ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចេះ​តែ​ឃាត់ ម្ចាស់​សំណង់​ចេះ​តែ​បន្ត​ធ្វើ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​គេ​សាងសង់​រំលោភ​មក​លើ​ដី​ចំណី​ផ្លូវជាតិ​ស្ទើរ​ទាំងស្រុង ខណៈ​អាជ្ញាធរ​ចេះ​តែ​ឃាត់ ម្ចាស់​សំណង់​ចេះ​តែ​បន្ត​ធ្វើ​មិន​ឈប់​។ ផ្ទះល្វែង​ដែល​កំពុង​សាងសង់​នេះ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង…

ខេត្តព្រៃវែង ៖ ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​គេ​សាងសង់​រំលោភ​មក​លើ​ដី​ចំណី​ផ្លូវជាតិ​ស្ទើរ​ទាំងស្រុង ខណៈ​អាជ្ញាធរ​ចេះ​តែ​ឃាត់ ម្ចាស់​សំណង់​ចេះ​តែ​បន្ត​ធ្វើ​មិន​ឈប់​។ ផ្ទះល្វែង​ដែល​កំពុង​សាងសង់​នេះ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។ មន្ត្រី​នៅ​ស្រុក​ពារាំង​ម្នាក់ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៨ នេះ​ថា សំណង់​នៅ​ចំណុច​ខាងលើ​គឺ​ធ្វើ​ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​ទេ ហើយ​អាជ្ញាធរ​ស្រុក ឃុំ​បាន​ចុះ​ហាមឃាត់ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ព្រម​ស្ដាប់ គេ​នៅ​តែ​បន្ត​ធ្វើ​រហូត ឃាត់​ថ្ងៃនេះ​ធ្វើ​ថ្ងៃស្អែក ឃាត់​ថ្ងៃស្អែក​ធ្វើ​ខានស្អែក​។

  ដោយឡែក​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង សំណង់ នោះ​បាន​ឲ្យ​ដឹង​ថា ផ្ទះល្វែង​នេះ​គេ​ធ្វើ​សម្រាប់​ជួល ហើយ​កន្លង​មក​ឃើញ​តែ​មនុស្ស​មក​រក​ជួល ប៉ុន្តែ​ម្ចាស់​មិន​ទាន់​ដាក់​ថ្លៃ​ថា​ជួល​១​ខែ​តម្លៃ​ប៉ុន្មាន​នោះ​ទេ ហើយ​បើ​គិត​ចំណី​ផ្លូវ​វិញ​ដល់​ពាក់កណ្ដាល​ផ្ទះ ឯណោះ​។ ពលរដ្ឋ​បន្ត​ថា ផ្ទះល្វែង​នេះ​ធ្វើ​រំលោភ​ដី​ចំណី​ផ្លូវ ហើយ​ថែម​ទាំង​ធ្វើ​សំ​យ៉ាប​ដែក លយ​ចេញ​វែង​មក​ខាង​មុខ​ទៀត​។ មួយ​រយៈ​មុន​គាត់​ឃើញ​អាជ្ញាធរ ចុះ​ឃាត់​ដល់​ទៅ​២​លើក មិន​ឲ្យ​ម្ចាស់​សំណង់​សាងសង់ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ទើប​គេ​ធ្វើ​រហូត?​។

ដោយឡែក​ក្រុម​ជាង​ដែល​កំពុង សាងសង់​ទីនោះ​បាន​ប្រាប់​ថា សំណង់​រឹង​មាំ​មួយ​នេះ​មាន​ចំនួន​សរុប ១៦​ល្វែង ក្នុង​១​ល្វែង​មាន​ទំហំ​ទទឹង ៥​ម៉ែត្រ ជម្រៅ​១២​ម៉ែត្រ មាន​បន្ទប់ទឹក និង​ឡៅតឿ មួយ​កំណាត់​ផ្ទះ​ខាងក្រោយ​ធ្វើ​អំពី​ដែក​សម្រាប់ ដេក​ពេល​យប់​។ ក្នុង​នោះ ថៅកែ​បាន​កំណត់​ដាក់​ជួល​មួយ​ខែ​ចាប់ពី​១៥០​ដុល្លារ ទៅ​២០០​ដុល្លារ​។ ហើយ​សំណង់​មួយ​នេះ ចាប់​ធ្វើ​តាំងពី​ខែមីនា ឆ្នាំ​២០១៨ មក​ម្លេះ រហូត​ដល់​ពេល​នេះ​សម្រេច​បាន ៨០%​ហើយ​។ រីឯ​លោក កែវ ឈួ​ន មេឃុំ​ព្រៃ​ព្នៅ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា នេះ​ថា សំណង់​នៅ​ចំណុច​នោះ​លោក​បាន​ធ្វើការ​ហាមឃាត់​មួយ​លើក​ជា​ពីរ​លើក ប៉ុន្តែ​គេ​មិន​ស្ដាប់​នៅ បន្ត​ធ្វើ​ដដែល ហើយ​នេះ​ជា​សំណង់​អត់​ច្បាប់​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ