ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​៨២​ឆ្នាំ​​​ចង​.​ក​ខ្លួនឯង​ស្លា.ប់​ក្នុងបន្ទប់​ទឹក​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​​ព្រៃវែង ៖ ដោយសារ​តែ​វ័យចាស់​ជរា ធ្វើ​ឱ្យលោកតា​ម្នាក់​អាយុ​៨២​ឆ្នាំ​វង្វេងវង្វាន់ ​រហូត​ដល់​ធ្វើ​សកម្មភាព​ចង.ក​សម្លាប់​ខ្លួនឯង​ស្លាប់​​​យ៉ាង​អាណោចអាធ័ម ​កើតឡើងកាលពី​​វេលា​ម៉ោង​០៥ ​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣​ ឧសភា ស្ថិត​នៅ​​បន្ទប់ទឹក​ក្នុងផ្ទះ​​​ភូមិ​បាទី ឃុំ​ពាមរ​ក៍​…

ខេត្ត​​ព្រៃវែង ៖ ដោយសារ​តែ​វ័យចាស់​ជរា ធ្វើ​ឱ្យលោកតា​ម្នាក់​អាយុ​៨២​ឆ្នាំ​វង្វេងវង្វាន់ ​រហូត​ដល់​ធ្វើ​សកម្មភាព​ចង.ក​សម្លាប់​ខ្លួនឯង​ស្លាប់​​​យ៉ាង​អាណោចអាធ័ម ​កើតឡើងកាលពី​​វេលា​ម៉ោង​០៥ ​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣​ ឧសភា ស្ថិត​នៅ​​បន្ទប់ទឹក​ក្នុងផ្ទះ​​​ភូមិ​បាទី ឃុំ​ពាមរ​ក៍​ ស្រុក​ពាមរ​ក៍​ ខេត្តព្រៃវែង​ ។

លោកតា​ដែល​ចង.ក​សម្លាប់​ខ្លួន​នេះ ​មានឈ្មោះ តូច សំ​អាន អាយុ​៨២​ឆ្នាំ រស់នៅ​ជាមួយ​កូនស្រី ក្នុងផ្ទះ​កើតហេតុ​។​ មានកូនស្រី​បង្កើត​ឈ្មោះ អាន សុភាព ​អាយុ​៥៦​ឆ្នាំ ​សព្វថ្ងៃរស់ក្នុងភូមិកើតហេតុ ។

បើតាម​​ប្រភព​ឱ្យ​ដឹងទៀត​ថា កាលពី​​វេលា​ម៉ោង​​​កើតហេតុ​ ក្នុង​ពេល​ដែល​កូនស្រី​និង​ចៅ​ៗ​មិន​បាន​ចាប់
​អារ​ម្ម​ណ៍​​មើល​លោកតា​ គាត់​ក៏​​យក​ខ្សែ​អង្រឹង​ពណ៌​ត្រេ​អ៊ីមកចង.ក​​​ទៅ​​នឹង​​ស្លាប​ព្រឹល​បន្ទប់ទឹក ដែល​មាន​កម្ពស់​១,៦០​ម៉ែត្រ​​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​ស្ងៀមស្ងាត់​ ។ លុះ​មួយ​ម៉ោង​ក្រោយមក ទើប​កូនចៅ​បានឃើញ ហើយ​ក៏​មានការ​ផ្អើល​ឆោឡោ​ និង​រាយ​ការ​ណ៍​ប្រាប់​មក​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ​ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ពិតមែន គី​មិន​ពាក់​ព​ន្ធ័​និង​ករណី​ឃាត់កម្ម ឬ​ករណី​អ្វី​ផ្សេង​នោះ​ទេ​។​

​ចំពោះ​មូលហេតុ​វិញ ត្រូវ​បាន​ក្រុម​គ្រួសារ​លោកតា​​បញ្ជាក់​ប្រាប់​ថា គឺ​ដោយសារ​តែ​លោកតា​មាន​ជំងឺ​ប្រចាំ​កាយ​​ និង​ដោយសារ​តែ​វ័យចាស់​ជរា​ផង ដែល​ធ្វើ​អោយ​លោកតា​វង្វេងវង្វាន់​ជា​ញឹកញាប់ ហើយ​ពេល​វង្វេង​ម្តង​ៗ​ តែងតែ​ធ្វើបាប​ខ្លួនឯង ហើយ​ចុង​ក្រោយ​នេះ គឺ​វង្វេង​ទៅ​ចងក​សម្លាប់​ខ្លួន​បែប​នេះ​តែ​ម្តង​ ។

អត្ថបទសរសេរ ដោយ