ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងប្រធានគណបក្សនយោបាយទាំង២០ឈរឈ្មោះនៅមណ្ឌលបោះឆ្នោតណាខ្លះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់​សម្រាប់​អ្នក​អាន​អត្ថបទ​ការ​សែត កោះសន្តិភាព ចង់​ដឹង​ថា តើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ អាណត្តិ​ទី​៦ រដ្ឋសភា ឆ្នាំ​២០១៨ តើ​ប្រធាន​គណបក្ស​នយោបាយ​ចំនួន​២០​នោះ​នឹង​ឈរឈ្មោះ​នៅ​មណ្ឌល​រាជធានី​ខេត្ត​ណាខ្លះ?…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់​សម្រាប់​អ្នក​អាន​អត្ថបទ​ការ​សែត កោះសន្តិភាព ចង់​ដឹង​ថា តើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ អាណត្តិ​ទី​៦ រដ្ឋសភា ឆ្នាំ​២០១៨ តើ​ប្រធាន​គណបក្ស​នយោបាយ​ចំនួន​២០​នោះ​នឹង​ឈរឈ្មោះ​នៅ​មណ្ឌល​រាជធានី​ខេត្ត​ណាខ្លះ? ។

ពេល​នេះ កោះសន្តិភាព សូម​លើកយក​ប្រធាន​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោ​ង​ទទួលស្គាល់​ជា​ផ្លូវការ​ចំនូ​ន​១៨ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែឧសភា មក​ជម្រាប​​ជូន​អ្នក​អាន​ទាំងអស់​គ្នា​ឲ្យ​បានដឹង​នៅ​ថ្ងៃនេះ ។

បើ​តាម​លោក សោម សូ​រី​ដា អគ្គលេខាធិការ​ង គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ប្រធាន​គណបក្ស​ចំនួន​១៦​បាន​ឈរឈ្មោះ​នៅ​មណ្ឌល​ផ្សេង​គ្នា​ដែល​មាន​ដូច​ជា មណ្ឌល​រាជធានី​ភ្នំពេញ​, ខេត្តកណ្ដាល​, ខេត្តកំពង់ចាម​, ខេត្តព្រៃវែង​, ខេត្តកំពង់ស្ពឺ​, ខេត្ត​ត្បូងឃ្មុំ​, ខេត្តបន្ទាយមានជ័យ​, ខេត្តកណ្ដាល​, និង​ខេត្ត​មួយ​ចំនួន​ទៀត​ដែរ ប្រធាន​គណបក្ស​ទាំង​១៦​ដែល​ឈរឈ្មោះ​មាន​ដូច​ខាងក្រោម ៖

១. សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកំពង់ចាម លេខ​រៀង​ទី​១ ។

២.​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឈរឈ្មោះ​នៅ មណ្ឌល​ខេត្តកណ្ដាល លេខ​រៀង​ទី​១ ។

៣. លោក សឹ​ង្ហ គិរី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ លេខ​រៀង​ទី​២ (​សូម​បញ្ជាក់​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គ្រោង​នឹង​ធ្វើ​សមាជ​ជ្រើសតាំង​លោក ញឹក ប៊ុ​ន​ឆៃ ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​វិញ បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​ដោះ​លែង​កាលពី ពេល​ថ្មី​ៗ​កន្លង​ទៅ ។ លោក ញឹក ប៊ុ​ន​ឆៃ បាន​ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ លេខ​រៀង​ទី​១) ។

៤. លោក ម៉​ម សូណ​ង់​ដូ ប្រធាន​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តព្រៃវែង លេខ​រៀង​ទី​១ ។

៥. លោក យ៉េ​ង វី​រៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ លេខ​រៀង​ទី​១ ។

៦. លោក ហួ​ន រាជចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកណ្ដាល លេខ​រៀង​ទី​១ ។

៧. លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ លេខ​រៀង​ទី​១ ។

៨. លោក សេង សុ​ខេ​ង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកំពង់ចាម លេខ​រៀង​ទី​១ ។

៩. លោក ច័ន្ទ ប៊ុ​ន​ហន ប្រធាន​គណបក្ស​មាតុភូមិ យើង​ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តព្រៃវែង លេខ​រៀង​ទី​១ ។

១០. លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ ឈរឈ្មោះ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ លេខ​រៀង​ទី​១ ។

១១. លោក នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី ឈរឈ្មោះ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ លេខ​រៀង​ទី​១ ។

១២. លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តតាកែវ លេខ​រៀង​ទី​១ ។

១៣. លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ឈរឈ្មោះ​នៅ​មណ្ឌល​ភ្នំពេញ លេខ​រៀង​ទី​១ ។

១៤. លោក រដ្ឋ យឿ​ន​វិ​ឆ័​យ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរឈ្មោះ​នៅ​មណ្ឌល ភ្នំពេញ ឈរ​លេខ​រៀង​ទី​៣ ។

១៥. លោក ស្រ៊ូ​យ ខេត ប្រធាន​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ឈរឈ្មោះ​នៅ មណ្ឌល​ខេត្តមណ្ឌលគិរី ខេត្ត​រៀង​ទី​១ ។

១៦. លោក ស៊ិ​ន សុភាព ប្រធាន​គណបក្ស​រស្មី​ខេ​មក​រា មណ្ឌល​ខេត្តកំពង់ស្ពឺ ឈរ​លំ​ដាក់​លេខ​រៀងលេខ​ទី​១ ។

ចំណែក​ប្រធាន​គណបក្ស​ទាំង​៤​ដែល​មិន​ឈរឈ្មោះ​បោះ​ឆ្នោត​មាន​ដូច​ខាងក្រោម ទី​១-​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, ទី​២-​លោក ក្រ​វ៉ា​ញ ដា​រ៉​ន ប្រធាន គណ​បក្ស​​ខ្មែរ​ឈប់​ក្រ​, ទី​៣-​លោក ស្រី សុខ​រ័​ត្ន សុវណ្ណ​ប​ច្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ ប្រជា​ធិបតេយ្យ និង​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ។

សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​មាន​គណបក្ស នយោបាយ​ចំនួន​២០​បាន​ចុះបញ្ជី​ឈរឈ្មោះ​បេក្ខជន​គណៈ​ក ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​ទទួលស្គាល់​១៨​គណបក្ស​នយោបាយ​ហើយ នៅ​សល់​តែ​ពីរ​គណបក្ស​នយោបាយ​ប៉ុណ្ណោះ​គឺ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ។

គ​.​ជ​.​ប បាន​ធ្វើ​លិខិត​ទៅ​គណបក្ស​ទាំង​២​ដើម្បី​ស្នើ​សុំ​បំពេញ​ឲ្យ​គ្រប់​លក្ខខណ្ឌ​ដោយ​ទុក​រយៈពេល​៥​ថ្ងៃ​សម្រាប់​គណបក្ស​នីមួយ​ៗ​ចាប់​តាំ​បី​ថ្ងៃ​ទី​២១ ខែឧសភា មក​ម្ល៉េះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ