ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​តុងទីន​​អះអាង​ថា​​ចោរ​គាស់​ផ្ទះ​លួច​លុយ​ជិត​៤០​លាន​រៀល​ តែ​​រកអត់ឃើញស្នាមអីម៉ាតិច​…

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ កំពុងធ្វើការ​ស្រាវ​ជ្រាវ​លើ​ករណី​ចោរកម្ម​មួយ​កន្លែង ដែល​ស្ត្រី​មេ​តុងទីន​ម្នាក់​អះអាង​ថា ត្រូវ​ចោរ​បាន​គាស់​ទ្វា​រ​ផ្ទះ​ចូល​លួច​លុយ​អស់​ជិត​៤០​លាន​រៀល កាលពី​យប់​ថ្ងៃ​ទី​២០ ​ឧសភា នៅ​ក្បែ​រ​ផ្សារ​ជ្រៃ ​ស្ថិត​ក្នុងភូមិ​ពពាលខែ…

​ខេត្តបាត់ដំបង ​៖ សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ កំពុងធ្វើការ​ស្រាវ​ជ្រាវ​លើ​ករណី​ចោរកម្ម​មួយ​កន្លែង ដែល​ស្ត្រី​មេ​តុងទីន​ម្នាក់​អះអាង​ថា ត្រូវ​ចោរ​បាន​គាស់​ទ្វា​រ​ផ្ទះ​ចូល​លួច​លុយ​អស់​ជិត​៤០​លាន​រៀល កាលពី​យប់​ថ្ងៃ​ទី​២០ ​ឧសភា នៅ​ក្បែ​រ​ផ្សារ​ជ្រៃ ​ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដែល​ម​ជ្ឈ​ដ្ឋា​ន​នានា​​សង្ស័យ​ថា ជា​​រឿង​មិ​ន​​ពិត ​។​

​សមត្ថកិច្ច​បាន​ប្រាប់​ថា ស្ត្រី​ដែល​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះ​​ដែល​​ត្រូវ​ចោរ​គាស់​ផ្ទះ​ចូល​លួច​លុយ​នោះ​ឈ្មោះ​ចាន់ ដា​រ៉ា អាយុ​៥៧​ឆ្នាំ ជា​អាជីវករ​ដូរ​លុយ​និង​ចងការ​ប្រាក់ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​បើ​តាម​ប្រភព​នានា​បាន​ប្រាប់​ថា ស្ត្រី​រូប​នេះ​ក៏​ជា​មេ​តុងទីន​ដ៏​ធំ​ម្នាក់​ដែរ​ប្រចាំ​ផ្សារ​ជ្រៃ​ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​​ទៀត​ថា គាត់​បាន​ប្ដឹង​សមត្ថកិច្ច​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​គាស់​ទ្វា​រ​ដែក​ផ្ទះ​គាត់​ខាង​មុខ​ចូល​លួច​លុយ​​អស់​គ្មាន​សល់​ពី​ក្នុង​ទូ ហើយ​គាត់​បានដឹង​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​២១​ ឧសភា ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​ទីកន្លែង​កើតហេតុ​ ហាក់​មិន​មាន​ស្លាកស្នាម​ ឬ​មាន​វត្ថុ​តាង​អ្វី​ដែល​គួរ​ឱ្យ​​សង្ស័យ​ថា មានការ​គាស់​ទម្លុះទម្លាយ​ទ្រ​វា​ផ្ទះ​គាត់​នោះ​ទេ ​។​

​ប៉ុន្តែ​បើ​តាម​ការ​ស្រង់​សំដី​ស្ត្រី​ម្ចាស់ផ្ទះ​​ឈ្មោះ​ចាន់ ដា​រ៉ា បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ភាគច្រើន​កូន​របស់​គាត់​នៅ​ចាំផ្ទះ រីឯ​រូប​គាត់​នៅ​តែ​តូប​ក្នុង​ផ្សារ ​។ គាត់​មិនដឹង​ថា ចោរ​បាន​គាស់​ទ្វា​រផ្ទះ​គាត់​ចូល​លួច​លុយ​នៅ​ម៉ោង​ប៉ុន្មាន​ទេ​នៅ​យប់​នោះ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ឧសភា​ ទើប​គាត់​ដឹង ហើយ​ក៏​ផ្អើល​ឆោឡោ​តែ​ម្ដង​។ ស្ត្រី​រូប​នេះ​​បាន​ប្រាប់​ថា ចោរ​បាន​បាត់​បង់លុយ​ខ្មែរ​អស់​ចំនួន​៣៩,៧​លាន​រៀល , លុយ​ដុល្លា​អស់​ចំនួន​២,២៧០​ដុល្លា , លុយ​ថៃ​អស់​ចំនួន​៤,០០០​បាត ដែល​លុយ​ទាំងនេះ​គាត់​ទុក​នៅ​ក្នុង​ថតតុ​នៅ​ខាងក្នុង​ផ្ទះ​។​

​ក្នុង​ករណី​នេះ​ ​បើ​តាម​មន្ត្រី​បច្ចេកទេស​បាន​និយាយ​ថា កន្លែងនៃ​ការ​គាស់​ទម្លុះទម្លាយ​នោះ ​ហាក់​មិន​សម​ហេតុផល​ដែល​អាច​មនុស្ស​លូកដៃ​ចូល​ទា​ញក​ន្លឹះ​ ឬ​សោ​ដែល​ថ្ពក់​ពី​ខាងក្នុង​បាន​ទេ ​។ ព្រោះ​ប្រហោង​តូច​ចង្អៀត ហើយ​ក៏​គ្មាន​បន្សល់​ទុក​ស្លាកស្នាម​គួរ​ឱ្យ​​សង្ស័យ​ដែរ​។ ប៉ុន្តែ​គេ​ក៏​មិន​ទាន់​ហ៊ាន​វាយតម្លៃ​ថា យ៉ាងណា​ដែរ ព្រោះ​ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​រក​ការ​ពិត​នៅឡើយ​។​

​ប៉ុន្តែ​ពេល​ដែល​គេ​កំពុង​ភ្ញាក់ផ្អើល​រឿង ស្ត្រី​មេ​តុងទីន​រូប​នេះ​ត្រូវ​ចោរ​គាស់​ផ្ទះ​ចូល​លួច​លុយ​អស់​រាប់​ពាន់​ដុល្លា​និង​ជិត​៤០​លាន​រៀល ស្រាប់តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ ក៏​មាន​ព័ត៌មាន​ពី​ប្រភព​នានា​ថា មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ មានកូន​តុងទីន​មួយ​ចំនួន​តែង​ទៅ​រក​ទា​លុយ​ពី​មេ​តុងទីន​រូប​នេះ​ជា​បន្តបន្ទាប់ តែ​មិន​ដែល​ជួប​មេ​តុងទីន​នេះ​ឡើយ​(​ស្ត្រី​ម្ចាស់ផ្ទះ​)​។ មិនតែប៉ុណ្ណោះ​មានកូន​តុងទីន​ម្នាក់​ត្រូវ​ដល់​ថ្ងៃ​កើប​លុយ​តុងទីន​ចំនួន​ជាង​៤២​លាន​រៀល ពី​ស្ត្រី​មេ​តុងទីន​រូប​នេះ​ទៀត​ផង​។ ប៉ុន្តែ​អកុសល​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ឧសភា ស្ត្រី​មេ​តុងទីន​មានរឿង​ចោរ​គាស់​ផ្ទះ​លួច​លុយ​អស់​ធ្វើ​ឲ្យ​កូន​ៗ​ង​ងិ​ត​មុខ​ឈឹង​រក​និយាយ​មិន​ចេញ​។ ប៉ុន្តែ​គេ​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ថា ករណី​មេ​តុងទីន​បាត់​លុយ​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​បំណុល​តុងទីន​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ តែ​វា​ហាក់ដូចជា​គាប់​ជូន​គ្នា​ពេក​។​

​គេ​មិន​ទាន់​មានការ​បំភ្លឺ​បែប​ណា​ពី​ស្ត្រី​ម្ចាស់ផ្ទះ​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​លុយ​តុងទីន​នេះ​។ ដោយឡែក​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ផ្ទាល់​ក៏​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ឲ្យ​ជ្រះស្រឡះ​ដែរ​ជុំវិញ​ការ​អះអាង​របស់​ម្ចាស់ផ្ទះ​ដែល​ថា មាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​លុយរាប​សិប​លាន​រៀល​ខាងលើ​នេះ​។ ប៉ុន្តែ​លោកស្នងការ​រង​បាន​វាយតម្លៃ​ដោយ​យោង​លើ​ភាព​មន្ទិល​នៅ​កន្លែង​កើត​ហេតុ និង​យោង​លើ​មុខរប​របស់​ស្ត្រី​ម្ចាស់ផ្ទះ រួម​ទាំង​រឿងរ៉ាវ​ដែល​បាន​បំភ្លឺ​ពី​ប្រភព​នានា​ផង លោក​សង្ស័យ​ទៅ​លើ​ករណី​នេះ​ថា «​ទំនងជា​រឿង​មិន​ពិត» តែ​យ៉ាងណា​លោកស្នងការ​ខេត្ត នៅ​តែ​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើបអង្កេ្ត​លើ​ករណី​នេះ​បន្ត​ទៀត ដើម្បី​ស្វែងរក​ការ​ពិត ។

អត្ថបទសរសេរ ដោយ