ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​រមិលគុណរកហាថ្លែង​លែង​រួច​… ខំចិញ្ចឹមតាំង​ពី​តូ​ច​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជន​កំណាច​​​ជា​ចៅ​ចឹ​ញ្ចឹ​មម្នាក់​ បានយកពូថៅ​ទៅ​កាប់​ជីតា​របស់​ខ្លួន​​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង ដោយគ្រាន់តែ​ក្នុងទំនាស់​រឿងស្នួល​ហាលខោអាវ ហើយជននេះ​​​ត្រូវកម្លាំង​​​នគរ​​បាល​ក្រុង​ក្រចេះ​​ចាប់ខ្លួន ​វេលាម៉ោង០៥ និង១៧ល្ងាច​​​​ថ្ងៃ​ទី​២២ ឧសភា…

ខេត្តក្រចេះ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជន​កំណាច​​​ជា​ចៅ​ចឹ​ញ្ចឹ​មម្នាក់​ បានយកពូថៅ​ទៅ​កាប់​ជីតា​របស់​ខ្លួន​​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង ដោយគ្រាន់តែ​ក្នុងទំនាស់​រឿងស្នួល​ហាលខោអាវ ហើយជននេះ​​​ត្រូវកម្លាំង​​​នគរ​​បាល​ក្រុង​ក្រចេះ​​ចាប់ខ្លួន ​វេលាម៉ោង០៥ និង១៧ល្ងាច​​​​ថ្ងៃ​ទី​២២ ឧសភា ក្រោយពី​​រត់គេច​ខ្លួន​បាន​មួយ​ថ្ងៃ ​។ ជនដៃដល់​ឈ្មោះលី​ម ណា​រ៉ុ​ង អាយុ​៣៣​ឆ្នាំ ​រីឯជីតា​រងគ្រោះឈ្មោះធូ ឈីម ​​​​ ​អាយុ៦៨​ឆ្នាំ ​​ស្លាប់​ក្រោយ​បញ្ជូនទៅ​​សង្គ្រោះ​ ។

ប្រភពបន្តថា ជន​ដៃដល់​​បាន​មក​រស់នៅ​ជាមួយ​​​ជីតា​ចិញ្ចឹម​​នៅ​ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ​ ។ ​នៅ​ថ្ងៃ​កើតហេតុ​ទី​២១ ឧសភា ​ជននោះ​បាន​បោកគក់​ខោអាវ និង​បាន​ចង​ស្នួល​ហាល​ខោអាវ​កាត់​ពីមុខ​​ផ្ទះ ​។ ហើយ​ត្រូវជីតា​ (ជនរងគ្រោះ​) បាន​ស្តីបន្ទោស​ជននោះ ។ ស្រាប់តែខឹង​បានរត់​​យក​ពូថៅវាយ​​ចំ​ក្បាល​ខាង​ក្រោយបណ្តាល​ឱ្យ​ប្រកាច់​ដួល​​សន្លប់ស្តូក​ ​។ ក្រោយ​បង្កហេតុ​រួច ជន​ដៃដល់​បាន​រត់​គេចខ្លួន ​ហើយ​ត្រូវ​​កម្លាំង​នគរបាល​ក្រុង​ក្រចេះ ធ្វើការ​ស្រាវ​ជ្រាវ​រហូត​ចាប់ខ្លួន​បានតែម្តង  ​។

បើ​តាម​អ្នក​ភូមិ​ក្បែរ​​បាន​និយាយ​ថា ជន​ដៃដល់​ត្រូវ​បាន​បុរស​វ័យ​ចំណាស់​រង​គ្រោះ យក​ពី​ក្មួយ​ស្រី​ដែល​ស្លាប់​មក​​ចិ​ញ្ជឹ​ម​តាំងពី​តូច​។ តែ​មិន​គួរ​ណា ​​តបស្នង​សងគុណ​ដល់​អ្នក​ដែល​មានគុណ​​​បែប​នេះ​សោះ​ ។

អត្ថបទសរសេរ ដោយ