ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ទៀត​ហើយ រថយន្ត​មួយ​បាន​ពន្លះ​រថយន្ត​ដឹក​ទុ​រេ​ន​លក់ឡើងខ្ទេច

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​មួយ​គ្រឿង​បាន​ពន្លះ​រថយន្ត​កូរ៉េ​ដឹកទុ​រេ​ន​លក់​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រួច​បើក​គេច​បាត់​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​០៥​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​ត្បូង​ចាម…

ខេត្តកំពង់ធំ ៖ រថយន្ត​មួយ​គ្រឿង​បាន​ពន្លះ​រថយន្ត​កូរ៉េ​ដឹកទុ​រេ​ន​លក់​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រួច​បើក​គេច​បាត់​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​០៥​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​ត្បូង​ចាម សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​បុក​ជាមួយនឹង រថយន្ត​នៅ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ។

ចំណែក​ជន​រង​គ្រោះ​បើករថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស គ្មាន​ពាក់​ស្លាក​លេខ ដឹក​ផ្លែ​ធុ​រេ​ន​ដើរ​លក់ បើកបរ​នៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ឈ្មោះ​ស្រេង គឹ​ម​ឆួ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល នៅ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​ឡង់​គ្រឹះ​ស័​រ​ស៊េរី​ចាស់ ពណ៌​ខ្មៅ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​បុក​យ៉ាង​ពេញទំហឹង នៅ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹង​ធុ​រេ​ន​រង​បួស​ធ្ងន់ ។

ចំណែក​រថយន្ត​ឡង់​គ្រឹះ​ស័​រ បន្ទាប់​ពី​កើតហេតុ​បាន​បន្ថែម​ល្បឿន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់ នៅ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ តែ​ដោយសារ​អាការ​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ទៅ ។

ក្រោយ​ពី​វាស់វែង​រួច វត្ថុ​តាង​រថយន្ត​លក់​ផ្លែ​ធុ​រេ​ន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល រង់ចាំ​ស្រាវជ្រាវ​រក​រថយន្ត​ម្ខាង​ទៀត​មក​ដោះស្រាយ សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ខាងលើ​មូលហេតុ​បឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ទាំង​សងខាង បើកបរ​មិន​ប្រកាន់​ស្តាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ