ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងបន្ថែម​គ្រោះថ្នាក់​ឡានបុកគ្នាឡើងរួញស្លា.ប់គយម្នាក់ ​និងរបួស​ប៉េអឹម​ម្នាក់​

5 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បាន​បន្តឱ្យ​ដឹង​ ​​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់​ កើតឡើង​កាល ពី​វេលា​ម៉ោង១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា នេះ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤​…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បាន​បន្តឱ្យ​ដឹង​ ​​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់​ កើតឡើង​កាល
ពី​វេលា​ម៉ោង១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា នេះ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤​ ត្រង់ចន្លោះ​គីឡូ​ម៉ែត្រ​១៧៣​​​-១៧៤ ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុនោះ គឺរថយន្ត​មួយ​គ្រឿង​​ប្រភេទ​បា​ឡែ​ន ពណ៌​​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2T-2534 អ្នក​បើកបរជាមេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​​ព្រៃ​នប់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​មន្ត្រី​គយ​នៅ​កែវ​ផុស ដោយធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះដល់​ចំណុច​ខាងលើក៏​បាន​បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ពណ៌​បៃ​តង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3D-2056 សណ្តោង​រុ​ឺ​ម៉ក (​​ទិស​ដៅ​ផ្ទុយ​គ្នា) តែម្តង ។

សេចក្តីរាយការណ៍​ឱ្យ​ទៀត​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ គឺ​បណ្ដាល​ឱ្យ​ស្លាប់​​​ម្នាក់ និង​រង​របួស​ធ្ងន់​​ម្នាក់​។ ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​រង​របួសធ្ង​ន់​មាន​​ឈ្មោះ​ឆេ​ង សុខ​នី ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​អាវុធ​ហត្ថ​ដែល​ទើប​ទទួល​តំណែង​ជា​រង​អាវុធហត្ថ​ស្រុក​ព្រៃ​នប់​ ប្រមាណ​ជា​៣​ខែប៉ុណ្ណោះ (​ជា​អ្នកបើក​​​) ហើយ​​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​វាល​រេញ ។ ដោយឡែក ម្នាក់​ទៀត​​ឈ្មោះ​ញ៉ោ​ម ជា​មន្ត្រី​គយ  ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​បា​ឡែ​ន​​បាន​ស្លាប់​គាប​ជាប់​ក្នុង​រថយន្ត ។ ដោយឡែក ​អ្នកបើកបរ​រថយន្ត​ធុន​ធំបាន​រត់គេច​ខ្លួន​បាត់ ​ក្រោយ​ពេល​កើតហេតុ​។

ស្ថិត​នៅ​កន្លែង​កើតហេតុ គេ​បានឃើញ​រថយន្ត​បា​ឡែ​ន​ខូចខាត​ធ្ងន់ធ្ងរ ដោយ​ធ្លាក់​ផ្លូច​មក​ខាងឆ្វេង​ដៃ​ខ្លួន​ស្រប​ពេល​ដែល​រថយន្ត​ធុន​ធំ ដូច​ជា​នៅ​ចំ​ទៅ​ទិស​ដៅ​ស្តាំ​ដៃ គ្រាន់តែ​ក្បាល​រថយន្ត​ងាក​ធ្លាក់​ផ្លូវបន្តិច ។ បច្ចុប្បន្ន រថយន្ត​ទាំង​២​គ្រឿង ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​ស្ទូច​យក​ចេញពី​កន្លែង​កើតហេតុ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។

គិតមកត្រឹមវេលាម៉ោង​០១រសៀលថ្ងៃដដែលនេះ មន្ត្រីអាវុធហត្ថដែល​ជាអ្នកបើករថ​យន្តបាឡែន​រង​របួសធ្ងន់ធ្ងរនោះ បានស្លាប់បាត់បង់ជីវិត​ហើយ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ