ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រោងចក្រ​អគ្គិសនី​មួយ​រងការ​គំរាម​ ដោយ​កំអែ​ភ្នំភ្លើង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ ​កំ​អែ​ភ្នំភ្លើង​ដែល​ហូរ​យឺត​ៗ​ចេញពី​ភ្នំភ្លើង​ KILAUEA នៅ​កោះ​ហា​វ៉ៃ​បាន​ហូរ​ដល់​ក្បែរ​រោងចក្រ​អគ្គិសនី​មួយ ហើយ​អាជ្ញាធរ​កំពុង​តែ​ចាត់​បណ្ដា​វិធានការ​ការ​ពារ​ទីតាំង​នេះ ដើម្បី​​ចៀសវាង​ការ​សាយភាយ​ប្រកបដោយ​គ្រោះថ្នាក់​នៃ​ឧស្ម័ន​ពុល​។ ទោះបី​យ៉ាងណា​ផ្នែក​ការពារ​ស៊ី​វិល​គូសបញ្ជាក់ថា ពុំ​ទាន់​មានការ​គំរាមកំហែង​ក្នុង​ពេល​ភ្លាម​ៗ​ឡើយ​លើ​រោងចក្រ​អគ្គិសនី​កម្លាំង​៣៨​មេ​ហ្គា​វ៉ា​ត់​នេះ​។ ​ម្យ៉ាងទៀត​កំ​អែ​ភ្នំភ្លើង​នោះ​​បាន​ហូរ​២​ខ្សែ​ទៅ​ដល់​សមុទ្រ​។…

សហរដ្ឋអាមេរិក​ ៖ ​កំ​អែ​ភ្នំភ្លើង​ដែល​ហូរ​យឺត​ៗ​ចេញពី​ភ្នំភ្លើង​ KILAUEA នៅ​កោះ​ហា​វ៉ៃ​បាន​ហូរ​ដល់​ក្បែរ​រោងចក្រ​អគ្គិសនី​មួយ ហើយ​អាជ្ញាធរ​កំពុង​តែ​ចាត់​បណ្ដា​វិធានការ​ការ​ពារ​ទីតាំង​នេះ ដើម្បី​​ចៀសវាង​ការ​សាយភាយ​ប្រកបដោយ​គ្រោះថ្នាក់​នៃ​ឧស្ម័ន​ពុល​។

ទោះបី​យ៉ាងណា​ផ្នែក​ការពារ​ស៊ី​វិល​គូសបញ្ជាក់ថា ពុំ​ទាន់​មានការ​គំរាមកំហែង​ក្នុង​ពេល​ភ្លាម​ៗ​ឡើយ​លើ​រោងចក្រ​អគ្គិសនី​កម្លាំង​៣៨​មេ​ហ្គា​វ៉ា​ត់​នេះ​។ ​ម្យ៉ាងទៀត​កំ​អែ​ភ្នំភ្លើង​នោះ​​បាន​ហូរ​២​ខ្សែ​ទៅ​ដល់​សមុទ្រ​។ ​កំ​អែ​យ៉ាង​ក្ដៅ​នោះ ពេល​ជួប​ជាមួយ​ទឹក​បង្កើត​ជា​ផ្សែង​​អា​ស៊ី​ត ដែល​​បាតុភូតនេះ ហៅថា ​LAZE​ ជា​ភាសា​អង់គ្លេស​។ ​

ផ្នែ​ក​ការពារ​ស៊ី​វិល​បញ្ជាក់​​ថា ការ​ផ្ទុះ​ថ្មី​មួយ​កើត​មាន​នា​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ថ្ងៃ​ទី​២៣​ ឧសភា​ នៅ​កំពូលភ្នំ​ភ្លើង​នេះ ដោយ​បញ្ចេញ​ផ្សែង​ក្នុង​កម្ពស់​ដល់​​២៦៦៦​ម៉ែត្រ​។

អាជ្ញាធរ​រាយការណ៍​ពី​ការ​បញ្ចេញ​សារធាតុពុល ឌី​អុក​ស៊ីស្ពាន់​ធរ​ខ្ពស់ ​ហើយ​អំពាវនាវ​ដល់​​ប្រជាជន​ឲ្យ​ត្រៀមខ្លួន​ជម្លៀស​ចេញ​ជា​បន្ទាន់ ក្នុង​ករណី​ឧស្ម័ន​ពុល​សាយភាយ​ខ្លាំង ឬ​ការ​ហូរ​កំ​អែ​ភ្នំភ្លើង​ជិត​មក​ដល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ