ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាមទារ​សំណង​1000$ តែ​មិន​ត្រូវរ៉ូវ​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិ​ន ទ្រី បត់​ស្តាំ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ប៉ះ​ស្តុ​ប​រថយន្ត​ស៊េរី​ទំនើប​ចត​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​បែក​ស្តុ​ប​ខាងឆ្វេង ។ ហេតុ​ការណ៍​​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិ​ន ទ្រី បត់​ស្តាំ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ប៉ះ​ស្តុ​ប​រថយន្ត​ស៊េរី​ទំនើប​ចត​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​បែក​ស្តុ​ប​ខាងឆ្វេង ។ ហេតុ​ការណ៍​​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​១៧៤ នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​អូរ​ឬ​ស្សី ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថ​យន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ០១ ២-៤១៨៨ ចត​ទុក​ចោល​នៅ​​ចិញ្ចើម​ផ្លូវកែង​ផ្លូវ​១៧៤ ខណៈ​ដែល​កើតហេតុ​ក៏​ស្រាប់តែ​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ិ​ន ទ្រី ពណ៌​លឿង បាន​ស៊ី​ញ៉ូ​បត់​ស្តាំ​ដើម្បី​ទៅ​ប្រមូល​សំរាម​តែ​បត់​រថយន្ត​មិន​បាន​ប្រយ័ត្ន​ជ្រុល​ទៅ​​ប៉ះ​ចំ​ស្តុ​ប​ក្រោយ​រថយន្ត​ស៊េរី​ទំនើប​នោះ​បណ្តាល​ឱ្យ​បែក និង​ក្រ​ពិត​គូទ​ក្រោយ​ជំ​ហៀ​ង​ខាងឆ្វេង​​ត្រូវ​ម្ចាស់​រថយន្ត​រង​គ្រោះ​ចេញ​មក​ទាមទារ​សំណង​ចំនួន​១០០០​ដុល្លារ ប៉ុន្តែ​ខាង​រថយន្ត ស៊ិ​ន ទ្រី អត់​មាន​លិទ្ធ​ភាព​សង​ក៏​ប្រគល់​ឱ្យ​សមត្ថកិច្ច​ធ្វើ​តាម​នីតិវិធី ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ភាគី​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ