ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ចាស់​ជាងគេ​លើ​លោក​បាន​ស្លា.ប់​ក្នុង​វ័យ​១១៧​ឆ្នាំ

5 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​ចាស់​ជាងគេ​លើ​លោក​បាន​លាចាក​លោក​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ក្នុង​វ័យ​១១៧​ឆ្នាំ នៅ​ថ្ងៃ​ទី​២២ កន្លង​មកនេះ​។ លោកយាយ​ជនជាតិ​ជប៉ុន Nabi…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​ចាស់​ជាងគេ​លើ​លោក​បាន​លាចាក​លោក​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ក្នុង​វ័យ​១១៧​ឆ្នាំ នៅ​ថ្ងៃ​ទី​២២ កន្លង​មកនេះ​។

លោកយាយ​ជនជាតិ​ជប៉ុន Nabi Tajima បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Kikai ដែល​ជា​កន្លែង​ដែល​លោកយាយ​រស់នៅ​។

ដោយសារ​តែ​កើត​នៅ​ឆ្នាំ​១៩០០ លោកយាយ​គឺជា​មនុស្ស​ចុង​ក្រោយ​គេ ដែល​កើត​នៅ​ក្នុង​សតវត្ស​ទី​១៩​។ នៅ​ក្នុង​គ្រា​ដែល​លោកយាយ​មានជីវិត គាត់​មានកូន​ប្រុស​ចំនួន​៧ និង​កូនស្រី​២​នាក់ ដែល​នៅ​ពេល​នេះ​គាត់​មាន​ខ្សែ​កូនចៅ​ជំនាន់​ក្រោយ​ដល់​ទៅ​១៦០​នាក់ ដែល​រាប់​ទាំង​ចៅលួត ចៅលា​ថែម​ទៀត​។ កាលពី​ខែមករា សុខភាព​របស់​លោក​យាយ​ចុះ​ទ្រោម​យ៉ាង​ខ្លាំង ដែល​តម្រូវ​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកយាយ Nabi ក្លាយជា​មនុស្ស​ចាស់​ជាងគេ​លើ​លោក ក្រោយ​ពី​ការ​ស្លាប់​របស់ Violet Brown នៅ​អាយុ​១១៧​ដូច​គេ​កាលពី​ឆ្នាំ​មុន​។ នៅ​ពេល​នេះ លោកយាយ Nabi ទៅ​បាត់​ហើយ ដែល​ត្រូវ​បន្ត​តំណែង​ឲ្យ​លោកយាយ​ជនជាតិ​ជប៉ុន​ម្នាក់​ទៀត​ឈ្មោះ Chiyo Miyako ដែល​គ្រប់​អាយុ​១១៧​ឆ្នាំ នៅ​ថ្ងៃ​ទី​២ ខែឧសភា កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ