ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំប្រឹង​លួច​បាន​លុយរាប់​លាន មិន​ទាន់​បាន​ចាយ​ផង​ជាប់​ខ្នោះ​ស្រេច

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រុងប៉ៃលិន កាលពី​វេលា​ម៉ោង​៤ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៨ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រុងប៉ៃលិន កាលពី​វេលា​ម៉ោង​៤ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៨ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ឆ​ន ស៊ុន​នៀ​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ថា​មាន​ចោរ​ចូល​លួច​លុយ​ខ្មែរ​អស់​ចំនួន​១​លាន ១០​ម៉ឺន​រៀល លុយ​ថៃ ៦០០​បាត និង ទូរស័ព្ទ​ដៃ​០២​គ្រឿង ម៉ាក IPhone6 មួយ​គ្រឿង ម៉ាក​Nokia ១២៨០ មួយ​គ្រឿង​។

ក្រោយ​ពី​បាន​ទទួល ពាក្យ​បាន​បណ្ដឹង​ជន​រង​គ្រោះ​នោះ​ភ្លាម សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ក៏​បាន​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ យក​ទៅ​ធ្វើការ​សាកសួរ​។ ក្រោយ​ពី​ការ​សាកសួរ​ជន សង្ស័យ​ឈ្មោះ ឈឿ​ន វ​ល័​ក្ខ ហៅ​លី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​លួច​លុយ​ពី​ជន​រង​គ្រោះ ដូច​ពាក្យបណ្ដឹង​នោះ​ប្រាកដ​មែន​។ ជនសង្ស័យ​បាន និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ