ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹងស្រីស្អាតកូរ​ផ្អើលពេញ​​KTV​ កណ្តាលរាត្រី…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារីវ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ ចូល​ច្រៀង​ខារ៉ាអូខេ​ជាមួយ​បុរសដែឡអះអាងជា​ប្តី ស្រាប់​តែ​បាន​​ឈ្លោះប្រកែក​​គ្នាបន្ទប់ខារ៉ាអូខេ ​ហើយនាងក៏​​ចេញ​មក​និយាយ​ទូរស័ព្ទ​ខាងក្រៅ លុះ​ចង់​ចូលវិញ ក៏​ត្រូវ​មេការ​សន្តិសុខ​ប្រចាំ​ខារ៉ាអូខេ​ឃាត់​រារាំង​មិនឱ្យ​​ចូល​ទៅ​ខាងក្នុង​ ។ ពេលនោះ…

រាជធានីភ្នំពេញ ៖ នារីវ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ ចូល​ច្រៀង​ខារ៉ាអូខេ​ជាមួយ​បុរសដែឡអះអាងជា​ប្តី ស្រាប់​តែ​បាន​​ឈ្លោះប្រកែក​​គ្នាបន្ទប់ខារ៉ាអូខេ ​ហើយនាងក៏​​ចេញ​មក​និយាយ​ទូរស័ព្ទ​ខាងក្រៅ លុះ​ចង់​ចូលវិញ ក៏​ត្រូវ​មេការ​សន្តិសុខ​ប្រចាំ​ខារ៉ាអូខេ​ឃាត់​រារាំង​មិនឱ្យ​​ចូល​ទៅ​ខាងក្នុង​ ។ ពេលនោះ នាងបាន​រត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​ថា ​មេការ​រូបនោះទះកំផ្លៀង​ ដែលហេតុការណ៍នេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​មុខ​ខារ៉ាអូខេ​យីហោ «​​ AMA​NI KTV» លើផ្លូវ​១១៣ កែង​​ផ្លូវ​៣០០ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី​២៣ ​ឧសភា នេះ ។ នារីខាងលើ​ឈ្មោះ​ស្រីណុ​ច អាយុ​២២​ឆ្នាំ ជាអ្នក​​លក់​ខោអាវ ស្នាក់​​នៅ​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ រីឯ​​បុរស​​ជាប់ចោទ ជាមេការ​សន្តិសុខប្រចាំការ​នៅ ខារ៉ាអូខេ មិន​បានឱ្យ​ដឹង​ឈ្មោះ​នោះ​ទេ ។

បើតាម​សម្តាយនារីរូបនេះបានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​នាង​​មាន​គ្នា​៣នាក់(ប្រុស​២​នាក់) ​ក្នុង​ចំណោម​ប្រុស​២​នាក់​នោះ​ មាន​ម្នាក់​ត្រូវជាប្តី បាន​ចូល​ទៅ​ច្រៀង​លេង​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ខាងលើ ។ តែ​ច្រៀង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​នាង​​​មាន​ទំនាស់ជាមួយ​​ប្តី​បន្តិចបន្តួច ហើយ​​នាង​បាន​យក​ទូរ​សព្ទ័​គប់​ប្តី​នាង​ ។ បន្ទាប់​មក​រូប​នាង ក៏​បាន​ចេញ​មក​ក្រៅ ដើម្បី​និយាយ​ទូរ​សព្ទ័ តែ​ពេល​និយាយ​រួច​ ហើយ​ចង់​ចូល​ទៅ​ក្នុង​បន្ទប់​វិញ ក៏​ត្រូវ​​បុរស​​​មេការ​សន្តិសុខ​​​រារាំងមិន​​ឱ្យ​ចូលទេ​ ព្រមទាំង​បាន​ទះកំភ្លៀង​នាង​មួយ​ដៃ បណ្តាល​ឱ្យ​ធ្លាក់​ទូរ​សព្ទ័ ហើយ​អូស​នាង​ចេញ​មក​ក្រៅ​ ធ្វើ​ឱ្យ​​រង​របួស​មេជើង​បន្តិច​ផង​ដែរ ។ ភ្លាម​ៗ​នោះ​ដែរ នាង​​មិនដឹង​ធ្វើ​យ៉ាង​ម៉េច ណាមួយ​ប្តី​​នៅ​​ក្នុងបន្ទប់​ខារ៉ាអូខេ​ខាងលើ​ មិន​ទាន់​ចុះ​មក ហើយ​ទូរស័ព្ទ​ដាក់​ក្នុង​កាបូប​ខល​អត់ឮទៀត  នាងក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២​ ដើម្បី​​ជួយ​អន្តរាគមន៍ ។ សមត្ថកិច្ច​​បាន​ទទួល​ដំណឹង​នេះ​ហើយ បាន​​ឌុ​ប​ទៅ​កន្លែង​កើតហេតុ និង​បាន​ឱ្យ​​ភាគី​ខាង​មេការ​សន្តិសុខ មក​ធ្វើការ​ជជែក​តតាំង​ដាក់​គ្នា ដោយ​នារី​រូប​នោះ​នៅ​តែ​និយាយ​ទាំង​ហូរ​ទឹកភ្នែក​ថា ​បុរស​ដែល​ជា​មេ​សន្តិសុខបាន​ទះកំភ្លៀង​ទៅ​លើ​នាង​ ។

ដោយឡែក ​ខាង​មេការ​សន្តិសុខ​វិញ បាន​ប្រកែក​និង​លើ​ហេតុផល​ថា រូប​គាត់​មិន​បាន​វាយ​ទៅ​លើ​នាង​​នោះ​ទេ ហើយ​គាត់​មានសាក្សី​ដែល​ជា​បុ​គ្គ​លិ​គ​នៅ​ទីនោះ​ផង​ដែរ ។ មេការ​សន្តិសុខ​បាន​បន្ថែម​ថា នៅ​មុន​ពេល​កើត​ហេតុ បុរស​ដែលនាង​អះអាង​ថា​ ជា​ប្តី​និង​មិត្ត​ភក្តិ​​ប្រុស​ម្នាក់​ទៀត ​បាន​មក​ចូល​ច្រៀង​មុន ។ លុះ​បន្តិច​ក្រោយមក ​ទើប​ឃើញ​នារី​​ម្នាក់នេះ​ចូល​តាម​ក្រោយ តែ​មិនដឹង​ជា​យ៉ាង​ម៉េច​ ​ស្រាប់តែ​នាង​បាន​រករឿង​អុក​ឡុក​កូរ​នៅ​ក្នុង​ខារ៉ាអូខេ ។ ​មិនតែប៉ុណ្ណោះ​បាន​យក​ទូរ​ស័ព្ទ​គប់​ បណ្តាលឱ្យ​​ត្រូវ​នារី​បម្រើ​ការ​ម្នាក់​នៅ​ក្នុង​បន្ទប់ ទើប​ពេល​នោះ​ដែរ បុរស​​ដែល​នាង​អះអាង​ថា ​ជា​ប្តី​បាន​ឱ្យ​​សន្តិសុខ​ដេញ​ចេញ​មក​ក្រៅ កុំឱ្យ​អុកឡុក​គេ​ទៀត តែ​គាត់​មិន​បាន​វាយ​ទៅ​លើ​​នាង​​នោះ​ទេ ។

បន្ទាប់​ពី​ស្រែក​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ស្រាប់តែ​បុរស​ដែល​នាង​អះអាង​ថា​ជា​ប្តី ត្រូវ​បុគ្គលិក​
គ្រាហ៍​ចុះ​​ពី​​បន្ទប់​ខារ៉ាអូខេ​ចេញ​មក​ក្រៅ ដើម្បី​ឱ្យ​​ជួយ​​និយាយ​លួងលោម ជាមួយ​ស្ត្រី​ជា​ប្រពន្ធ តែ​បុរស​ដែល​​​​អះអាង​ថា ​ជា​ប្តី​បោះ​​សម្តី​​ថា ​រូប​នាង​មិនមែន​ជា​ប្រពន្ធ​​គាត់​ទេ ទើប​ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​ រឹតតែ​ស្រែកយំ ដេញ​អោប​ថើប​បុរស​ដែល​នាង​អះអាង​ថា ​ជា​ប្តី​ពេញ​ផ្លូវ ។ បន្តិច​ក្រោយមក​ ទើប​នារី​​រូប​នោះ ហាក់បី​ដូច​ជា​​​ស្ងប់​អារម្មណ៍​ទាំង២​នាក់ ក៏​​ហៅ​ម៉ូតូ​កង់​បី​ជិះ​អោប​គ្នា​ចេញ​ទៅ​បាត់ ដោយ​លែង​ខ្វល់​ពី​រឿង ប្តឹង​មេការ​សន្តិសុខ​ទះកំភ្លៀង​ទៅ​លើ​​​នាង​ទៀត​ ។

អត្ថបទសរសេរ ដោយ