ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អ៊ុយ​ក្រែ​ន​សាក​មី​សី​ុ​លអាចលីបានដ៏​​ទំនើប ធុន​JAVELIN

5 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន​ ៖​ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​និយាយ​ថា កងទ័ព​អ៊ុយ​ ក្រែ​ន​កាលពី​ថ្ងៃ​ទី​២២​ឧសភា​បាន​ធ្វើការ​សាកល្បង ជា​លើក​ដំបូង​មី​សី​ុ​ល​ប្រឆាំង​រថក្រោះ​ទំនើប ធុន​JAVELIN ។ សេចក្ដី​ប្រកាស​បន្ត​ថា​ការ​សាកល្បង​នោះ​ធ្វើ​ឡើង​នៅ​ទីតាំង​យោធា​មួយ​ដោយ​មាន​វត្តមាន​របស់​ប្រធា…

ប្រទេស​អ៊ុយ​ក្រែ​ន​ ៖​ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​និយាយ​ថា កងទ័ព​អ៊ុយ​
ក្រែ​ន​កាលពី​ថ្ងៃ​ទី​២២​ឧសភា​បាន​ធ្វើការ​សាកល្បង ជា​លើក​ដំបូង​មី​សី​ុ​ល​ប្រឆាំង​រថក្រោះ​ទំនើប ធុន​JAVELIN ។

សេចក្ដី​ប្រកាស​បន្ត​ថា​ការ​សាកល្បង​នោះ​ធ្វើ​ឡើង​នៅ​ទីតាំង​យោធា​មួយ​ដោយ​មាន​វត្តមាន​របស់​ប្រធា
នាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ​ប៉ូ​រ៉ូ​ឆេ​ន​កូ ។ ប្រធានាធិបតី​រូប​នេះ​ថ្លែង​ថា បច្ចុប្បន្ន​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន កម្លាំង​មី​សី​ុ​ល​របស់​ខ្លួន​និង​សមត្ថភាព​កងកាំភ្លើងធំ​មាន ការ​កើនឡើង​យ៉ាង​ខ្លាំង​។

មី​សី​ុ​ល​JAVELIN​ជា​មី​សី​ុ​ល​ប្រឆាំង​រថក្រោះរ​ត់រក​គោលដៅ​ដោយ​ស្វ័យប្រវត្តិ ត្រូវ​បាន​អា​មេ​រិ​ក​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មុន​ ។​ មី​សី​ុ​លអាច​លី​បាន​ទាំងនេះ មាន​សមត្ថភាព​វាយប្រហារ​រថក្រោះ​ពីលើ​ប្ញុ​វាយប្រហារ​បណ្ដា​ទីតាំង​ព្រមទាំង​ឧទ្ធម្ភាគចក្រ​ដែល​ហោះ​ទាប​ៗ​ ។ ​មី​សី​ុ​ល​ធុន​នេះ​ត្រូវ​បាន​កងទ័ព​អា​មេ​រិ​ក​ប្រើប្រាស់​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​១៩៩៦ ។

ក្រសួងការបរទេស​អា​មេ​រិ​ក​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ប្រព័ន្ធ​អាវុធ​ទំនើប​ៗ​ដល់​អ៊ុយ​ក្រែ​ន​ដើម្បី​បង្កើន​សមត្ថភាព ការពារ​របស់​ប្រទេស​នេះ​។

ការ​សម្រេច​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​នោះ​នាំ​ឲ្យ​រុ​ស្សី​ុ​ខឹង​យ៉ាង​ខ្លាំង​ដោយ​យល់​ថា​វា​នឹង​នាំ​ឲ្យ​មានការ​បង្ហូរឈាម​ថ្មី​ៗ ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០០០០​នាក់​រួច​ហើយ ៕