ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ គណបក្ស​នយោបាយ​២​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្ស​ចំនួន​១៦ ដែល​បាន​ចុះបញ្ជី​នៅ គ​.​ជ​.​ប ដើម្បី​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦​នោះ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្ស​ចំនួន​១៦ ដែល​បាន​ចុះបញ្ជី​នៅ គ​.​ជ​.​ប ដើម្បី​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦​នោះ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​០១៨​នេះ គ​.​ជ​.​ប ក៏​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ គណបក្ស​នយោបាយ​២​ទៀត គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ​២៥​មណ្ឌល និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែល​ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ​១០​មណ្ឌល​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា រហូត​ល្ងាច​ថ្ងៃ​ទី​២២ ខែឧសភា​នេះ មាន​គណបក្ស​នយោបាយ​សរុប​ទាំងអស់​១៨​ហើយ ដែល គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ឱ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត ក្នុង​នោះ​រួម​មាន​ដូច​តទៅ​៖ ១-​គណបក្ស​ខ្មែរ​ឈប់​ក្រ ដាក់​បេក្ខជន​ឈរ​នៅ ២៥​មណ្ឌល​, ២-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​, ៣-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​,។

៤-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​, ៥-​គណបក្ស​ខ្មែរ​តែ​មួយ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១៦​មណ្ឌល​, ៦-​គណបក្ស​ពន្លឺ​ថ្មី ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១៣​មណ្ឌល​, ៧-​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​, ៨-​គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១៧​មណ្ឌល​, ៩-​គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​, ១០-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​, ១១-​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​, ១២-​គណបក្ស​ធម្មាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១០​មណ្ឌល​, ១៣-​គណបក្ស​មាតុភូមិ​យើង ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ៦​មណ្ឌល​, ១៤- គណបក្ស​ខ្មែរ​ក្រោក ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ៦​មណ្ឌល​, ១៥-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១៦​មណ្ឌល​, ១៦-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១២​មណ្ឌល​, ១៧-​គណបក្ស​ឆន្ទៈ​ខ្មែរ ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​, ១៨-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ​១០​មណ្ឌល​។

ចំណែក​២​គណបក្ស​ផ្សេង​ទៀត គឺ​គណបក្ស​រស្មី​ខេមរា និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា គ​.​ជ​.​ប បាន​ផ្ញើ​លិខិត​ជូនដំណឹង​ដល់​គណបក្ស​ទាំងនោះ ដើម្បី​កែតម្រូវ និង​បំពេញ​លក្ខខណ្ឌ​បន្ថែម​។ គណបក្ស​នយោបាយ​នោះ​មាន ពេល​យ៉ាង​យូរ​ចំនួន​៥​ថ្ងៃ ដើម្បី​បញ្ចប់​នីតិវិធី បន្ទាប់​ពី​ទទួល​បាន​សេចក្តីជូនដំណឹង​ពី គ​.​ជ​.​ប​។ សូម​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខភាព​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ត្រូវ​បាន​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ និង​ដាក់​បេក្ខភាព​ប្រកួតប្រជែង មាន​រហូត​ដល់​ទៅ ២០​គណបក្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ