ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បា.ញ់​សាក​​មី​ស៊ី​ល៤​គ្រាប់​ពី​នាវាមុជទឹក

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ​តាម​​សារព័ត៌មាន​របស់​កង​នាវាចរណ៍​ខាងជើង​រុ​ស្សី ប្រកាស​នា​ថ្ងៃ​ទី​២២​ឧសភា ​ថា​ ​មី​ស៊ី​ល ​BOULAVA ៤​គ្រាប់​ត្រូវ​បាន​បាញ់​សាកល្បង​​ប្រកបដោយ​ជោគជ័យ​ចេញ​ពី​នាវាមុជទឹក​នុយក្លេអ៊ែរ IOURI DOLGOROUKI…

ប្រទេស​រុ​ស្ស៊ី ៖ ​តាម​​សារព័ត៌មាន​របស់​កង​នាវាចរណ៍​ខាងជើង​រុ​ស្សី ប្រកាស​នា​ថ្ងៃ​ទី​២២​ឧសភា ​ថា​ ​មី​ស៊ី​ល ​BOULAVA ៤​គ្រាប់​ត្រូវ​បាន​បាញ់​សាកល្បង​​ប្រកបដោយ​ជោគជ័យ​ចេញ​ពី​នាវាមុជទឹក​នុយក្លេអ៊ែរ IOURI DOLGOROUKI ​ដែល​ស្ថិត​ក្នុង​សមុទ្រ​.ស​។ ​ការ​បាញ់​​សាកល្បង​នេះ​សំដៅ​ទៅ​រក​គោលដៅ​មួយ​នៅ​គូ​រ៉ា​ តំបន់​កាម​ឆាត់​កា​។

ការ​បាញ់​សាកល្បង​នេះ ​ធ្វើ​ឡើង​ពេល​នាវាមុជទឹក​កំពុង​ស្ថិត​ក្នុង​ទឹក​។ ​នេះ​ជា​លើក​ដំបូង​​ដែល​នាវាមុជទឹក​មួយ​បាញ់​មី​ស៊ី​ល​៤​គ្រាប់​ជាប់​ៗ​គ្នា​។ ​ពេល​បាញ់​សាក​ល្បង​គ្រាប់​មី​ស៊ី​ល​ទាំងអស់​ធ្លាក់​ចំ​គោលដៅ​កំណត់​។

នាវាមុជទឹក​ IOURI DOLGOROUKI ធ្លាប់​បាញ់​សាក​មី​ស៊ី​ល BOULAVA​ កាលពី​ថ្ងៃ​ទី​២៦​មិថុនា ​ឆ្នាំ​២០១៧ ចេញពី​សមុទ្រ​បា​រ៉ែ​ន​។ ​វា​ជា​នាវាមុជទឹក​នុយក្លេអ៊ែរ​ដំបូង​គេ​ដាក់​ឲ្យ​កង​​​ម៉ា​រី​ន​ប្រើប្រាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ