ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះគ្នាពេញទំហឹង អ្នក​បើកម៉ូតូខ្ទាតពីផ្លូវ​​ធ្លាក់​ចូលព្រៃ​បាក់កស្លា.ប់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​វិញ​បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក CRV បើក​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នក​បើកបរ​ម៉ូតូ​ហោះ​ផ្លោង​ចូល​ក្នុង​ព្រៃ​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២១ ខែ ឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​វិញ​បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក CRV បើក​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នក​បើកបរ​ម៉ូតូ​ហោះ​ផ្លោង​ចូល​ក្នុង​ព្រៃ​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២១ ខែ ឧសភា ឆ្នាំ​២០១៨ ទល់មុខ​នឹង​ធនា​គារ​វឌ្ឍនៈ ផ្លូវជាតិ​លេខ​៣ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ឈ្មោះ កុយ ខា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​ស្លាប់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ រថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២M-៦៤៩៧ ជិះ​ជា​លក្ខណៈ​គ្រួសារ​មាន​ស្រី​មាន​ប្រុស បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​ពី​ខេត្ត​ចូល​ទៅ​ភ្នំពេញ​) ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បុរស​រង​គ្រោះ​ខាងលើ​ដែល​គេ​ដឹង​ថា​ទើប​ចេញពី​ធ្វើការ​សំណង់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១N-០៣៦៥ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពី​ភ្នំពេញ​ទៅ​ខេត្ត បញ្ច្រាសទិស​ដៅ​គ្នា ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​នោះ បាន​រេ​ចង្កូត​ចូល​ទៅ​គន្លងផ្លូវ​រថយន្ត​ រួច​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ចំ​ពីមុខ​ពេញ​ហឹ​ង បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ហោះ​ផ្លោង​ធ្លាក់​ចេញពី​ផ្លូវ​៥០​ម៉ែត្រ​ខ្ទាត​ទៅ​ក្នុង​ព្រៃ​បាក់​ក​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​ផ្នែក​ខាង​ស្ទើ​តែ​ទាំងស្រុង​។ ចំណែក​រថយន្ត​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ ហើយ​ភ្លាម​ៗ​នោះ គេ​បានឃើញ​អ្នកបើកបរ​រថយន្ត ព្រមទាំង​អ្នក​រួម​ដំណើរ​បាន​ចុះ​ពីលើ​រថយន្ត CRV ឡើង​ទៅ​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត គេចខ្លួន​បាត់​ស្រមោល​អស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៏​បាន​ទំនាក់ទំនង ហៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះឱ្យក្រុមគ្រួសារ​​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តកណ្ដាល ។ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ