ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​កូនស្រែក​​យំ​សួរនាំ ទើប​បែក​រឿង​ឡើង​ទៅ​ចាប់​ក្មេង​ស្រី​២​នាក់​ដល់​ផ្ទះ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​មាន​ប្រពន្ធ និង​កូន​ដល់​ទៅ​៣​នាក់​ហើយ បាន​ប៉ង​ប៉ង​ចាប់​ក្មេង​ស្រី​២​នាក់​រំលោភ តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​បាន​នគរបាល​ស្រុក​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​21 ខែឧសភា ឆ្នាំ​២០១៨ ហើយ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។…

ខេត្តកំពត ៖ បុរស​ម្នាក់​មាន​ប្រពន្ធ និង​កូន​ដល់​ទៅ​៣​នាក់​ហើយ បាន​ប៉ង​ប៉ង​ចាប់​ក្មេង​ស្រី​២​នាក់​រំលោភ តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​បាន​នគរបាល​ស្រុក​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​21 ខែឧសភា ឆ្នាំ​២០១៨ ហើយ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។

បុរស​សង្ស័យ​ខាងលើ​នេះ​ឈ្មោះ បេង រឹម អាយុ​38​ឆ្នាំ មាន​ប្រពន្ធ និង​កូន​3​នាក់ រស់នៅ​នៅ​ភូមិ​អូ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​អាយុ​១២​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១២​ឆ្នាំ ទាំង​២​នាក់​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​។

លោក​ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ នៅ​ថ្ងៃ​ទី​15 ឧសភា ជនសង្ស័យ​បាន​ទៅ​ប៉ុនប៉ង​រំលោភ​ក្មេង​ស្រី​អាយុ​12​ឆ្នាំ​នៅ​ជិត​ផ្ទះ​ជន​រង​គ្រោះ ដោយ​បុរស​រូប​នោះ​បាន​ប្រើ​ឱ្យ​ក្មេង​ស្រី​ស្រាត​ខោអាវ​ចេញ រួច​ធ្វើ​សកម្មភាព​រំលោភ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​ស្រែក​ខ្លាំង​ពេក ទើប​ជន​នោះ​ត្រ​ឡាប់​មក​ផ្ទះ​វិញ ខណៈ​​ពេល​ម្ដាយ​ឪពុក​ជន​រង​គ្រោះ​ទៅ​ចំការ ហើយ​ពេល​ម្ដាយ​ឪពុក​គេ​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ ក៏​ជន​រង​គ្រោះ​មិន​បាន​និយាយ​រឿងរ៉ាវ​ប្រាប់​ម្ដាយ​របស់​គេ​ដែរ​។

លោក​ប្រធាន​ការិយាល័យ​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​20 ឧសភា ជនសង្ស័យ​រូប​នោះ​បាន​ទៅ​ផ្ទះ​ក្មេង​ស្រី​ម្នាក់​ទៀត​ត្រូវ​បងប្អូន​ជីដូនមួយ​នឹង​ក្មេង​ស្រី​ខាងលើ ជនសង្ស័យ​នេះ​បាន​ប្រើ​វិធី​ដូច​មុន ដោយ​ឱ្យ​ស្រាត​ខោអាវ​ដូច​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ដែរ ហើយ​ក៏​ចាប់ផ្តើម​ធ្វើ​សកម្មភាព តែ​ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​ដបប្រេង​ក្រឡា​គប់​ចំ​ក្ដោងច្រមុះ​ជន​សង្ស័យ ហើយ​ជនសង្ស័យ​ក៏​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញទៀត រហូត​ដល់​ល្ងាច​ពេល​ម្ដាយ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ត្រ​ទ្ប​ប់​មក​ស្រែ​វិញ ស្រាប់តែ​ឃើញ​កូន​យំ​ក៏​សួរនាំ ទើប​បែកធ្លាយ​រឿង​តែ​ម្ដង​ទៅ​។

លោក​បាន​ប្រាប់​បន្ត​ថា ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​មក​សួរនាំ ហើយ​ជនសង្ស័យ​ឆ្លើយ​សារភាព​ប្រាប់​ថា «​ខ្លួន​ពិតជា​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​2​នាក់​ធ្វើ​បែប​នេះ​មែន​»​។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ជនសង្ស័យ​នេះ​ត្រូវ​បាន​នគរ​បាល​ខេត្ត​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ