ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ជន​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ចំនួន​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ចំនួន​២​នាក់ និង​រំដោះ​នារី​រង​គ្រោះ​ចំនួន​២​នាក់ ។ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ចំនួន​២​នាក់ និង​រំដោះ​នារី​រង​គ្រោះ​ចំនួន​២​នាក់ ។ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ នេះ ។

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ដែល​ជា​មេខ្យល់ និង​រំដោះ​ជន​រង​គ្រោះ​បាន​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន​តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​ឧត្តមសេនីយ៍ត្រី ចាន់ កិត្តិ​ខុ​ម ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​ទី​១-​ឈ្មោះ ទេព ជី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​ហាង​កាហ្វេ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ទី​២-​ឈ្មោះ ទេព សុគន្ធ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ត្រូវ​បាន​ឃាត់ខ្លួន​ចំណុច​មុខ​រោងចក្រ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​២​ត្រូវជា​បងប្អូន​បង្កើត និង​មាន​ជនសង្ស័យ​ម្នាក់​ទៀត​ត្រូវជា​បងប្អូន​ជាមួយ​ជនសង្ស័យ​ទាំង​២​នាក់​ដែរ​ដែល​កំពុង​រស់នៅ​ប្រទេស​ចិន​តែ​ម្ដង​ឈ្មោះ ទេព សាលី ។

បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ទើប​ចុះ​ប្រ​តិ​ប​តិ្ត​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​នៅ​ទីតាំង​ផ្សេង​គ្នា​ដែរ​ម្ដង ។

ប្រភព​ពី​នារី​រង​គ្រោះ​រាប់រៀប​ប្រាប់​ថា កាលពី​ថ្ងៃ​បុណ្យចូលឆ្នាំ​រូប​នាង​បាន​ស្គាល់គ្នា​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ ទេព សាលី អាយុ​៣០​ឆ្នាំ បាន​បបួល​រូប​នាង​ឲ្យ​ទៅ​ប្រទេស​ចិន​ដោយ​ថា ងាយ​រក​លុយ​ហើយ​បើ​រូប​នាង​ព្រមទៅ​ពេល​ទៅ​ដល់​ប្រទេស​ចិន​នឹង​វេរ​លុយ​ឲ្យ​ឪពុក​ម្ដាយ​នាង​ចំនួន​៣៥០០​ដុល្លារ​តែ​ម្ដង ។ ពេល​នោះ​រូប​នាង​ថា ចាំ​គិត​មើល​សិន ។ មួយ​រយៈ​ក្រោយមក​ស្ត្រី​ឈ្មោះ ទេព សាលី បាន​ទាក់ទង​មក​ប​ញ្ជុះ​ប​ញ្ជូ​ល​រាល់ថ្ងៃ​ថាបើ​ព្រមទៅ​ប្រទេស​ចិន​រូប​គាត់​នឹង​ថែមលុយ​ឲ្យ​ច្រើន​ជាង​នេះ​ទៀត​ស្ដាប់​យូរ​ៗ​ទៅ​រូប​នាង​ក៏​សម្រេចចិត្ត​ថា​ទៅ ព្រោះ​គិត​ថា​ចង់បាន​លុយ​ដើម្បី​ផ្ញើ​ជូន​ឪពុក​ម្ដាយ ។ បន្ទាប់​ពី​នាង​សម្រេចចិត្ត​ថា ទៅ​ហើយ​នោះ ស្ដ្រី​ឈ្មោះ សាលី បាន​ឲ្យ​ប្អូនប្រុស​របស់​គាត់​ឈ្មោះ ទេព ជី ទាក់ទង​មក​នាង​ដើម្បី​យក​ទៅ​ធ្វើ​លិខិតឆ្លងដែន​(​ធ្វើ​១​ថ្ងៃ​យក​តែ​ម្ដង​តម្លៃ​២៣០​ដុល្លារ​) ។

នគរបាល​បញ្ជាក់​ថា ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​បាន​មាន​គោលបំណង​នាំ​នារី​គ្រោះ​ចេញ​ទៅ​ប្រទេស​ចិន តាម​ច្រក​បា​វិត ចូល​ប្រទេស​វៀតណាម រួច​ឡើង​យន្តហោះ​ទៅ​ប្រទេស​ចិន​តែ​ម្ដង ប៉ុន្តែ​ត្រូវ​ភ្លាត់ស្នៀត​ត្រូវ​មន្ត្រី​ជំនាញ​ឃាត់ខ្លួន ។ ចំណែក​នារី​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ដើម្បី​ធ្វើការ​អប់រំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ