ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ហាត់ប្រាណ​អាច​បំបាត់អារម្មណ៍​មិន​សប្បាយ​ចិត្តបាន

5 ឆ្នាំ មុន

ការ​ហាត់ប្រាណ​ទៀងទាត់​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់ទឹកចិត្ត ដោយ​មិន​ខ្វល់​ថា​អ្នក​អាយុ​ប៉ុន្មាន ឬ​រស់នៅ​កន្លែង​ណា​ឡើយ ។ តាម​ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា ក្រុម​ស្រាវ​ជ្រាវ​អន្តរជាតិ​មួយ​ក្រុម​បាន​វិភាគ​ទៅ​លើ​ទិន្នន័យ​បាន​មក​ពី​ការ​សិក្សា​ចំនួន​៤៩ ដែល​រួម​មាន​មនុស្ស​ជាង​២៥៧០០០​នាក់ ក្នុង​ប្រទេស​អា​មេ​រិ​ក​ខាងជើង អឺរ៉ុប និង​អូ​សេ​អា​ណី…

ការ​ហាត់ប្រាណ​ទៀងទាត់​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់ទឹកចិត្ត ដោយ​មិន​ខ្វល់​ថា​អ្នក​អាយុ​ប៉ុន្មាន ឬ​រស់នៅ​កន្លែង​ណា​ឡើយ ។ តាម​ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា ក្រុម​ស្រាវ​ជ្រាវ​អន្តរជាតិ​មួយ​ក្រុម​បាន​វិភាគ​ទៅ​លើ​ទិន្នន័យ​បាន​មក​ពី​ការ​សិក្សា​ចំនួន​៤៩ ដែល​រួម​មាន​មនុស្ស​ជាង​២៥៧០០០​នាក់ ក្នុង​ប្រទេស​អា​មេ​រិ​ក​ខាងជើង អឺរ៉ុប និង​អូ​សេ​អា​ណី ។

អ្នកចូលរួម​សិក្សា​នេះ​មិន​មាន​ជំងឺផ្លូវចិត្ត​អ្វី​ទាំងអស់ ហើយ​ក៏​ត្រូវ​បាន​គេ​តាមដាន​សុខភាព​ជា​មធ្យម​ច្រើន​ជាង​៧​ឆ្នាំ​ដែរ ។

ការ​ដែល​មាន​សកម្មភាព​ផ្លូវ​កាយ​កម្រិត​ខ្ពស់​មាន​ជាប់​ទាក់ទង​នឹង​ការ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់ទឹកចិត្ត​លើ​មនុស្ស​គ្រប់​វ័យ​ក្នុង​ពេល​តាមដាន​នេះ ។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​នេះ​មិន​បាន​បង្កើត​ឡើង​ដើម្បី​អះអាង​ថា ការ​ហាត់ប្រាណ​ពិតជា​ធ្វើ​ឲ្យ​ការ​ប្រឈម​នឹង​ជំងឺ​បាក់ទឹកចិត្ត​ថយ​ចុះ​ឡើយ ។

អំណះអំណាង​គឺ​ច្បាស់​ត្រង់​ថា អ្នក​ដែល​រស់នៅ​កាន់តែ​សកម្ម​រាង​កាយ កាន់តែ​បន្ថយ​ការ​កើត​ជំងឺ​បាក់ទឹកចិត្ត ។ យើង​ក៏​បាន​មើល​ថា​តើ​ឥទ្ធិពល​បែប​នេះ​កើតឡើង​លើ​មនុស្ស​ក្នុង​វ័យ​ខុស​គ្នា និង​ប្រទេស ខុស​ៗ​គ្នា និង​លទ្ធផល​ច្បាស់ ឬ​អត់​ដែរ ។ បើ​យើង​មិន​គិត​ទៅ​លើ​អាយុ ឬ​កន្លែង​ដែល​រស់នៅ សកម្មភាព​រាង​កាយ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់ទឹកចិត្ត​នៅ​ថ្ងៃក្រោយ​បាន ។

​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ត្រូវ​តែ​ធ្វើ​ដើម្បី​កំណត់​ដឹង​ថា ការ​ដែល​ហាត់ប្រាណ​តិចតួច​បំផុត​អាច​បន្ថយ​ការ​ប្រឈម​មុខ​ដែរ ឬ​អត់ ហើយ​ការ​ហាត់​ប្រាណ​ប្រភេទ​ណា និង​ចំនួន​សកម្មភាព​ច្រើន​ប៉ុនណា​ដែល​មាន​ប្រសិទ្ធភាព​បំផុត៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ