ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​សម្រេច​ហើយ​រត់​ប៊ិះ​ផុត​ នៅ​តាម​ទាន់​ទៀត

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​លួច​កាច់​សោ​.​ក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់ ហើយ​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​វាយ​ខ្នោះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២០ ឧសភា ស្ថិត​នៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ…

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​លួច​កាច់​សោ​.​ក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់ ហើយ​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​វាយ​ខ្នោះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២០ ឧសភា ស្ថិត​នៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ ចាន់ ឡាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​គោក​ស្ពាន ឃុំ​គោក​ស្ពាន​ស្រុក​ស្រុក​ស្រីស្នំ ខេត្តសៀមរាប និង​២-​ឈ្មោះ ត្រាច រុំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សំបូ ឃុំ​បាក់​អ​ន្លួ​ង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដោយ​ឡែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ណុ​ប ស្រី​តូច អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។

តាម​ប៉ូលិស​ស្រុក​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​មកពីផ្សារ​ត្រពាំង​ប្រាសាទ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ រួច​ក៏​ដើ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​ក្រុម​ចោរ​ទាំង​២​នាក់​នេះ​លួច​កាច់​សោ​.​ក​ម៉ូតូ ហើយ​ជិះ​ចេញ​ទៅ​បាត់​ភ្លាម​ៗ​នោះ ។ ក្រោយ​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​រត់​មក​ប្តឹង​ប៉ូលិស ហើយ​សមត្ថកិច្ច​បាន​ចេញ​ពួនស្ទាក់ ក៏​ជួប​ប្រទះ​ឃើញ ហើយ​ចាប់​ឃាត់ខ្លួន​នាំ​មក​អធិការ​ស្រុក​ធ្វើការ​សាកសួ​ចម្លើយ​តែ​ម្តង​។

យោង​ទៅ​លើ​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ពី​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន ។ ក្រោយមក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ