ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យត្រឹម​​១​ពាន់​ដុល្លារ​ក្នុង​១​ខែ…ស្រី​ស្រស់​ខឹង​ម្តាយ​ ហើយ​ឆ្លើយ​យ៉ាង​ឡូយ (មាន​វីដេអូ)

5 ឆ្នាំ មុន

សហ​រដ្ឋអា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ម្តាយ​នាំ​ឡើង​កម្មវិធី​ផ្លូវចិត្ត Dr. Phil ដែល​ជា​កម្មវិធី​ល្បី​ខាង​ដោះស្រាយ​វិបត្តិ​ផ្លូវចិត្ត​។…

សហ​រដ្ឋអា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ម្តាយ​នាំ​ឡើង​កម្មវិធី​ផ្លូវចិត្ត Dr. Phil ដែល​ជា​កម្មវិធី​ល្បី​ខាង​ដោះស្រាយ​វិបត្តិ​ផ្លូវចិត្ត​។ នាង​បាន​រអ៊ូរទាំ​ថា ត្រូវ​រស់នៅ​ដូច​កសិករ ព្រោះ​ម្តាយ​ឲ្យ​ប្រាក់​ចាយ​តែ​១​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​។

តាំងពី​ចាប់កំណើត​មក នាង Nicolette មាន​អ្វី​គ្រប់​យ៉ាងដូច​ជា ម៉ែ​ដោះ អ្នកបើកបរ​ផ្ទាល់ខ្លួន និង​គ្រូបង្វឹក​ឯកជន ហើយ​កាបូប និង​សម្លៀក​បំពាក់​យីហោ​ល្បី​ៗ​ជាដើម​។ នាង​ចំណាយ​ប្រមាណ​រវាង​៥​ពាន់​ទៅ​១​ម៉ឺន​ដុល្លារ​លើ​សម្លៀក​បំពាក់ គ្រឿង​លង្ការ និង​សម្ភារៈ​ផ្សេង​ៗ​ដែល​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់បាន​។ ប៉ុន្តែ​ម្តាយ​ឈ្មោះ Nina បាន​សម្រេចចិត្ត​ថា នឹង​បន្ត​ឲ្យ​កូនស្រី​ធ្វើ​ដូច្នេះ​ទៀត​ទេ ទើបបាន​កាត់​ពី​ឲ្យ​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ មក​១​ពាន់​ដុល្លារ​វិញ​។

ម្តាយ​រូប​នេះ​បាន​និយាយ​ថា ខ្លួន​មាន​អារម្មណ៍​ខុសឆ្គង ព្រោះ​ត្រូវ​ប្រកបការងារ​ជា​ច្រើន​ធ្វើ​ឲ្យ​មិន​មាន​ពេល​ចំណាយ​ជាមួយនឹង​កូនស្រី ដូច្នេះ​ម្តាយ​រូប​នេះ​ក៏​លុបលាង​កំហុស​ដោយ​ប្រើប្រាស់​លុយ​ជា​មធ្យោបាយ​លុបលាង​កំហុស​។

ក្មេង​ស្រី​ខាងលើ​អះអាង​ថា ១​ពាន់​ដុល្លារ​មួយ​ខែ​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ​នាង​ទាមទារ ២,៥០០​ដុល្លារ​វិញ​។ នាង​ក៏​ទាមទារ​ទិញ​រថយន្ត Mercedes-Benz G-Wagen តម្លៃ​២៣១,០០០​ដុល្លារ​ផង​ដែរ សម្រាប់​ខួប​អាយុ​១៦​ឆ្នាំ ប៉ុន្តែ​ម្តាយ​មិន​យល់​ស្រប និង​ចង់​ទិញ Mercedes C Class ឲ្យ​វិញ តែ​នាង Nicolette មិន​ព្រម​ឡើយ​។

លោក​វេជ្ជបណ្ឌិត Dr. Phil ប្រចាំ​កម្មវិធី​បាន​ប្រាប់​ថា ការ​អនុញ្ញាត​ឲ្យ​ក្មេង​ស្រី​ម្នាក់​នេះ​មាន​ប្រាក់​ចាយ​ច្រើន​មិន​ជួយ​អ្វី​ដល់​នាង​ទេ​។ លោក​បាន​បន្ត​ថា ការ​តាម​ចិត្ត​កូន​ពេក​ក៏​ជា​ការ​ធ្វើបាប​កូន​ដែរ​។

លោក​បាន​ប្រាប់​ដល់​នាង Nicolette ឲ្យ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​សង្គម ប៉ុន្តែ​នាង​និយាយ​ថា ការ​ធ្វើការ​បាន​ប្រាក់បៀវត្សរ៍​ទាប​មិន​ជួយ​ឲ្យ​នាង​ទិញ​បាន​អ្វី​ដែល​នាង​ចង់បាន​ឆាប់​ៗ​ទេ​៕

វីដេអូ​ដក​ស្រង់​ចេញពី ៖ Dr. Phil

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ