នេះ​ហើយ​ជា​ធនធានមនុស្ស​ដ៏​ល្អ​របស់​ប្រទេស​យើង ក្មេង​ស្រី​សិស្ស​ពូកែ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ


ខេត្តមណ្ឌលគិរី ៖ ផ្ទះ​១​ខ្នង ទំហំ​៥​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ដែល​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់​ជូន​ដល់​ប្អូនស្រី ថន រ​ដ្ឋា ដែល​ជា​សិស្ស​រៀន​ពូកែ​ខាង​ផ្នែក​អក្សរសាស្ត្រ និង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ នា​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​នឹង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ពាំនាំ និង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម កម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុក និង​គិតគូរ​ពី​សុខុមាលភាព​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ស្ត្រី​មេម៉ាយ កុមារ​កំព្រា និង​រង​គ្រោះ​ដោយ ប្រការ​ផ្សេង​ៗ ។

លោក​បន្ថែម​ថា «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​ន​ណា​ម្នាក់​ចោល​» ជាក់ស្តែង​ប្អូនស្រី ថន រ​ដ្ឋា ដែល​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៃ​អនុ​វិទ្យាល័យ​អូរ​ផ្លា​យ ពូកែ​ខាង​ផ្នែក​អក្សរសាស្ត្រ និង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​នា​ពេល​នេះ ទទួល​បាន​ផ្ទះ​១​ខ្នង ទំហំ​៥​គុណ​៦​ម៉ែត្រ ធ្វើ​អំពី ឈើ ប្រក់​ស័ង្កសី ដែល​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន ។ ក្រៅពី​នោះ ក៏​មាន​សម្ភារ​ប្រើប្រាស់​ផ្ទះបាយ​មួយ​ចំនួន ឃី​ប​១​កញ្ចប់ និង​ថវិកា​១០​ម៉ឺន​រៀល រួម​ទាំង​ប្លង់​ដី លំនៅ​ដ្ឋា​ន​នេះ តែ​ម្តង ដោយឡែក​ប្រជាពលរដ្ឋ​១០​គ្រួសារ​ទៀត ក្នុង​មួយ​គ្រួសារ ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល និង​ប្លង់​ដី​លំនៅ​ដ្ឋា​ន​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ