ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី​ជី មាន​ប្រតិ​កម្ម​​យ៉ាង​ខ្លាំង និង​ព្រមាន​​លើ​បុគ្គ​ល​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​នាង​ជី​ជី បាន​ប្រតិកម្ម​ខ្លាំង​ទៅ​លើ​បុគ្គល​មួយ​រូប​ដែល​ប្រើប្រាស់​រូប និង​ឈ្មោះ​របស់​នាង​ថា ​ជា​ស្រីលក់ខ្លួន ។ នាង​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​នោះ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​នាង​ជី​ជី បាន​ប្រតិកម្ម​ខ្លាំង​ទៅ​លើ​បុគ្គល​មួយ​រូប​ដែល​ប្រើប្រាស់​រូប និង​ឈ្មោះ​របស់​នាង​ថា ​ជា​ស្រីលក់ខ្លួន ។ នាង​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​នោះ ។

ជី​ជី មិន​បាន​បង្ហើប និង​បង្ហាញ​អត្តសញ្ញាណ​បុគ្គល​ម្នាក់​នោះ​ជា​សាធារណៈ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​នាង​កំពុង​ដាក់​ការ​សង្ស័យ​នៅឡើយ បន្ទាប់​ពី​នាង​ទើបតែ​បាន​ទទួល​ដំណឹង​មួយ​នេះ​ពី​មិត្តភក្តិ ។

នា​ពេល ថ្មី​ៗ​កន្លង​មក ជី​ជី​បាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នោះ​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​ថា «​ពួក​អា​គ្មាន​ខួរ​យកឈ្មោះ​ខ្ញុំ​ទៅ​លក់ខ្លួន ប្រយ័ត្ន​តាម​ទាន់​ទះកំផ្លៀង​ញាត់​គុក ពួក​អា​ខ្ទើយ​ម៉ែ​យ៉ែ​ម​ថោកទាប ដើរ​បំផ្លាញ​ឈ្មោះ​គេ កុំ​ភ្លេច​ថា​កម្ម​ពៀរ​វា​មាន ចង់​ជួប​ណាស់​ម្នាក់​ស្រី​ដែល​មុខ​ដូច​ជី​ជី​ហ្នឹង ជួប​ចាប់​ទះកំផ្លៀង​ថត​ផុស​Facebook ហ្មង ខ្លាំង​ដៃ​ណាស់​​មីនា​ង លក់​ខ្លួនឯង​សោះ​យកឈ្មោះ​គេ​ទៅ​លាប​ថោក​ហួស »​។

បន្ទាប់​ពី​ជី​ជី បង្ហោះ​សារ​នេះ​រួច​មក តារា​សម្តែង​នាង​ឌួ​ង ហ៊្សូ​រី​ដា ក៏​បាន​ចូលរួម​ជា​យោបល់ ដោយ​បាន​ស្នើ​ឲ្យ​តារា​រូប​នេះ​ដាក់​ពាក្យបណ្តឹង ខណៈ​ពេល​ដែល​នាង​ក៏​ធ្លាប់​ជួប​រឿង​នេះ​ដូច​គ្នា ។

ឌួ​ង ហ៊្សូ​រី​ដា បាន​សរសេរ​ថា «​ដូច​ករណី​បង ៧​ឆ្នាំ​មុន ប្តឹង​ទុកជា​ឯកសារ​នៅ​ក្រសួង​មហា​ផ្ទៃ​ទៅ ។ បង​ធ្លាប់​បង្ក្រាប​ពួក​ហ្នឹង​ឱ្យ​ស្ងាត់​ម្តង​ហើយ ពួក​អ្នក​យកឈ្មោះ​តារា​ដាក់​ស៊ុម​រូបថត ដាក់​តម្លៃ ។ ដឹង​ច្បាស់​អ៊ីចឹង ប្តឹង​ប៉ូលិស​ឲ្យ​កោះហៅ​ណែនាំ​ម្តង​ទៅ »​។

ជា​ការ​ឆ្លើយ​តប​ជី​ជី បាន​និយាយ​ថា​«​ម្នាក់​ស្រី​ហ្នឹង​គេ​ថា​មុខ​ស្រ​ដៀង​ខ្ញុំ​បង ហើយ​វា​ដើរ​យកឈ្មោះ​ខ្ញុំ​ទៅ​លក់​ដេក​មួយ​គេ ហើយ​មាន​អា​ម៉ែ​យ៉ែ​ម​មួយ​អ្នក​នាំ គេ​ប្រាប់ តែ​មិន​ទាន់​ច្បាស់​គ្រាន់​ដឹង ខ្លះ​ៗ »​។

ចាត់​ទុក​ថា​នេះ​ជា​ករណី​ថ្មី​មួយទៀត​ដែល​បាន​កើតឡើង​ចំពោះ​តារា​សម្តែង​ជី​ជី បន្ទាប់​ពី​នាង​បាន​ទទួល​រង​ព័ត៌មាន​ដ៏​រំ​សើ​ប​មួយ​ចំពោះ​វី​ដេ​អូ​រាំ​ស្រាត​នៅ​ក្នុង​បន្ទប់​ខា​រ៉ា​អូ​ខែ​មួយ​កាលពីដើម​ឆ្នាំ​២០១៨​នេះ ។

តាម​រយៈ​វី​ដេ​អូ​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ជា​រូប​នាង​នោះ ត្រូវ​ជី​ជី ចេញ​បដិសេធ​ដាច់អហង្កា និង​បាន​ព្យាយាម​បញ្ជាក់​យ៉ាង​ច្បាស់​ថា នារី​ម្នាក់​ដែល​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ រាំ​ស្រាត​នោះ គឺ​មិនមែន​ជា​នាង​នោះ​ឡើយ ហើយ​នាង​ក៏​គ្មាន​ថ្ងៃ ធ្វើ​រឿង​បែប​នេះ​ទៅ​កើត​ដែរ ព្រោះ​ថា​ នាង​ជា​មនុស្ស​ក្នុង​សង្គម និង​ជាតា​រា​ផង ។

ជី​ជី បាន​ស្នើ​សុំ​ចិត្ត​មនុស្ស​គ្រប់​គ្នា ឈប់​យល់​ច្រឡំ និង​នាំ​គ្នា​ស៊ែរ ហើយ​ដាក់​ឈ្មោះ​ថា​ជា​នាង​ទៀត​ទៅ ព្រោះ​វា​ប៉ះពាល់​ដល់​កិត្តិយស​នាង​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ