪពុក​ម្តាយ​ចាស់​យក​ទៅ​កន្លែង​ផ្សេង តែ​សម្រាប់​ប្រជាជន​កម្ពុជា​ពេល​ឪពុក​-​ម្តាយ​ចាស់​ទៅ ពេល​ឈឺ​ថ្កាត់ គឺ​តែងតែ​ត្រូវ​បាន​កូនចៅ​មើលថែ​យ៉ាង​ល្អ​ផង​ដែរ ។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​កាលពី​ពេល​មុន គឺ​យើង​ហាក់ដូចជា បាន​ច្រ​ឡោះ​ប្រហោង​បន្តិច នៅ​ត្រង់​ថា នៅ​ពេល​ដែល​មាន​ពិធី​ម្តង​ៗ យើង​តែងតែ​ដាក់​ឲ្យ​ព្រះសង្ឃ​គង់នៅ​ស្មើ​ជាមួយនឹង​គ្រហស្ថ ។

ដូច​ជា​តាម​ទម្លាប់​ធម្មតា គឺ​នៅ​ខាងឆ្វេង ហើយ​ដាក់​កៅអី​ស្មើ​ជាមួយនឹង​គ្រហស្ថ តែ​ក្រោយមក​យើង​បាន​កំណត់​ឲ្យ​មានការ​លើក​ឡើង​មួយ​កម្រិត ដែល​ខ្ពស់​ជាង​កៅអី​របស់​គ្រហស្ថ​ធម្មតា​» ។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​លើកកម្ពស់​កម្រិត​នៃ​ការ​គោរព​បូជា​ចំពោះ​ព្រះពុទ្ធ​សាសនា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ