ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​សំណូមពរ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ភ្ញាក់ផ្អើល​ការ​បា.ញ់​គ្រាប់​ពិត​«​ហនុមាន​២០១៨»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្ត​មេស​នី​យ៍​ឥន សា​រ៉ាត់ ប្រធាន​គណៈកម្មកា​ដឹកនាំ​បាញ់​គ្រាប់​ពិត​«​ហនុមាន​»​បាន​ប្រកាស​ឲ្យ​ដឹង​ដល់​សាធារណជន​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត ក៏​ដូច​ជា អាកាសចរណ៍​ស៊ី​វិល​ថា…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្ត​មេស​នី​យ៍​ឥន សា​រ៉ាត់ ប្រធាន​គណៈកម្មកា​ដឹកនាំ​បាញ់​គ្រាប់​ពិត​«​ហនុមាន​»​បាន​ប្រកាស​ឲ្យ​ដឹង​ដល់​សាធារណជន​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត ក៏​ដូច​ជា អាកាសចរណ៍​ស៊ី​វិល​ថា គណៈកម្មការ​ដឹកនាំ​បាញ់​គ្រាប់​ពិត​នៃ​ក្រសួងការពារជាតិ​នឹង​ធ្វើការ​បាញ់កាំភ្លើង​ប្រតិកម្ម​BM-21 កាំភ្លើង​១២៥​លី​មី​ម៉ែត្រ​(mm) និង​១២២ មី​លី​ម៉ែត្រ​(mm) ដែល​មាន​ប្រភេទ​កាំភ្លើង​ធំ​បាញ់​រយៈពេល​មធ្យម​នៅ​តំបន់​ភ្នំ ស្ថិត​នៅ​ជិត​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្ត​ខេត្តកំពត ចំណុច​(០៧៣៣) មក​តំបន់​ជ្រលង​ភ្នំ​ចំណុច​កម្ពស់​៥០៣​ចំណុច​(១៨២៨)​ស្ថិត​នៅ​ស្រុក​ជុំ​គី​រី ខេត្តកំពត ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ​ចុះ​ថ្ងៃ​ទី​២១ ខែឧសភា បាន​បញ្ជាក់​ថា សូម​សាធារណជន​លោក ឧកញ៉ា លោក លោកស្រី «​សូមកុំ​ភ្ញាក់ផ្អើល​សម្លេង​ផ្ទុះ និង​ការ​ចល័ត​យោធ​ទ្ធោ​បក​រណ៍​យោធា​តាម​កម្មវិធី និង​ទីកន្លែង​ខាងលើ ។ ដើម្បី​ធានា​សុវត្ថិភាព​គណៈ​ដឹកនាំ​លំ​ហាត់ សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ និង​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​សូម​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លំ​ហាត់​បាញ់​គ្រាប់​ពិត និង​សូម​ហាម​ប្រជាពលរដ្ឋ​ការ​ហោះហើរ​ចូល​តំបន់​បាញ់​គ្រាប់​ពិត​ខាងលើ​» ។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រសួងការពារជាតិ​លោក នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​លំ​ហាត់​ហ្វឹកហ្វឺន​រួម​គ្នា​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​នៃ​កងទ័ព​ទាំង​ពីរ​កម្ពុជា និង​ចិន កម្ពុជា​ធ្វើ​ឡើងជា​លក្ខណៈ​ទ្វេភាគី​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ឆ្លុះ​បញ្ចាំង និង​ផ្សា​ភ្ជាប់​យ៉ាង​ជ្រាលជ្រៅ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​លើក​ស្ទួយ​ទំនាក់ទំនង​ល្អ​បង្កើន​ចំណងមិត្តភាព សាមគ្គីភាព ចូល​រួមការ​បណ្តុះបណ្តាល​នូវ​ចំណេះដឹង ចំណេះធ្វើ ផ្តល់​ឱកាស​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចែករំលែក ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ក្នុង​ការ​បំពេញភារកិច្ច និង​ការ​រស់នៅ​រួម​គ្នា​ជាមួយ​ជាតិ​សាសន៍​ជា​ច្រើន​ក្នុង​ពេល​ប្រតិបត្តិការ ៕

កែសម្រួលដោយ