បាញ់​ទម្លាក់ ​DRONE ​មួយ​ហោះ​មក​ក្បែរ​មូលដ្ឋាន​អាកាសចរណ៍


ប្រទេស​ស៊ីរី​ ៖ ​តំណាង​ម្នាក់​នៃ​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី HMEIMIM​ នៅ​ស៊ី​រី កាលពី​ថ្ងៃ​​ទី​២១ ​ឧសភា​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ប្រ​ព័​ន្ធ​ការពារ​អាកាស​នៃ​មូល​ដ្ឋាន​​នេះ ចាប់​ឃើញ​គោលដៅ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ហោះ​មក​ក្បែរ ហើយ​បាន​បាញ់​​ទម្លាក់​ដោយ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ ឬ​មាន​ការ​ខូចខាត​ឡើយ​។

តំណាង​រូប​នេះ​បន្ត​ថា ថ្ងៃ​ទី​២១ ​ឧសភា ​ពេល​រាត្រីកាល​មក​ដល់ បណ្ដា​មធ្យោបាយ​ត្រួត​ពិនិត្យ​ដែនអាកាស នៃ​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី ​HMEIMIM ចាប់​ឃើញ​គោលដៅ​អាកាស​​មួយ​ហោះ​មក​ក្បែរ​មូលដ្ឋាន​​ បណ្ដា​មធ្យោបាយ​ការពារ​អាកាស​របស់​មូលដ្ឋាន​បាន​កម្ទេច​គោលដៅ​នេះ​។ ​ក្រោយ​ឧប្បត្តិហេតុ​នោះ មូលដ្ឋាន​នេះ​ដំណើរការ​ឡើង​វិញ​ធម្មតា​។

កាលពី​យប់​ថ្ងៃ​២៤ ​មេ​សា កង​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី បាន​បាញ់​ទម្លាក់ DRONES​ ពីរ​គ្រឿង​ដែល​ប៉ុនប៉ង​វាយប្រហារ​មូលដ្ឋាន​អាកាសចរណ៍ ​HMEIMIM​ ។ ហើយ​​កាណុង​ការពារ​អាកាស​ធុន​ PANTSIR ត្រូវ​បាន​ប្រើ ​ដើម្បី​រារាំង​ការ​វាយប្រហារ​នោះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ