ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្នឹងហើយ​…​លទ្ធផល​ដែល​ប្រមាថ​ព្រះមហាក្សត្រ…!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គណៈ​បញ្ជាការ​ឯកភាព ខេត្តសៀមរាប បានឃើញ​ការ​បង្ហោះ​តាម​ប្រព័ន្ធ ហ្វេ​ស​ប៊ុ​ក (Facebook) កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ គណៈ​បញ្ជាការ​ឯកភាព ខេត្តសៀមរាប បានឃើញ​ការ​បង្ហោះ​តាម​ប្រព័ន្ធ ហ្វេ​ស​ប៊ុ​ក (Facebook) កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ដែល​មាន​គណនី​ឈ្មោះ (Ban Samphy) បាន​ចែកចាយ​បន្ត​នូវ​រូបភាព​របស់​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះបាទ​នរោត្តម សីហ​មុនី ក្នុង​ន័យ​ប្រមាថ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ​។ ក្រោយ​ពី​បានឃើញ​ការ​បង្ហោះ​នោះ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត ដាក់​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨​នេះ ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង ក៏​បាន​រក​ឃើញ​ម្ចាស់​គណនី facebook ខាងលើ​នោះ គឺ​មានឈ្មោះ បាន សម្ភីរ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​មុខរបរ​ជាងកាត់សក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា បន្ទាប់​ពី​បាន​រក​ឃើញ​ម្ចាស់​គណនី facebook រួច​មក​កម្លាំង​សមត្ថកិច្ច​យើង ក៏​បាន​ហៅ​ជន​នោះ មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​ជីក្រែង ហើយ​បើ​តាម​ចម្លើយ​របស់​ឈ្មោះ បាន សម្ភីរ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នៅ​ចំពោះ​មុខ​ថា ៖ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ខ្លួន​ដែល​ជា​ម្ចាស់​គណនី​ឈ្មោះ (Ban Samphy) ពិតជា​បាន​ចែកចាយ​បន្ត (shared) រូបភាព និង​ខ្លឹមសារ ដែល​មាន​ន័យ​ប្រមាថ​ព្រះមហាក្សត្រ នៅ​វេលា​ម៉ោង​១៨ និង​៤០​នាទី ពី​ហ្វេ​ស​ប៊ុ​ក ដែល​មាន​គណនី (Khmer Thatcher) ពិត​ប្រា​ដក​មែន​។ ប្រភព​បាន​បញ្ជាក់​ថា តាម​ចម្លើយ​សារភាព នោះ​ដែរ ឈ្មោះ បាន សម្ភីរ បាន​បញ្ជាក់​ទៀត​ថា ៖ ការ​ចែកចាយ​បន្ត​នេះ មក​ពី​មូលហេតុ​ខ្លួន​មិន​ពេញចិត្ត អង្គ​ព្រះមហាក្សត្រ ដូច្នេះ​នៅ​ពេល​ដែល​ខ្លួន​បានឃើញ​ការ​បង្ហោះ​របស់​គណនី (Khmer Thatcher) ខ្លួន​ក៏​បាន​ចែកចាយ​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ ក្នុង​ន័យ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តែ​ម្ដង​ទៅ​។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​យោង​តាម ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបនឹង​ត្រូវ​បាន​វិសោធនកម្ម​ថ្មី​នេះ បាន​បន្ថែម​មាត្រា​កំណត់​ទោស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គ​ន្ថី​ទី​៤ មាត្រា​ស្ទួន​៤៣៧​ថ្មី ដោយ​បាន​ចែង​ថា «​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល​»​។ ហើយ​នៅ​ថ្ងៃអាទិត្យ ៦​កើត ខែជេស្ឋ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន បុគ្គល​ឈ្មោះ បាន សម្ភីរ តាម​ដីកា​លេខ ៦២៥ «​ក​» ១៨ ចុះ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ