ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​ជាន់ខ្ពស់​៣​រូបនៃ​កង​យោធពលខេមរភូមិន្ទ​ឈរឈ្មោះ​ធ្វើ​ជា​បេក្ខជន​នៅ​អាណត្តិ​ទី​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​ជាន់ខ្ពស់​ចំនួន​៣​រូប​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​បាន​ឈរឈ្មោះ​ជា​បេក្ខជន អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រ​សួ ង​ការពារ​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​ជាន់ខ្ពស់​ចំនួន​៣​រូប​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​បាន​ឈរឈ្មោះ​ជា​បេក្ខជន អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រ​សួ ង​ការពារ​ជាតិ ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាង​លើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​២២ ឧសភា​ថា ការ​ព្យួរ​តួនាទី​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​៣​រូប នៅ កង​យោធពល​ខេ​រម​ភូមិន្ទ​ដែល​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត ។

នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា​«​មេទ័ព​សំខាន់​ៗ​របស់​កម្ពុជា​៣​រូប​នោះ រួម​មាន​លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​លោកនាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ដែល​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​ព្យួរ​តួនាទី​បណ្តោះអាសន្ន​សម្រាប់​ការ​បោះ ឆ្នោត​នា​ខែកក្កដា ខាង​មុខ​នេះ ។

នាយ​ឧត្តមសេនីយ៍​ឈុំ សុ​ជាតិ​បាន​បញ្ជាក់​បន្ត​ថា «​ការ​ព្យួរ​តួនាទី​បណ្តោះអាសន្ន​សម្រាប់​មេទ័ព​ទាំង​៣ នៅ​ក្នុង​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ​នា​ពេល​ខាង​មុខ​នេះ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ ស្តី​ពី​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តម្រូវ​ឱ្យ​បេក្ខជន​តំណាងរាស្ត្រ​ព្យួរ​តួនាទី​ជា​បណ្តោះអាសន្ន ។ មាត្រា​២៥ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ប្រកាស​៤.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គឺ​តម្រូវ​ឱ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កង​យោធពលខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តម ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា​ដែល​មាន​បំណង​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដាក់​ពាក្យសុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជា​ស្ថាពរ​យ៉ាងតិច​៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។

អគ្គមេបញ្ជាការ​ជាន់ខ្ពស់​ទាំង​៣​រូប​មាន​ទី​១- លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ ទី​២- លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​តែ​មួយ​គត់​នៅ​មណ្ឌល​ឧត្តរមានជ័យ និង​ទី​៣- នាយ​ឧត្តមសេនីយ៍ មាស សុភា បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ ពេញ​សិទ្ធិ​តែ​មួយ​គត់ នៅ​មណ្ឌល​ព្រះ​វិហារ ។

សូម​ជម្រាប​ផង​ដែរ​ថា គណបក្សកាន់អំណាច​បាន​បេក្ខជន​តំណាងរាស្ដ្រ​របស់​ជា​យុវជន​មាន អាយុ​ខ្ទង់​៣០​ឆ្នាំ និង​ក្រោម​៣០​ឆ្នាំ ចំនួន​២០​នាក់​ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត បេក្ខជន​សរុប ២៧១​រូប ក្នុង​នោះ​បេក្ខជន​ពេញ​សិទ្ធិ​១២៥​រូប និង​បេក្ខជន​បម្រុង​១៤៦​រូប ។

បេក្ខជន​ឈរឈ្មោះ​សរុប​ទាំង​២៧១​រូប​នោះ មាន​២០​រូប ជា​បេក្ខជន​តំណាងរាស្ដ្រ​ដែល​មាន​វ័យ​ខ្ទង់​៣០​ឆ្នាំ និង​ក្រោម​៣០​ឆ្នាំ រួម​មាន ៖
១. លោក ហ៊ុន ម៉ា​នី ៖ អាយុ​៣៦​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​២ នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ​។
២. លោក សាយ សំ​អាល់ ៖ អាយុ​៣៨​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ។
៣. លោក ស សុខា ៖ អាយុ​៣៧​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តព្រៃវែង ។
៤. លោក សុខ សូ​កាន ៖ អាយុ​៣៥​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តតាកែវ​។
៥. លោក ឌី វិជ្ជា ៖ អាយុ​៣៧​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​១ មណ្ឌល​ខេត្តស្វាយរៀង ។
៦.​លោក យឹ​ម លាត ៖ អាយុ​៣២​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៣ មណ្ឌល​ខេត្តកំពង់ធំ ។
៧. លោក ឃឹ​ង នុ​ភាព ៖ អាយុ​៣៩​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៥ មណ្ឌល​ខេត្តកំពង់ធំ ។
៨. លោក ន​ង វាសនា ៖ អាយុ​៣៦​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តកំពង់ធំ ។
៩. លោក យ៉ូ​វ សេង​គុណ​៖ អាយុ​២៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តកំពង់ធំ ។
១០. លោក ម៉ាត់ សេត ៖ អាយុ​៣៨​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តកំពត ។
១១. លោក មឿង គង្គា ៖ អាយុ​៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្តកំពត ។
១២. លោកស្រី ជ្រឹង បុ​ទុម​រង្សី ៖ អាយុ​៣៥​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​១១ មណ្ឌល​ខេត្តកណ្ដាល ។
១៣. លោកស្រី ឈី វ៉ា​៖ អាយុ​៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តកោះកុង ។
១៤. លោក នួន ផា​រ័​ត្ន ៖ អាយុ​៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៤ មណ្ឌល​ភ្នំពេញ ។
១៥. លោក ឃុ​ត ចាន់​ដា​រ៉ា ៖ អាយុ​៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ភ្នំពេញ ។
១៦. លោក យុង គឹ​ម​ហ៊ាន ៖ អាយុ​៣៦​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្ត​ព្រះ វិហារ ។
១៧. លោក ងិ​ន បា​ណា​ល់ ៖ អាយុ ៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តព្រៃវែង​។
១៨. លោក ខៀវ ភា​រិ​ទ្ធ​៖ អាយុ ៣៧​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តព្រៃវែង​។
១៩. លោក រ៉ូ​ហ្វី អូ​ស្មាន​៖ អាយុ ២៩​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តពោធិ៍សាត់ ។
២០. លោក ហេង សុខ​ណា​ង​៖ អាយុ ៣៦​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្ត​ស្វាយ រៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ