ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖សុំ​កម្មករ​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច និង​កូនប្រុស​ពៅ​​សម្តេចដើម្បី​បន្ត​ធ្វើ​រឿង​ម្យ៉ាង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្សកាន់អំណាច​បាន​បង្ហាញ​សុ​ទិ​ដិ្ឋ​និយម​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្សកាន់អំណាច​បាន​បង្ហាញ​សុ​ទិ​ដិ្ឋ​និយម​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នកបោះឆ្នោត​នឹង​ទៅ​បោះ​ឆ្នោត ព្រោះ​ជា​សិទ្ធ​ត្រូវ​ប្រើ​ក្នុង​រយៈពេល​៥ ឆ្នាំ​ម្តង គប្បី​មិន​គួរ​បោះបង់​សិទ្ធ​មួយ​នេះ ព្រោះ​វា​ជា​ឱកាស «​ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​ដែល​ខ្លួន​ពេញចិត្ត​នោះ​» ហើយ​សម្តេច​ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្មួយ​ៗ​កម្មករ​-​កម្មការិនី​នឹង​បន្ត​ការ​ខិតខំ​បន្ត​ទៀត​ជាមួយនឹង​បក្ស​កាន់​អំណាច​ក្នុង​ការ​រក្សា​នូវ​សុខ សន្តិភាព​ដើម្បី​ឲ្យ​ប្រទេស​បន្ត​ការ​វិវឌ្ឍន៍​ទៅ​មុខ ។

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ កម្មការិនី​សរុប​១៩,៩៤៩​នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​១៧​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​បាន​អំពាវនាវ​ឲ្យ​កម្មករ​បោះ​ឆ្នោត​ឲ្យ​សម្តេច​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាង​ហោច​១០​ឆ្នាំ​ទៀត ជា​ពិសេស គឺ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​កូនប្រុស​ពៅ​របស់​សម្តេច គឺ លោក ហ៊ុន ម៉ា​នី ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ​ផង​ដែរ ព្រោះ​សម្តេច​បញ្ជាក់​អះអាង​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ទើប​អាច​រក្សា​បាន​នូវ​សុខ​សន្តិភាព​ព្រោះ​សម្តេច គឺ​មានឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ហើយ​គ្មាន​អ្នក​ដទៃ​មាន​លទ្ធភាព​ធ្វើ​បែប​នេះ​បាន​ទេ ។

សម្តេច​អំពាវនាវ​ថា «​សុំ​ក្មួយ​ៗ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទៅ​បាន​ជាប់​កូន​របស់​ពូ​ឈរឈ្មោះ​នៅ​ខេត្តកំពង់ស្ពឺ ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ​ខេត្តកំពង់ស្ពឺ​» ។ ស​ម្តេ​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ហើយ​វា​ងាយ​ទេ ដើម្បី​ធានា​នូវ​ការ​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍន៍ គឺ​ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ។ អា​នឹង​ជា​ការ​ធានា​មុតមាំ​ខ្លាំង​ណាស់ ។ ព្រោះ​លើ​ការ​ជាក់ស្តែង អ្នក​ដែល​កំពុង​ធានា​ឲ្យ​ក្មួយ​ៗ​សព្វថ្ងៃ គឺ​អ្នក​ដែល​កំពុង​តែ​និយាយ​នឹង អ្នក​ដែល​កំពុងនិយាយ ។ ហើយ​អ្នក​នឹង​ក៏​ត្រូវ​បន្ត បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ក្រោយ ។

ខ្ញុំ​សូម​អភ័យទោស​ពី​បណ្តា​បក្ស​ន​យោ​យ​បាយ​នានា ទោះបីជា​លើក​មុន​មិន​ទាន់ ចូល​ដល់​ដំណាក់កាល​នៃ​ការ​ចុះ​ឈ្មោះ​ខ្ញុំ​បាន​និយាយ​រឿង​នឹង​ដដែល​ដូច​គ្នា ដូច្នេះ​មិន​ប្រកាន់​ខឹង​នឹង​រូប​សម្តេច​ទេ ព្រោះ​បក្សនយោបាយ​នានា​ក៏​កំពុង​ដើរ​ជួប​ជាមួយនឹង​សកម្មជន ហើយ​ក៏​សុំ​អំពាវនាវ​ឲ្យ​គេ​បោះ​ឆ្នោត​ដែរ ។
សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​បញ្ជាក់​ថា «​ហើយ​នេះ​មិនមែន​ជា​ដំណើរ​យុទ្ធនាការ​នៃ​ការ​បោះ​ឆ្នោត​ណាមួយ​នោះ​ទេ ក៏​ប៉ុន្តែ​នេះ​វា​បាន​ផ្តើម​ចេញពី​ស្ថានភាព​មួយ​ដែល​ពូ​ត្រូវធ្វើ​ដំណើរ​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​កា​រវិ​វត្ត​នៃ​បញ្ហា​ភាព​ងាយស្រួល និង​ការ​លំបាក​សម្រាប់​កម្មករ​-​កម្មការិនី​របស់​យើង និង​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ឧ​ស្សហកម្ម​របស់​យើង​» ។ សង្ឃឹមថា​ក្មួយ​ៗ​ព្រមទាំង​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត ព្រោះ​នេះ​ជា​សិទ្ធ​ត្រូវ​ប្រើ​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង គប្បី​មិន​គួរ​បោះបង់​សិទ្ធ​មួយ​នេះ «​ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន ដែល​ខ្លួន​ពេញចិត្ត​នោះ​ទេ ។ អ្នកខ្លះ​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ទៅ​បោះ​ឆ្នោត ក៏​ប៉ុន្តែ​នេះ​ជា​ការ​បំពាន​ទៅ​លើ​សិទ្ធ ។

នៅ​អូស្ត្រាលី​មានច្បាប់​ដោយឡែក​មួយ​របស់​អូស្ត្រាលី គឺ​អូស្ត្រាលី​កាលណា​តែ​មិន​ទៅ​បោះ​ឆ្នោត គឺ​គេ​ដាក់ទោស​ដោយ​ការ​ផាកពិន័យ​តែ​ម្តង ។ សម្តេច​បាន​ថ្លែង​បញ្ជាក់​ថា «​ឯ​ប្រទេស​របស់​យើង​ទៅ​បោះ​ឆ្នោត គឺជា​ការ​ប្រើ​សិទ្ធ ជា​ការ​ប្រើ​សិទ្ធ​សម្រាប់​ការ​ទៅ​បោះ ឬ​មិន​ទៅ​បោះ ។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ប្រជាពលរដ្ឋ​របស់​យើង គឺ​មិន​មើល​រំលង​ទៅ​លើ​សិទ្ធ​របស់​ខ្លួន​ដែល​ខ្លួន​មាន​នោះ​ទេ ។ ខ្ញុំ​មិន​ជឿ​ថា អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជាជន​ពហិការ មិន​ចូលរួម​បោះ​ឆ្នោត វា​នឹង​ក្លាយទៅជា​ចំនួន​ភាគច្រើន​នោះ​ទេ ។ បើ​និយាយ​ពី​ចំនួន​អ្នកគាំទ្រ​ជា​សមាជិក​-​សមាជិកា របស់​បក្ស​កាន់​អំណាច​មាន​ជាង​៥​លាន​នាក់ ក្នុង​ចំណោម ៨​លាន​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។ ប៉ុន្តែ​ច្បាប់​នៅ​លើ​លោក​នេះ​អត់​មាន​កំណត់​ប៉ុន្មាន​ភាគរយ​ទៅ​បោះ​ឆ្នោត ទើប​វា​គ្រប់​កិច្ច​នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ឲ្យ​អ្នក​ភ្លឺភ្នែក​ថា គ្រាន់តែ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ទៅ​លោក សម រ​ង្ស៊ី និង​អតីត​ថ្នាក់ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ថា ៖ «​អ្នក​ត្រូវ​ចាំ មេបញ្ជាការ​ទ័ព គេ​នៅ​ក្បែរ​ទ័ព ទើប​គេ​អាច​បញ្ជា​កងទ័ព​ប្រយុទ្ធ​ទៅ​រួច អ្នក​ទៅ​តាម​អា​ហ្វេ​ស​ប៊ុ​ក​ទៅ​វា​មិន​រួច​ទេ​ៗ» ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ