យោធា​​ម្នាក់​ដឹង​កំហុស​ព្រម​ចូល​សារភាព​​ដោយខ្លួនឯង​


រាជធានី​ភ្ន​ំពេញ ៖ មន្ត្រី​យោធា​​ឋាន​ន្ទ​រស័ក្តិ​ថា្ន​ក់​នាយចំណង់ឈ្មោះ ធុន រាជ បម្រើ​ការងារ​នៅ​អង្គភាពង​៧០ កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា បាន​ចូល​សារភាព​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោយ​ពី​មានការ​ផ្ទុះអាវុធ​បាញ់បោះ​សេរី នៅ​ហាង​ផឹក​សុ​ី​មួយ​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន កាលពី​យប់​ថ្ងៃ​ទី​២១ ឧសភា ។

តាម​មន្ត្រី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានឱ្យដឹង​ថា ពេល​នេះ​ លោកនាយ​ចំណង់ ឈ្មោះ ធុន រាជ ស្ថិត​នៅ​កំពុង​សាកសួរ​នៅឡើយ​ទេ ហើយ​បើ​តាម​ព័​តមាន​ជំ​ហ៊ាន​ដំបូង​ថា លោក ធុន រាជ បាន​ផ្ទុះអាវុធ​នៅ​ហាង​ផឹក​សុ​ី​មួយ​នោះ ដោយសារ​តែ​ខឹង​អ្នកបម្រើ​ក្នុង​ហាង ។ ​បើ​ទោះជា​ផ្ទុះ​អាវុធ​យ៉ាង​ណា​ក្តី កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាននិងកំពុង​សួរ​យក​ចម្លើយ​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ មន្ត្រី​អាវុធហត្ថ​ដដែល​​បង្ហើប​ឱ្យដឹង​ទៀត​ថា លោកនាយ​ចំណង់ ធុន រាជ អាច​ប្រឈម​មុខ និងបញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា នេះ​ក្រោម​ការ​សន្និដ្ឋាន​ជាបឋម​ពី​បទ​.​កាន់កាប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុ​ញាតិ​​(​បាញ់បោះ​សេរី​) ។

សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងស្រុក​បាន​បង្ហោះ​ព័​ត៌​នេះ​ព្រោងព្រាតដោយ​​បាន​ភ្ជាប់​សំដី​លោក​ឧត្ដមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ នាយ​រង​សេនាធិការ​ចម្រុះ និងជា​មេបញ្ជាការ​កងពលតូច​លេខ​៧០ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា​នេះ​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ទាហាន​នៅ​អង្គភាពង​៧០ ម្នាក់​បាញ់​បោះ​សេរី​ក្នុង​ហាង​ផឹក​សុ​ី​មួយ ស្ថិត​នៅ​សង្កាត់​​ទន្លេបាសាក់ ខណ្ឌចំការមន​នោះ ​លោក​បាន​បញ្ជា​ឲ្យ​អង្គភាព​ស្រាវ​ជ្រាវ ហើយ​ឃាត់ខ្លួន​ភ្លា​ម ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​ឧត្ដមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ បាន​បញ្ជាក់​ថា ក្នុង​នាមរូប​លោកជា​មេ​បញ្ជា ការ​កងពល មិន​គាំទ្រ​ចំពោះ​ទ​ង្វើ​ល្មើសច្បាប់​របស់​កងកម្លាំង​ក្រោម​ឱវាទ​ទេ ។ បន្ទាប់​មាន​បទបញ្ជារ​ឲ្យ​អង្គភាព​ស្វែងរក​ឃាត់​ខ្លួន​លោក ធុន រាជ នោះ​ហើយ ទើប​សា​មុ​ី​ខ្លួន​ស្ម័​ក្រ​ចិត្ត​ចូល​សារភាព នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ តែ​ម្តង​ទៅ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ