ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ៖ រង​ចាំ​មើល​ចំនួន​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ទៅ​បោះ​ដើម្បី​ដឹង​ចាញ់​ឈ្នះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា លោក​កំពុង​រង​ចាំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នៅ​ពេល​ខាង​មុខ​នេះ​ទោះបីជា​គណបក្សប្រឆាំង​មិន​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក៏​ដោយ ។ ​ ថ្លែង​នៅ​ចំពោះ​អ្នកគាំទ្រ​នៅ​ក្នុង​ទីក្រុង…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា លោក​កំពុង​រង​ចាំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នៅ​ពេល​ខាង​មុខ​នេះ​ទោះបីជា​គណបក្សប្រឆាំង​មិន​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក៏​ដោយ ។ ​

ថ្លែង​នៅ​ចំពោះ​អ្នកគាំទ្រ​នៅ​ក្នុង​ទីក្រុង វែ​ន​ឃូ​វើ ប្រទេស​កាន​ណា​ដា លោក សម រ​ង្ស៊ី បាន​បញ្ជាក់​ថា «​សម្រាប់​អ្នក​ស្នេហា​ជាតិ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវបំបែក​គឺ​ត្រូវ​បត់​ស្តាំ​តាម​ផ្លូវ​សង្គ្រោះ​ជាតិ​ដើម្បី​សុវត្ថិភាព​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ ! កុំ​បត់​ឆ្វេង​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ចង់បាន​ត្រូវ​បត់​ស្តាំ​វិញ​គឺ​បត់​ចូល​ផ្ទះ​យើង​វិញ ដោយ​មិន​ទៅ​បោះ​ឆ្នោត​ក្លែងក្លាយ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ​» ។

លោក សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ទៀត​ថា លោក​នឹង​រង​ចាំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ទោះបីជា​គណបក្សប្រឆាំង​ចូលរួម​បោះ​ឆ្នោត​ក៏​ដោយ​ព្រោះថា​ប្រ​សិន​អ្នក​ដែល​ទៅ​បោះ​ឆ្នោត​គឺ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​អ្នក​មិន​ទៅ​បោះ​ឆ្នោត​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​បាន​គូសបញ្ជាក់​ថា «​អ្នក​ដែល​ទៅ​បោះ​ឆ្នោត​គឺ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​អ្នក​មិន​ទៅ​គឺ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ ដូច្នេះ​បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​ជាង​អ្នក​ទៅ​មាន​ន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ជាង​មុន​» ។

យ៉ាងណា​ក្តី​អតីត​មេ​បក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ផង​ដែរ ដោយ​លោក​អះអាង​ជា​ការ​បោះ​ឆ្នោ​យ​ក្លែងក្លាយ​ព្រោះ​គ្មាន​គណបក្សប្រឆាំង​របស់​លោក​ចូលរួម ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​សរសេរ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ឆ្លើយ​តប​ថា អ្នក​ដែល​ប្រកាស​ឲ្យ​ប្រជាជន​ទៅ​បោះ​ឆ្នោត​គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​ពួក​អ្នក​ប្រកាស​បំផ្លាញ​ការ​បោះ​ឆ្នោត​ទេ​ដែល​ខុសច្បាប់ ។

ចំណែក​លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លើក​ឡើង​ថា ខ្លឹមសារ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​នៃ​កម្ពុជា​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ និង​គោរព​ច្បាប់ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះ​ឆ្នោត ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​កាតព្វកិច្ច​រួមចំណែក​កសាង​ប្រទេស និង​ការពារ​មាតុភូមិ ។ ហេតុនេះ​សូម​បងប្អូន​ទៅ​ចូលរួម​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​គោរព​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ