ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​១០០០​ដុល្លារ​ទាំង​យប់ បង្កការ​ភ្ញាក់​ផ្អើល​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រមាណ​ជា​៤​ទៅ​៥​នាក់​បាន​ដើរ​ឆ្លង​ស្តុ​ប​គោលបំណង​ចូល​ក្នុង​សណ្ឋាគារ ត្រូវ​ក្រុម​ចោរ​ចំនួន​២​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​អស់​លុយ​ចំនួន​១០០០​ដុល្លារ និង​លិខិតឆ្លងដែន​មួយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រមាណ​ជា​៤​ទៅ​៥​នាក់​បាន​ដើរ​ឆ្លង​ស្តុ​ប​គោលបំណង​ចូល​ក្នុង​សណ្ឋាគារ ត្រូវ​ក្រុម​ចោរ​ចំនួន​២​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​អស់​លុយ​ចំនួន​១០០០​ដុល្លារ និង​លិខិតឆ្លងដែន​មួយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​សណ្ឋាគារ​អេ​ស៊ាភេ​លេស ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជនជាតិ​ចិន​៤​ទៅ​៥​នាក់​កំពុង​តែ​ដើរ​ឆ្លង​ស្តុ​ប នៅ​ផ្លូវ​ព្រះ​មុនី​វង្ស​មិន​ទាន់​ឆ្លងផ្លូវ​ផុតផង​នោះ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​ចិន​ចំនួន​៤​ទៅ​៥​នាក់​បាន​សម្រេច​ហើយ​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ធ្វើ​ឲ្យ​ជនជាតិ​ចិន​ទាំងនោះ​បាន​ស្រែក​ឆោឡោ​ពេញ​ផ្លូវ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា និង​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​មក​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ ហើយ​សមត្ថកិច្ច​បាន​សួរនាំ បុរស​ជនជាតិ​ចិន​ទាំងនោះ​បាន​និយាយ​ថា នៅ​ក្នុង​កាបូប​របស់​ពួក​គាត់​មាន​លុយ​ចំនួន​១០០០​ដុល្លារ និង​លិខិតឆ្លងដែន​ចំនួន​មួយ ។

ក្រោយ​ពេល​កើតហេតុ បុរស​ជនជាតិ​ចិន​ទាំងនោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ