ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPS CHAPS របស់ JASPAL GROUP, ភាព​ជោគជ័យ​ក្នុង​វិស័យ​សម្លៀក​បំពាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​យល់​ដឹង​អំពី​ទស្សនវិស័យ​នៃ​វិស័យ​សម្លៀក​បំពាក់ ដោយ​ផ្ដោត​ទៅ​លើ​ទំនោរ​របស់​សង្គម Jaspal គ្រុប បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដំណើរការ​ម៉ាក​ជា​ច្រើន​ដូច​ជា Lyn, Lyn Around,…

រាជធានី​ភ្នំពេញ ៖ ការ​យល់​ដឹង​អំពី​ទស្សនវិស័យ​នៃ​វិស័យ​សម្លៀក​បំពាក់ ដោយ​ផ្ដោត​ទៅ​លើ​ទំនោរ​របស់​សង្គម Jaspal គ្រុប បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដំណើរការ​ម៉ាក​ជា​ច្រើន​ដូច​ជា Lyn, Lyn Around, Jelly Bunny និង CC Double O ដែល​មានការ​លក់​យ៉ាង​ល្អ​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ហាង​របស់​ពួក​គេ នៅ​ឯ​ផ្សារ​ទំនើប Aeon Mall សែន​សុខ ជាន់​ទី​១ ។

Jaspal គ្រុប មាន​ទំនុកចិត្ត​លើ​ការ​រីក​ចម្រើន​បន្ត​ទៀត​នា​ពេល​អនាគត ដែល​នឹង​អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ​បាន​ស្គាល់ និង​អភិវឌ្ឍន៍​សម្ព័ន្ធភាព​និង​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ។ ដោយសារ​តែ​ភាព​ជោគជ័យ​កន្លង​មកនេះ Jaspal បាន​ពង្រីក​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ហើយនឹង​បើក​នូវ​ហាង CPS Chaps ដំបូង​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប Aeon Mall សែន​សុខ ជាមួយ​ការ​បើក​សាកល្បង​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ។

CPS Chaps គឺជា​យីហោ​សម្លៀក​បំពាក់​ទាន់​សម័យមួយ ។ ខណៈ​ដែល​ពិភពលោក​នៅ​តែ​ដើរទៅ​មុខ យើង​ក៏​រក្សា​កា​រវិ​វត្ត​របស់​យើង​ដែរ ។ ការ​ប្រមូលផ្តុំ​នៃ​ការ​រចនា​របស់​យើង​ជា​បន្តបន្ទាប់ វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រែប្រួល​នៃ​ទំនោរ​សង្គម របៀប​រស់នៅ​បែប à-la-mode និង​ការ​អភិវឌ្ឍ​ចុង​ក្រោយ​បំផុត​លើ​សិល្បៈ តន្ត្រី និង​បច្ចេកវិទ្យា ។

យើង​យល់​ច្បាស់​ពី​ទស្សនវិស័យ​នៃ​វិស័យ​សម្លៀក​បំពាក់ និង​អ្វី​ដែល​អតិថិជន​របស់​យើង​​ចង់បាន​នូវ​ភាព​ដែល​បញ្ជាក់​ពី​ខ្លួន​របស់​ពួក​គេ​ផ្ទាល់​។ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​នេះ យើង​ខិតខំ​ធ្វើការ​រចនា និង​បង្កើត​នូវ​គុណភាព​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​តម្រូវ​ទៅ​នឹង​អតិថិជន​របស់​យើង ។

នេះ​គឺ​ដើម្បី​ឱ្យ​អតិថិជន​របស់ CPS Chaps អាច​ទទួល​បាន​បទ​ពិសោធន៍​ដ៏​រីករាយ​ជា​មួយ​​សម្លៀក​បំពាក់​របស់​ពួក​គេ បង្កើត​នូវ​ជម្រើស​ផ្ទាល់ខ្លួន​របស់​ពួក​គេ និង​ធ្វើ​ឲ្យ​គេ​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​ចំណោម​មនុស្ស​ដទៃ​ទៀត ។ និយាយ​ដោយ​សាមញ្ញ we make YOUR EVERYDAY RUNWAY ។

Facebook page: www.facebook.com/cpsclothing-cambodia CPS CHAPS (​ផ្សារ​ទំនើប AEON MALL សែន​សុខ​) ជាន់​ផ្ទាល់​ដី​, Lot T011-1 ភូមិ​ពោងពាយ សង្កាត់​​ភ្នំពេញ​​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ