ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ណុំ​រឿង​ឃាតក​ម្មរឹតក​សម្លា.ប់​ស្ត្រី​ម្នាក់ សាលក្រម​ប្រកាស​ថ្ងៃ​ទី​៦ មិថុនា ២០១៨

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនជាប់ចោទ​ម្នាក់​បាន​សារភាព​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ នេះ​ថា ពិតជា​បាន​សម្លាប់​ស្ត្រី​ម្នាក់​ព្រោះ​គំនុំ​ប្រាកដ​មែន ។ ទោះបី​យ៉ាងណា ក្រោយ​បញ្ចប់​សវនាការ…

ខេត្តកណ្ដាល ៖ ជនជាប់ចោទ​ម្នាក់​បាន​សារភាព​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ នេះ​ថា ពិតជា​បាន​សម្លាប់​ស្ត្រី​ម្នាក់​ព្រោះ​គំនុំ​ប្រាកដ​មែន ។ ទោះបី​យ៉ាងណា ក្រោយ​បញ្ចប់​សវនាការ លោក​គឹ​ម ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​វិញ ។ មន្ត្រី​តុលាការ​ថ្លែង​ថា ជនជាប់ចោទ​ឈ្មោះ មុត ម៉ុ​ន អាយុ​៣៣​ឆ្នាំ ជាប់ចោទ​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ​។

គួរ​រំលឹក​ថា ហេតុការណ៍​ឃាតកម្ម​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​គម្ពោត​ព្រៃ ភូមិ​គោល ឃុំ​ទួល​ពេជ្រ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ។ សមត្ថកិច្ច​ធ្លាប់​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ផ្លាស់​គោ​នៅ​វាលស្រែ​ខាងជើង​ភូមិ ហើយ​បានឃើញ​ជនល្មើស និង​ក្មេង​ៗ អាយុ​១៤​ទៅ​១៥​ឆ្នាំ កំពុង​ប្រើ ប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​គម្ពោត​ព្រៃ​។ ពេល​នោះ​ជន​រង​គ្រោះ បាន​ស្រែក​ឡូឡា ចំណែក​ក្មេង​បាន​រត់គេច​ទៅ​មុន​អស់ ទើប​ជនល្មើស​ខឹង​បាន​ឈាន​ដល់​វាយតប់ និង​យក​ក្រមា​រឹត​ក​សម្លាប់​ជន​រង​គ្រោះ ហើយ​អូស​យក​ទៅ​លាក់​ក្នុង​គម្ពោត​ព្រៃ ដែល​មាន​ចម្ងាយ​ពី​កន្លែង​កើតហេតុ ប្រហែល​៤៥​ម៉ែត្រ ក្រោយមក​ក៏​គេចខ្លួន​បាត់​។

លុះដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ តាម​រយៈ​ព័ត៌មាន​ជំនាញ និង​ស្រុក​តាម​ការ​ស៊ើបអង្កេត មាន​តម្រុយ​ថា មុខសញ្ញា​បាន​គេចខ្លួន​មក​នៅផ្ទះ​ប្អូន​នៅ​ឃុំ​ស្វាយ​ជ្រុំ​។ បន្ទាប់​មក​កម្លាំង​ជំនាញ​ខេត្តបាន​តាម​ស្វែងរក ​ជនល្មើស​បានដឹង​ខ្លួន​រត់គេច​ក្នុង​ចំណុច​គម្ពោត​ព្រៃ ស្ថិត​នៅ​ភូមិ​ស្វាយ​ជ្រុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​អង្គស្នួល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ធ្វើការ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស និង​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​អង្គស្នួល ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនល្មើស​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ជន​រង​គ្រោះ តែ​ម្នាក់ឯង ដោយ​កន្លង​មក​ ខ្លួនខឹង​ជន​រង​គ្រោះ​ដើរ​និយាយ​ពេញ​ភូមិ​រឿង​ខ្លួន​ជិះ​ម៉ូតូ​បុក​គេ​ស្លាប់​មិន​ព្រម​សង ហើយ​ជនល្មើស​ក៏​ស្អប់​ជន​រង​គ្រោះ​រឿង​ចេះ​ធ្មប់​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ