ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ឆ្វែល​ចុះ​ឆ្វែល​ឡើង បាន​ចូល​ប៉ុស្តិ៍​ទើប​បែកការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សំរាប់​កាច់​.​ក​ម៉ូតូ និង​ឆ្កឹះ​សោរ​មួយ​ឈុត នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ទុល​មុខ​ផ្ទះ​លេខ​៦D…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សំរាប់​កាច់​.​ក​ម៉ូតូ និង​ឆ្កឹះ​សោរ​មួយ​ឈុត នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ទុល​មុខ​ផ្ទះ​លេខ​៦D ផ្លូវ​៤០២ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ទី​១-​ឈ្មោះ ជា ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អូស​បន្លែ​នៅ​ផ្សារ​ដើម​.​គ ស្នាក់​នៅ​ផ្សា​ដើម​.​គ​, ទី​២-​ឈ្មោះ សួ​ស រ៉េ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អូស​បន្លែ​នៅ​ផ្សារ​ដើម​.​គ ស្នាក់​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​រុ​ស្ស៊ី និង​ទី​៣-​ឈ្មោះ សំ​រឹត ទូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ដកហូត​បាន​ឧបករណ៍​សំរាប់​កាច់​.​ក​ម៉ូតូ និង​ឆ្កឹះ​សោ​មួយ​ឈុត និង​ម៉ូតូ​ម៉ាក YAMAHA FZ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១BA-១១២៨ មួយ​គ្រឿង ។

តាម​សម្តី​លោក ផ​ន សំ​អូន មេ​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​មក​ដល់​ផ្លូវ​៤៣០​ក្រោយ​នឹង​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​ក៏​ប្រទះ​ឃើញ​បុរស​៣​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ធន់​ធំ​ជិះ​ចុះ​ជិះ​ឡើង​ក្នុង​មូលដ្ឋាន​របស់​គាត់​គួរ​ឲ្យ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញ​តាម​បុរស​ទាំង​៣​នាក់​នោះ​ដើម្បី​សុំ​ធ្វើការ​ត្រួតពិនិត្យ​តែ​ក្រុម​បុរស​បី​នាក់​នោះ​បាន​ជិះ​ម៉ូតូ​បំរុង​គេចខ្លួន​រហូត​ដល់​ផ្លូវ​៤០២ ទុល​មុខ​ផ្ទះ​លេខ​៦D ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​សុំ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ស្រាប់តែ​រក​ឃើញ​ឧបករណ៍​សំរាប់​កាច់​.​ក​ម៉ូតូ និង​ឆ្កឹះ​សោ​មួយ​ឈុត​ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ក្នុង​កែបម៉ូតូ​ទើប​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកតែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ឧបករណ៍​សំរាប់​កាច់​.​ក
ម៉ូតូ និង​ឆ្កឹះ​សោរ​មួយ​ឈុត​នោះ​គឺ​ពិតជា​របស់​ពួក​គេ​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​សាកសួរ​រួច​ហើយ​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ